អ្នក​សិល្បៈ​ខ្មែរ​ទាំងនេះ​នៅតែ​ព្រួយបារម្ភ ​ទោះបី​ក្រសួង​ចេញ​សេចក្ដីប្រកាស​ពី​ការ​បកស្រាយ​របស់​ថៃ​រឿង​កសាង​ប្រាសាទ​ដូច​ អង្គរវត្ត​ខ្មែរ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

អ្នក​សិល្បៈ​ខ្មែរ​ទាំងនេះ​នៅតែ​ព្រួយបារម្ភ ​ទោះបី​ក្រសួង​ចេញ​សេចក្ដីប្រកាស​ពី​ការ​បកស្រាយ​របស់​ថៃ​រឿង​កសាង​ប្រាសាទ​ដូច​ អង្គរវត្ត​ខ្មែរ

បានផុស

នៅ

ភ្នំពេញ ៖ ស្រប​ពេល​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នៅ​ថ្ងៃ​នេះ​បាន​ចេញ​សេចក្ដីប្រកាស​បង្ហាញ​ពី​ការបកស្រាយ​របស់​ថៃ​ជុំវិញ​រឿង​កសាង​ប្រាសាទ​ដូច​អង្គរវត្ត​របស់​ខ្មែរ​ តែ​គេ​ឃើញ​មហាជន​និង​អ្នក​សិល្បៈ​មយ​ចំនួន​នៅតែ​សម្តែង​ការព្រួយបារម្ភ​លើ​ករណីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តួយ៉ាង​តារា​ប្រុស​-​ស្រី​ប៉ុន្មាន​ដួង​ខាងក្រោម​នេះ​បាន​បង្ហោះ​សារ​រួមជាមួយ​រូបភាព​បង្ហាញ​ពី​ការមិន​ពេញ​ចិត្ត​ចំពោះ​រឿង​ប្រទេស​ថៃ​កសាង ដូច​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ​។​ ពួកគេ​បាន​ធ្វើ​ការ​អធិប្បាយ​ដោយ​ការ​មិន​ជឿ​ទៅ​នឹង​ការ​បកស្រាយ​របស់​ភាគី​ខាង​ប្រទេស​ថៃ។

១.​តារាចម្រៀង​លោក ជុំ លី​ណូ បាន​និយាយ​ថា ​គេ​ខំ​ធ្វើ​ឲ្យ​ដូច​យើង​ដោយសារ​យើង​ល្អ​រក​គ្មាន​ដូច​ឈ្នះ​យើង​ជា​កូន​ខ្មែរ​ត្រូវ​ចេះ​ថែរក្សា​ការពារ​ទាំង​អស់​គ្នា គេ​លួច​យើង​បាន​កុំ​បន្ទោស​គេ​ត្រូវ​បន្ទោស​ខ្លួន​ឯង​ដែល​អោយគេ​លួចបាន។

២.​តារាចម្រៀង​លោក កែវ វាសនា បានលើកឡើង​ដែរ​ថា​សុំ​អស់​យោបល់​ហើយក៏​ធ្វើ​អី​មិនកើត​បាន​ត្រឹម​ផុស​និង​ស៊ែរ​សំខាន់​ខ្ញុំ​អាណិត​ប្រទេស​ខ្ញុំ​ណាស់។

៣.​បវរកញ្ញា Miss Grand Cambodia 2020 លី ជីវ​លី ក៏បាន​បញ្ចេញ​ពី​មិន​ពេញចិត្ត​ថែមទាំង​បាន​លើកឡើង​នូវ​ពាក្យពេចន៍​ដែរ​ថា​មនុស្ស​ជា​អ្នក​បង្កើ​ត​ចំណេះដឹង​វប្បធម៌ ទំនៀមទម្លាប់​និង​ស្ថាបត្យកម្ម​ផ្សេងៗ​ទៅ​នឹង​រចនាបថ​នៃ​ប្រទេស​នីមួយៗ​ទ​ន្ទឹម​នឹង​នោះ​ចំណេះដឹង​មួយចំនួន​បាន​ធ្វើ​ឲ្យ​មនុស្ស មួយចំនួន​ក្បត់ឧត្ដមគតិ​ដោយសារតែ​ភាព​លោភលន់ ចង់​មាន​ចង់​បាន ដែល​អ្វី​មិន​មែន​ជា​របស់​ខ្លួន ហ៊ាន​បំពាន​សច្ចភាព​ភ្លេច​នូវ​បណ្តាំ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង។

​នាង​បន្ត​ថា ​អង្គរវត្ត​មានតែ​១​លើ​ពិភពលោក​ដែលជា​បេតិកភណ្ឌ​ពិភពលោក​។​ ក្នុង​សេចក្តី​ប្រកាស​ថា​មិន​មែន​តែ​ជាក់ស្តែង​គម្រោង​ប្លង់​នៃ​ការសាងសង់​ថា ដូច​ប៉ុន្មាន​ភាគរយ​? ​សូម​បងប្អូន​មើល​ហើយ​វិភាគ​ឲ្យ​មែនទែន។

៤.​តារា​សម្តែង ដេ​ន​នី ក្វាន់​បាន​បញ្ចេញមតិ​ថា​ខ្ញុំ​ស ង្ឃឹ​ម​ថា​ថៃ​នឹងមិន​Copy ប្រាសាទអង្គរវត្ត​ដូច​កា​រប ក​ស្រាយ​របស់​ក្រសួង​ទៅ​ចុះ​។​ ហើយ​ចុះ​ជំហាន​បន្ទា​ប់​បើសិនជា​គេ​សាងសង់​ហើយ​ចេញមក​ដូច​ប្រាសាទ​អង្គរវត្ត​១០០​ភាគ​រយ​តើ​ក្រសួង​នឹង​ចាត់​ការ​ដូច​ម្តេច​វិញ​ទៅ​? ​ឲ្យ​គេ​វ៉ៃ​ចោល​ឬ​យ៉ាងណា​?

​នៅក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​វប្បធម៌​កម្ពុ​ជា​បានលើកឡើង​អំពី ការ​បក​ស្រាយ​របស់​ភាគី​ថៃ​ថា​ការ​កសាង​ប្រាសាទ​នៅ​ទឹក​ថៃ​នោះ ​មិនបាន​លួច​ចម្លង​ពី​ប្រាសាទ​កម្ពុជា​នោះ​ឡើយ​ គឺ​សាងសង់​ឡើង​តាម​គំរូ​ប្លង់​ខ្លួនឯង និង​រចនាបថ​ប្រាសាទ​នៅក្នុង​តំបន់​នោះ​ប៉ុណ្ណោះ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាជិក​ព្រឹទ្ធសភា ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅក្នុង​បឹង​ទន្លេសាប​ឃុំ​ផាត​សណ្តាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

រថយន្ត​ព្រុស​២​គ្រឿង ពណ៌ដូចគ្នា​ ស្លាក​លេខ​ដូច​គ្នា ផ្អើល​សមត្ថកិច្ច​ឃាត់​យក​ទៅ​ប៉ុស្តិ៍​សួរនាំ

ព័ត៌មានជាតិ៥ ម៉ោង មុន

មាន​មូលហេតុ និង​អត្ថប្រយោជន៍​ចំនួន​៤ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ កំពូល​អាស៊ី​-​អឺរ៉ុប

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​នឹង​សម្រេច​បិទ​ផ្សារ​ដើម​ក្រឡាញ់​ ដាក់​ជា​តំបន់​ក្រហម​បន្ទាប់​ពី​មានការ​ផ្ទុះ​នៅ​ជំងឺ​កូ​វីដ ១៩ ខ្លាំង​ធ្ងន់ធ្ងរ

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ប្រាប់​គណៈប្រតិភូ​បារាំង និង​អាមេរិក​ថា ការតស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស ចាំបាច់​ត្រូវតែ​ចាប់ផ្តើម​ពី​ប្រទេស​ខ្លួនឯង​ជាមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services