Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែង ខ្ញុង សុខៗប្រកាស ឈប់​ពីសិល្ប:គ្មានស្តាយក្រោយ

បានផុស

នៅ

តារាកំប្លែងអ្នកនាងស្រេង សុកាន់ដា ហៅ ខ្ញុង ថ្មីៗនេះបានធ្វើឱ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នាខណ:នាងបានប្រកាសពីគម្រោងឈប់ពីសិល្ប:គ្មានស្តាយក្រោយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាកំប្លែងអ្នកនាង ខ្ញុង បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថាបើឈប់ពីសិល្បៈនៅស្រលាញ់ខ្ញុំទេ?។តាមរយ:នេះមានទស្សនិកជនមួយចំនួនធំបានមានចម្ងល់និងផ្ញើសារសួរនាំគ្រប់គ្នាជុំវិញហេ តុផលនៃការឈប់នេះ។
ផ្អែកតាមការ Live រៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកគេឃើញអ្នកនាង ខ្ញុងលើកឡើងថាការឈប់នេះដោយ​សារតែឆ្អែតឆ្អន់លើការងារសិល្ប: ព្រោះរហូតដល់ពេលនេះនាងប្រឡូកមានរយ:ពេ លច្រើនឆ្នាំមកហើយ។

ម្យ៉ាងការឈប់នេះក៏មាន ហេតុនិងផលរបស់វាហើយនាងដឹងច្បាស់ពីការ សម្រេចចិត្តមួយនេះ។ ខ្ញុង បានបញ្ជាក់ថាបើកន្លែងនឹងមានសេចក្តីសុខ កន្លែងនឹងឲ្យយើងរស់នៅស្រួលខ្ញុំមិនគិយថាចង់ដើរចេញនោះទេ ហើយខ្ញុំក៏ទទួលស្គាល់ថាដោយ សារសិល្ប:ទើបមានកេរ្តិ៍ឈ្មោះនិងការគាំទ្រប៉ុន្តែពេលនេះគឺចង់បោះបង់ព្រោះមិនចង់បានសេចក្តីសុខក្លែងក្លាយនោះទេ។

អ្នកនាង ខ្ញុង បានបន្ថែមថាសូមឈប់គិតថានាងជាសិល្ប:ទៀតទៅហើយការឈប់នេះក៏ព្រោះតែមានហេតុផលរបស់ខ្លួន​។​ ម្យ៉ាងទៀតការឈប់នេះនាងមិនបានទៅលួចឬឆក់ប្លង់នណាទេគឺរកស៊ីតា មលក្ខណ:ធម្មតាដោយការស្មោះត្រង់៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម