Connect with us

ជីវិតកម្សាន្ដ

ក្រោយផ្ទុះការរិះគន់ រឿងបំពានបម្រាមចត្តាឡីស័កច្រើនដង ពេលនេះ Taew បញ្ជាក់ថាខ្លួនវិជ្ជមានកូវីដ

បានផុស

នៅ

ក្រោយធ្វើចត្តាឡីស័កជាច្រើនដងរាប់ភ្លេច និងផ្ទុះការរិះគន់ថា នាងបានបំពានបម្រាម ខណៈពេលនេះ លទ្ធផលរបស់តារាស្រីប្រចាំប៉ុស្តិ៍ លេខ ៣ ថៃ Taew Nataphon បានបញ្ជាក់ថា នាងបានឆ្លងកូវីដ ១៩ ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Taew Nataphon បានជូនដំណឹងអំពីរឿងនេះ នៅក្នុងបណ្ដេញសង្គម Instagram របស់នាង​ថា ” នៅថ្ងៃទី ១៥ ខែកក្កដា ខ្ញុំត្រូវបានគេធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​វិជ្ជមាន​កូវីដ” ។​ ដោយសារ​នៅថ្ងៃទី ១៦ ខែ ​កក្កដា Taew ត្រូវ​ថតរូបនិងធ្វើការជាមួយក្រុមការងារ។ ដូច្នេះហើយ ​ការ​ធ្វើតេស្ត PCR គឺ​ធ្វើឡើងតាំងពីថ្ងៃទី ១៤ ខែ កក្កដា នៃបុគ្គលិកទាំងអស់រួមទាំង​នាង​ផងដែរ។

ក្រោយ​ពេលមានវិជ្ជមានកូវីដ ១៩ Taew ត្រូវបានបញ្ជូនទៅសម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ Phayathai Nawamin ភ្លាមៗតែម្ដង។

នាង​បាន​បញ្ជាក់​បន្ថែម​ថា ​” ឥឡូវ​ខ្ញុំ​កំពុង​រង់ចាំ​ការព្យាបាល (រង់ចាំ​គ្រែ) តាម​នីតិវិធី​របស់​មន្ទីរពេទ្យ។ ទោះយ៉ាងណា​យើង​ខ្ញុំ​សូមអភ័យទោសចំពោះបញ្ហា​ណាមួយ ​ដែល​បណ្តាល​មក​ពី​បញ្ហា​នេះ ​ដែល​យើង​មិនអាចចូលរួមបាន ចាប់ពីពេលនេះតទៅ ហើយនាងខ្ញុំសូមជូនពរ​ឲ្យ​អ្នកទាំងអស់គ្នា​ទទួល​បាន​សុខភាពល្អ​ ដើម្បី​អាច​រស់នៅ​បាន​ដោយសុវត្ថិភាព” ។

អ្នក​គាំទ្រ​និង​​មិត្តភ័ក្ដិ​របស់​តារា​ថៃ​រូប​នេះ​ ក៏​បាន​ជូនពរ​នាង​ឲ្យ​ឆាប់ជា​សះស្បើយ​ និង​មិន​បន្ទោស​រាល់​រឿង​កន្លង​ដែល​នាង​តែងតែ​បំពាន​បម្រាម​ចត្តាឡីស័ក​កន្លង​មក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖Taew ត្រូវមហាជនរិះគន់ខ្លាំង រឿងមិនគោរពគោលការចត្តាឡីស័ក ​ក្រោយប៉ះពាល់ជាមួយ ផេនខេក មានវិជ្ជមានកូវីដ

ចុចអាន៖គិតត្រឹមពេលនេះ កូវីដកំពុងចម្លងនិងសម្លាប់តារាថៃជើងចាស់ណាខ្លះ !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម