Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង​ ពុទ្ធ មិថុនា ៖​ បើ​អក្សរ​ជាតិ​ខ្លួនឯង​មិន​ប្រើ ​តើ​អ្នកណា​ជា​អ្នក​ប្រើ ?

បានផុស

នៅ

តារាចម្រៀង​វ័យក្មេង​លោក ពុទ្ធ មិថុនា ថ្មីៗ​នេះ​ចេញមុខ​បំផុស​ដល់​យុវជន​ខ្មែរ​ ក៏ដូចជា​អ្នក​គាំទ្រ​ឲ្យ​ចូលរួម​ការ​ថែរក្សា​និង​អភិរក្ស​អក្សរ​សាស្ត្រ​ជាតិ​ តាម​រយៈ​ការប្រើប្រាស់​នៅ​លើ​បណ្តាញ​សង្គម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយគ្នា​នៃ​ការ​ដាស់តឿន​ស្មារតី​នេះ​ដែរ ពុទ្ធ មិ​ថុនា ក៏បាន​ធ្វើការ​សំណូមពរ​ឲ្យ​មហាជន​បញ្ឈប់​ការ​ប្រើប្រាស់​ពាក្យពេចន៍​សរសេរ​ជា​អង់គ្លេស​សំនៀង​ខ្មែរ ​ដោយ​ងាក​មក​ប្រើប្រាស់​ភាសា​កំណើត​ផង​ដែរ។​ លោ​កថា ​កន្លងមក​លោក​ក៏​ធ្លាប់​ដែរ​ តែ​ពេលនេះ​បាន​ផ្លាស់ប្តូ​រហើយ​។​

តារាចម្រៀង​វ័យក្មេង​រូបនេះ​លើកឡើង​ថា​ ពីមុន​ខ្ញុំ​ក៏​សរសេរ​អង់គ្លេស​ជា​សំនៀង​ខ្មែរ​ច្រើន​ដែរ​ ព្រោះ​វា​ងាយ​ស្រួល​ក្នុង​ការ​សរសេរ​បាន​លឿន​ តែ​ពេល​មួយ​ខ្ញុំ​បាន​ឃើញ​គណនី​ក្នុង​បណ្តាញ​សង្គម​របស់​ប្រជាជន​នៅ​ប្រទេសជិតខាង​ គឺ​គេ​សរសេរ​អក្សរ​របស់​ជាតិ​គេ​គ្រប់គ្នា​មិន​ថា​តារា​ឬ​ប្រជាជន​ធម្មតា​ទេ​។​

​លោក ពុទ្ធ មិថុនា បញ្ជាក់​បន្ថែម​ថា ​ដោយសារ​ហេតុ​ផល​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​គិតក្នុងចិត្ត​ថាបើ​អក្សរ​ជាតិ​ខ្លួនឯង​មិន​ប្រើ​តើ​អ្នកណា​ជា​អ្នក​ប្រើ?​ នៅ​ពេល​នេះ​លោក​ព្យាយាម​កែប្រែបាន​យ៉ាង​ច្រើន​។​ មាន​មហាជន​ជាច្រើន​បង្ហាញ​ការគាំទ្រ​ការលើកឡើង​របស់លោក ពុទ្ធ មិថុនា ខាងលើ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម