Connect with us

ជីវិតកម្សាន្ដ

ឌឿ វិសាល ចេញ​បទ បងស្រី បង្ហាញ​ការ​ដឹងគុណ​ លោកជំទាវ ពេជ្រ ច័ន្ទ​មុន្នី ទទួល​បាន​ការ គាំទ្រ​ខ្លាំង​

បានផុស

នៅ

​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩​ និង​តារា​ចម្រៀង​រូប​សង្ហា​លោក ឌឿ វិសាល ហៅ​ធូ​កាន់តែ​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការ​សរសើរ​និង​គាំទ្រ​ខ្លាំង ​បន្ទាប់​ចេញ​បទ បងស្រី បង្ហាញ​ការដឹងគុណ​លោក​ជំទាវ ពេជ្រ ច័ន្ទ​មុន្នី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយគ្នា​នៃ​ចេញ​បទ​នេះ​លោក ឌឿ វិសាល​ បាន​ថ្លែង​ថា បងស្រី ជា​ចម្រៀង​ផ្ញើជូន​បងស្រី Chan mony Pich​ ជា​ការ​អរគុណ​ដែល​បង​បាន​មើលថែ​ខ្ញុំ​និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​-១៩​ទាំង អស់​។ ​បង​ជា​ បងស្រី​ផង​និង​ជា​ម្តាយ​ផង​ បង​នៅ​ពី​ក្រោយ​ផ្តល់​កម្លាំង​ដល់​ពួក​យើង​គ្រប់គ្នា​។​

​តារាចម្រៀង ឌឿ វិសាល បន្តថា​នៅ​ពេល​ខ្ញុំ​ជួប​មិត្តភក្តិ​បងប្អូន​ក្រុមការងារ​ គាត់​មក​សួរនាំ​ពីបទ​បងស្រី គាត់​សរសើរ​គាត់​ឲ្យ​មេដាយ​មាន​អារម្មណ៍​ថា​ សប្បាយចិត្ត​ណាស់​ ហើយក៏​អរគុណ​ដល់​គ្រប់គ្នា​ដែល​ចូលចិត្ត​។​ ការងារ​សិល្បៈ​របស់ខ្ញុំ​ ធ្វើ​មិនសូវ​ចង់​បាន​ប្រាក់ចំណូល​អី្វ​ទេ​ ចង់​បានតែ​បេះដូង​ពី​បងប្អូន​អ្នក​ស្តាប់​។​

​សូមបញ្ជាក់​ថា ​លោក ឌឿ វិសាល​ ត្រូវ​បាន​ទស្សនិកជន​ដឹង​ថា ​លោក​គឺជា​តារា​ចម្រៀង​មួយ​ដួង​ ដែល​សុខ​ចិត្ត​លះបង់​ចោលការ​ងារ​សិល្បៈ ដើម្បី​ចូលរួម​បេសក​កម្ម​ជា​កងទ័ព​អាវ​ស​ជួយ​ដល់​ប្រជាពលរដ្ឋ​ ក្នុង​ដំណាក់កាល​កូ​វីដ​១៩ ​ទង្វើរ​នេះ​ទទួល​បាន​ការ​គាំទ្រ​និង​កោតសរសើរ​ច្រើន​ពី​មហាជន​៕​

អត្ថបទ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម