Connect with us

ជីវិតកម្សាន្ដ

មកដឹងជំនាញសិល្បៈកូនស្រីពៅ អ្នកស្រី ឌី សាវ៉េត ពិតជាមិនចាញ់ម្តាយឡើយ

បានផុស

នៅ

ភ្នំពេញ៖ ទស្សនិកជន និងអ្នកគាំទ្រពិតជាបានស្គាល់នូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់តារាជើងចាស់អ្នកស្រី ឌី សាវ៉េត ដែលគ្រប់គ្នាចាត់ទុកថាជាវីរសិល្បករដ៏ឆ្នើម និងបានសាងស្នាដៃសិល្ប:ជាច្រើនសម្រាប់ជាគំរូដល់អ្នកសិល្បៈជំនាន់ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកបើងាកចាប់អារម្មណ៍ទៅលើកូនស្រីពៅ របស់អ្នកស្រី ឌីសាវ៉េត ដែលមានឈ្មោះថា ឌី ហ្សូលី ឯណ្ណោះវិញ ក៏ត្រូវបានទស្សនិកជនសង្កេតឃើញថា នាងក៏មានជំនាញ និងឆន្ទៈខ្ពស់លើវិស័យសិល្បៈផងដែរ។ ត្រង់ចំណុចនេះហើយទើបត្រូវបានគេយល់ថា ពិតជាស្លឹកឈើជ្រុសមិនឆ្ងាយពីគល់មែន។

ជាក់ស្តែងកញ្ញា ឌី ហ្សូលី កន្លងមកត្រូវបានគេកត់សម្គាល់ថា ក្រៅតែមានដុងផ្នែកសម្តែងភាពយន្ត នាងក៏មានក្រុមសិល្បៈរបាំបុរាណ១ក្រុមដែលភាគច្រើនចេញសម្តែងនៅតាមកម្មវិធីធំៗជាដើម។ ចំណែកខ្សែភាពយន្តដែលនាងធ្លាប់ស ម្តែងមានរឿង ស្មាមសាក់លើស្មា និង ញើសក្រហមជាដើម។

សូមជម្រាបដែរថា វីរសិល្ប អ្នកស្រី ឌី សាវ៉េត ទោះបីពេលនេះមានវ័យច្រើនឆ្នាំក៏ពិតមែន តែរហូតមកទល់បច្ចុប្បន្ន អ្នកស្រីក៏នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស។ អ្នកស្រីគឺជា​​​តារា​​ភាព​​យន្តដ៏ល្បីរន្ទឺរបស់ខ្មែរកាល​​ពី​​អំឡុង​​ទស​វត្ស​រ៍​​ទី​​៦០ ​​​និងដងដើមទសវត្សរ៍ទី៧០៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម