Connect with us

ជីវិតកម្សាន្ដ

ចង់​ញុំា​ក្រឡាន​ដុត​ដែល​ល្បី​ថា​ឆ្ងាញ់ ​កុំ​ភ្លេច​ក្រឡាន នៅ​ឃុំ​សំរោង​ក្នុង​

បានផុស

នៅ

​នំក្រឡាន ឬ​ក្រឡាន​ដុត គឺជា​អាហារ​ម្យ៉ាង​ដែល​គេ​ធ្វើ​ពី​អង្ករដំណើប ដុត​ជាមួយ​បំពង់​ឫស្សី រួមជាមួយ​គ្រឿងផ្សំ​ផ្សេងៗ ដើម្បី​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់។ ក្នុង​ខេត្ត​បាត់ដំបង នំក្រឡាន​នេះ ត្រូវ​បាន​ពលរដ្ឋ​និយម ធ្វើ​បរិភោគ ឬ​លក់ តាំងពី​យូរ​មក​ហើយ រហូតមកដល់​បច្ចុប្បន្ន​នេះ ម្យ៉ាងទៀត នំក្រឡាន​ខេត្ត​បាត់ដំបង ល្បី​ថា​មាន​រសជាតិ​ឆ្ងាញ់ ថែម​ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កំពុង​អង្គុយ​សក​ក្រឡាន​ដើម្បី​ត្រៀម​លក់ អ្នកស្រី រុំ ផា​រី រស់នៅ​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ដែល​ប្រកបមុខរបរ​ដុត​ក្រឡាន​លក់ ជាង​២០​ឆ្នាំ​មក​ហើយ បាន​រៀប​រាប​ថា មុខរបរ​ដុត ក្រឡាន​លក់ មិន​មែនមាន​ភាពងាយស្រួល នោះទេ។ អ្នកស្រី​ថា ​ទម្រាំ​បាន​ក្រឡាន​ឆ្អិនដាក់​លក់ យើង​ត្រូវឆ្លងកាត់​ដំណាក់កាល​ដូចជា រក​ឫស្សីមិនចាស់​ពេក ហើយ​មិន​ខ្ចី​ពេក ទើប​ដុត​ទៅ ក្រឡាន​មាន​ក្លិន​ឈ្ងុយ ចំណែក​គ្រឿងផ្សំ​សំខាន់ៗ​អ្នកស្រីថា ​មានដូចជា អង្ករដំណើប ដូង សណ្តែក ស្ករ ជាដើម។

អ្នកស្រី​បន្ត​ថា នៅពេល​លាយ​គ្រឿងផ្សំ​ចូលគ្នា​រួច គឺ​ច្រក​ក្នុង​បំពង់​ឫស្សី ហើយ​ដុត​រយៈពេល២​ម៉ោង​ទើប​ឆ្អិត ហើយ​យក​មក​សក ដើម្បី​ដាក់លក់ឱ្យ​អតិថិជន។ អ្នកស្រី​បន្ត​ថា បច្ចុប្បន្ន​របរ​ដុត​ក្រឡាន​នេះ ត្រូវ​បាន​បន្ថយ​ពាក់កណ្តាល ដោយសារ​កូ​វីដ​១៩ ធ្វើឱ្យ​អ្នក​និយម​បរិភោគ មិនសូវមាន។ ដោយ​ពេលខ្លះ​អ្នកស្រី​ត្រូវ​ដើរ​លក់​តាម​ផ្ទះ​បន្ថែមទៀត នៅ​ពេល​លក់​មិន​អស់។

​ចំណែក​រសជាតិ​ក្រឡាន​វិញ​ អ្នកស្រី​មិន​ហ៊ាន​និយាយ​ថា​ឆ្ ងាញ់​ឬ​មិន​ឆ្ងាញ់​នោះទេ អាស្រ័យ អ្នកបរិភោគ ប៉ុន្តែ​រៀងរាល់ថ្ងៃអ្នកស្រី​ថា មាន​អ្នក​មក​ទិញជាប់​ជាប្រចាំ​ដែរ បើ​ទោះ​បី​ស្ងាត់​ ដោយសារ​ជំងឺឆ្លង់​កូ​វីដ​១៩​ក្តី។

យ៉ាងណាក៏ដោយ​អ្នកស្រី សំណូមពរ​ដល់​បងប្អូន​ទាំងអស់​ជួយ​គាំទ្រ ក្រឡាន​បាត់ដំបង ឬ​មក​ភ្លក់រសជាតិ​ដល់ទី​តាំង​ដុត​ផ្ទាល់ នៅ​ទល់មុខ វត្ត​សំរោង​ក្នុង។ សូមបញ្ជាក់ថា ក្រឡាន​បាត់ដំបង ត្រូវបាន​បងប្អូន និយម​បរិភោគ ទទួល​ស្គាល់​ថា មាន​រសជាតិ ឈ្ងុយឆ្ងាញ់ ហើយ​ពេល​ពួកគាត់​ទៅ​រាជធានី​ភ្នំពេញ ឬ​តាម​បណ្តា​ខេត្ត​ផ្សេងៗ តែងតែទិញ​ក្រឡាន​ដុត​ក្តៅៗ នៅមុខ​វត្ត​សំរោង​ក្នុងនេះ​តែម្តង ដើម្បី​ផ្ញើ​បងប្អូន​បរិភោគ​ជាដើម៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម