Connect with us

ជីវិតកម្សាន្ដ

តារានិយមតួកាច Dew ទិញគ្រែដាក់អ្នកផ្ទុកកូវីដ ច្រើនលើសលប់ ខណៈ ថៃ រង វិបត្តិសុខាភិបាលធ្ងន់ទៅៗ

បានផុស

នៅ

តារាសម្ដែងស្រីចូលចិត្តសិចស៊ី Dew Arisara Thongborisut បានចូលរួមបរិច្ចាគថវិកា ទិញគ្រែសម្រាប់ដាក់ក្នុងមន្ទីរពេទ្យនៅតាមមូលដ្ឋាន ស្របពេលប្រទេស ថៃ កំពុងជួបវិបត្តិធ្ងន់ធ្ងរ នៃកង្វះខាតគ្រឿងបរិក្ខារវេជ្ជសាស្ត្រព្យាបាលអ្នកជំងឺកូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ Dew Arisra បាន​បញ្ចេញ​រូបថត​ច្រើន​សន្លឹក​ នៅ​លើ​បណ្ដេញ​សង្គម​អ៉ិនស្តាក្រាម​របស់​នាង និង​បាន​ប្រាប់​អ្នកគាំទ្រ​ឲ្យ​ចូលរួម​ការងារសប្បុរសធម៌ជាមួយ​នាង ​ខណៈ​ដែល​នាង​និង​មិត្តភ័ក្ដិ​របស់​នាង ​បាន​ទិញ​គ្រែ​មួយ​ចំនួន​ និង​យក​កន្លែង​ផ្សេងៗ​ធ្វើ​ជា​មន្ទីរពេទ្យ​បណ្ដោះ​អាសន្ន​ សម្រាប់​ដាក់​អ្នក​ជំងឺ​នៅ​ខេត្ត​ សុខោទ័យ។

តារា​ស្រី​មុខ​កាច​ និយម​ដើរ​តួ​ឆ្នាស​រូប​នេះ ​បាន​បញ្ជាក់​បន្ថែម​ថា “ ដោយសារ​សុខោទ័យ​ឥឡូវ​ជា​តំបន់​ក្រហម​ ហើយ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​យ៉ាង​ច្រើន​ វា​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​អ្នក​ភូមិ​នៃ​ស្រុក​ស៊ី​សំរោង ខេត្ត សុខោទ័យ ​រហូត​ដល់​តំបន់​នោះ​មាន​ពណ៌​ក្រហម។ ហើយ​ឥឡូវ​នេះ​មន្ទីរពេទ្យ Srisangwon មិន​អាច​ព្យាបាល​អ្នក​ជំងឺ​បាន​ពេញលេញ​ទេ។ វា​ចាំ​បាច់​ក្នុង​ការ​បង្កើត​មន្ទីរពេទ្យ​ នៅ​តាម​មូលដ្ឋាន​ ដើម្បី​ផ្ទុក​អ្នក​ជំងឺ​ឲ្យ​បាន​ច្រើន​ជា​រៀងរាល់​ថ្ងៃ” ។

នាង​ក៏​បាន​អរគុណ​ដល់​មិត្តភ័ក្ដិ​ទាំងអស់ ​ដែល​បាន​ជួយ​ក្នុង​ការងារ​សប្បុរសធម៌​នេះ ​ជាមួយ​ភាព​ហត់នឿយ​រៀង​ៗ​ខ្លួន។ ជា​ពិសេស​អ្នកគាំទ្រ​របស់​នាង​ ក៏​បាន​ចូលរួម​ជា​ថវិកា​តាម​កម្លាំង​ខ្លួន​មាន​ ដើម្បី​ឲ្យ​មូលនិធិ​នេះ​កាន់​តែ​ធំ​ជាង​មុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖តារាសំដែងចាស់វស្សា Aum បរិច្ចាគឧបករណ៍ជំនួយអុកស៊ីសែន ជួយអ្នកជំងឺកូវីដ ខណៈថៃផ្ទុះករណីច្រើនឡើងៗ

ចុចអាន៖Min Peachya បរិច្ចាគទឹកប្រាក់ ១.៥ លានបាត ខណៈមន្ទីរពេទ្យតាមខេត្តកំពុងកង្វះឧបករណ៍​វេជ្ជសាស្ត្រធ្ងន់ធ្ងរ

ចុចអាន ៖តារាស្រីជើងចាស់លេងបានគ្រប់ទម្រង់ Pat Nappa បញ្ជាក់ថាខ្លួនវិជ្ជមានកូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម