Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា​តំណាង​កម្ពុជា រ៉េត សារី​តា ត្រឡប់​មក​ដល់​ប្រទេស​កំណើត​វិញ​ហើយ​ បន្ទាប់​ស្នាក់នៅ​អាមេរិ​ក​ជិត​៣​ខែ

បានផុស

នៅ

ភ្នំពេញ ៖ បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​ដែល​ចេញ ទៅ​ប្រកួត​Miss Universe International រ៉េត សារី​តា បាន​វិលត្រឡប់​មកពី​សហរដ្ឋ​អាមេរិក​មក​ដល់​ទឹកដី​កម្ពុជា​វិញ​ហើយ​ បន្ទាប់ពី​ស្នាក់នៅ​ទីនោះ​ជិត​៣​ខែ​មកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កញ្ញា​រ៉េត​សារី​តា តាមរយៈ​ការ​បង្ហោះ​Story​បាន​បញ្ជាក់​យ៉ាង​ច្បាស់​កាល​ពី​យប់​ថ្ងៃទី​១៤​ ខែ​កក្កដា​នេះ​ថា ​នាង​ពិតជា​បាន​ធ្វើ​ដំណើរ​មកដល់​ក​ម្ពុ​ជា​វិញ​ហើយ​ ខណៈ​ការ​មក​ដល់​នេះ​ហាក់​ពុំ​មាន​ការ​ទទួល​ស្វាគមន៍​ឡើង​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​។

ទោះបីជា​យ៉ាងណា​គេ​ឃើញ រ៉េត សារី​តា ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ក្រោយពេល​វិលត្រឡប់​មកដល់​ប្រទេស​កំណើត​វិញ​ក្រោយ​បំពេញភារកិច្ច​ជូន​ជាតិ​ផង​ដែរ​។ ប៉ុន្តែ​នាង​ក៏បាន​បញ្ជាក់​ថា​ ពេលនេះ​ត្រូវ​ឃុំខ្លួន​រយៈ​ពេល​១៤(​ធ្វើ​ច​ត្តា​ឡី​ស័ក​)​តាម​វិធាន​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

គេ​ចាំ​បាន​ថា​កញ្ញា រ៉េត សារី​តា ដែល​តំណាង​ប្រ​ទេស​កម្ពុជា​បានចេញ​ទៅ​ប្រកួត Miss Universe I nternational​កាលពី​អំឡុង​ចុងខែ​៤​មក​ម្ល៉េះ​ហើយ​កម្មវិធី​ក៏បាន​បញ្ចប់​សព្វគ្រប់​ហើយ​ដែរ​ដោយ​រកឃើញ​ម្ចាស់​ពាន​បាន​ទៅ​បវរកញ្ញា​Mexico។

យ៉ាងណាមិញ​ថ្វី​ត្បិត​ការប្រកួត​នោះ​ត្រូវ​បាន​បញ្ចប់​តែ​សម្រាប់ រ៉េត សារី​តា ភ្លាមៗ​នោះ​គឺ​មិនអាច​ធ្វើ​ដំណើ​រ​ត្រឡប់​មក​កម្ពុជា​បានទេ​ដោយសារតែ​នាង​ត្រូ វ​ចូលរួម​កម្មវិធី​ជួបជុំ​កម្សាន្ត​ជាមួយ​បងប្អូន​ខ្មែរ​នៅ​ទីនោះ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម