សាយ បរិច្ចាគថវិកា១ពាន់ដុល្លារជួយមន្ទីរពេទ្យកុមារ​អង្គរ​ ក្រោយកុមារពីរនាក់ឆ្លងកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

សាយ បរិច្ចាគថវិកា១ពាន់ដុល្លារជួយមន្ទីរពេទ្យកុមារ​អង្គរ​ ក្រោយកុមារពីរនាក់ឆ្លងកូវីដ

បានផុស

នៅ

​តារាចម្រៀង​លោក អួន បឋម ហៅ សាយ បាន​បន្ត​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ក្រោយ​រកឃើញ​កុមារ​ពីរ​នាក់​ឆ្លង​កូ​វីដ-១៩​។​ ជាមួយគ្នានេះ​ លោក​ក៏បាន​អំពាវនាវ​ឲ្យ​សប្បុរស​ជន​ចូលរួម​បរិច្ចាគ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាយ បាន​និយាយថា​ ការចូលរួមចំណែក​បរិច្ចាគ​ថវិកា​ ទោះជាតិចក្តី ច្រើនក្តី​របស់​បងប្អូន​ទាំងអស់គ្នា គឺ​ពិតជា​ការចូលរួមចំណែក​នៅក្នុង​ការ​ថែរ​រក្សា​សុខ​ភាព សុវត្ថិភាព ការព្យាបាល​ប្រកបដោយ​គុណភាព​ខ្ពស់​និង​ទាន់ពេលវេលា​ដល់​ប្រជាជន​និង​កុមារ​កម្ពុជា​។​

សាយ បានបរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ដល់​Angkor Hospital for Children​ដើម្បី មន្ទីរពេទ្យ​បន្ត​បេសកកម្ម​ជួយ​ជីវិត​កុមារ​កម្ពុជា​ហើយ​សង្ឃឹមថា ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​ និង​ចូលរួម​បរិច្ចាគ​តាម​លទ្ធភាព​ទោះ​១​ដុល្លារ​ក្តី​២​ដុល្លារ​ក្តី​ដើម្បី ឲ្យ​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ជាមួយនិង​ប្រជាជន​កម្ពុជា​ និង​បាន​បន្ត​ជួយ​ជីវិត​កុមារ​កម្ពុជា​ជា​និរន្តរ៍​។​​

តារាចម្រៀង សាយ បញ្ជាក់ថា ​កាលពី​សប្តាហ៍​កន្លង​ទៅ ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ២០២១ មន្ទីរពេទ្យ​កុមារ​អង្គរបា​នរក​ឃើញ​កុមារ​ពីរ​នាក់​(​ទារក​៨​ខែ​និង​១​ឆ្នាំ​៤ ខែ​)​មាន​ជំងឺ​កូ​វីដ​-១៩​ដែល​កុមារ​ម្នាក់​មកពី​ខេត្ត​កំ​ពង់​ធំ និង​ម្នាក់ទៀត​មកពី​ខេត្តព្រះវិហារ​។

កុមារ​ទាំងពីរ​នាក់​នេះ​បានមក​កាន់​មន្ទីរពេទ្យ​កុមារ​អង្គ​រហើយ​ត្រូវបាន​សម្រាក​នៅ​មន្ទីរពេទ្យ​ដោយ​មាន​ជំងឺ​ធ្ងន់​។ ​បន្ទាប់ពី​មានការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​មក​លទ្ធផល​បាន​បង្ហាញថា ​កុមារ​ទាំងពីរ​មាន​ជំងឺ​កូ​វីដ​-១៩​។

បច្ចុប្បន្ននេះ​ កុមារ​ម្នាក់​គឺ​បានជា​សះស្បើយ​និង​វិលត្រឡប់ទៅផ្ទះ​វិញ​។​ ចំណែក​កុមារ​ម្នាក់ទៀត​កំពុងទទួល​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ដោយ​ក្រុមគ្រូពេទ្យ​កុមារ​អង្គរ​។​

គួរ​បញ្ជាក់ថា​ កុមារ​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​បញ្ហា​ជំងឺ​ពី​កំណើត​ដែលជាហេតុនាំឱ្យ​មានកា​រពិបា​ក​ក្នុងការ​ព្យាបាល​។​

កុមារ​១​ឆ្នាំ​៤​ខែ​ដែលមាន​ជំងឺ​ពី​កំណើត​និង​កូ​វីដ​-១ ៩​ បានធ្វើការ​វះកាត់​កាល​ពីថ្ងៃ​ច័ន្ទ​ទី​១៩​ ខែកក្កដា​ ឆ្នាំ២០២១​។​

បច្ចុប្បន្ន​កុមារ​រូបនេះ​ មាន​លទ្ធផល​អ​វិ​ជ្ជ​មាន​ពី​កូ​វីដ​-១៩​ ប៉ុន្តែ​បន្ត​សម្រាក​ព្យាបាល​នៅក្នុង​បន្ទប់​ជំងឺ​ធ្ងន់ធ្ងរ ដោយមាន​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត ដែល​សង្ឃឹមថា​ គាត់​នឹង​បាន​ធូរ​ស្បើយ​ឆាប់ៗ​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

តើមានការធ្វើតេស្តកូវីដ-១៩ ចំពោះគ្រូបង្រៀនជាប្រចាំសប្ដាហ៍ ដែរ ឬទេ?

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

រដ្ឋាភិបាល​ក្រុង​កាប៊ុល​អនុញ្ញាត​ឲ្យ​ស្ត្រី​ធ្វើ​ការ​​បាន​គឺ​លាង​សម្អាតបន្ទប់ទឹក

ព័ត៌មានជាតិ២១ នាទី មុន

រឿងចាប់សាច់ពពែ៖ សម្តេចតេជោ ប្រាប់ឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រជុំដោះស្រាយជាកញ្ចប់ដើម្បីផ្តល់​ផលប្រយោជន៍ឲ្យប្រជាជន

ព័ត៌មានជាតិ២១ នាទី មុន

កាន់តែសម្បូរបែប ងាយស្រួល និងរហ័សទាន់ចិត្ត ជាមួយមុខងារថ្មី pandamart នៅក្នុងកម្មវិធី foodpanda

សេដ្ឋកិច្ច៣០ នាទី មុន

​​សហគ្រាស​​ផលិត​​កែវ​​ក្រដាស​ បំពង់​បឺត​ធ្វើ​​អង្ករ​ខ្មែរ និង​ពោត​តម្លៃ​​៥​លាន​ដុល្លារ​ បាន​បើក​ដំណើរ​​ការ​ ក្នុង​ខេត្ត​​ពោធិ៍សាត់​​​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services