Connect with us

ជីវិតកម្សាន្ដ

ប្រធាន Miss Grand International និងជាពិធីករថៃ Nawat Itsaragrisil បញ្ជាក់ពីស្ថានភាពខ្លួន ក្រោយឆ្លងកូវីដ

បានផុស

នៅ

ពិធីករល្បីឈ្មោះ Nawat Itsaragrisil និងជាប្រធាន Miss Grand International បន្ទាប់ពីមានព័ត៌មានថា មានវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ ខណៈពេលនេះ លោក​កំពុង​សម្រាក​ព្យាបាល​នៅ​​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ក្រុង​បាងកក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nawat បាន​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​ខ្លួន ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់ ក្រោយ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​។ លោក​បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​រោគសញ្ញា​គឺ​ប្រក្រតី​ទេ ​ចំណែក​បញ្ហា​ផ្លូវ​ដង្ហើម​និង​សួត​របស់​លោក​ ក៏​ដក​ដង្ហើម​បាន​ធម្មតា​ខ្លះ​ៗ​ដែរ។

ពិធីករ​រូបនេះ​បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​ថា ” ខ្ញុំមិនអាចទាក់ទងជាមួយ​គ្រប់គ្នា​បានទេ។ ក្នុងអំឡុងពេលនេះ ​រាងកាយខ្ញុំ​ត្រូវពិនិត្យជារៀងរាល់ថ្ងៃ ជាពិសេស​គឺ​ផ្លូវ​ដង្ហើម​និង​សួត។ ចំណែក​ការ​ធ្វើ​តេស្តឈាម​​ អុកស៊ីសែន និង កាំរស្មីអ៊ិច​ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់ថ្ងៃ​ដូច​គ្នា ហើយ​យើង​កំពុង​តាមដាន​យ៉ាង​ពេញ​ទំហឹង​ចំពោះ​បញ្ហា​នេះ។ សូម​អរគុណ​ដល់​ទឹកចិត្ត​អ្នក​គាំទ្រ​ ដែល​ព្រួយបារម្ភ​ពី​ខ្ញុំ!”

ក្រោយ​ឃើញ​សំណេរ​លើ​បណ្ដាញ​សង្គម​រួច ​អ្នក​គាំទ្រ​ជា​ច្រើន ​បាន​អបអរសាទរ​ចំពោះ​ការ​អត្ថាធិប្បាយ ​និង​ជូនពរ​ឲ្យ​លោក​ឆាប់​ជា​សះស្បើយ​ អាចវិល​ត្រលប់​មកធ្វើការវិញបាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖ក្ដៅៗ ប្រធាន Miss Grand International និងជាពិធីករថៃ Nawat Itsaragrisil ឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម