Connect with us

ជីវិតកម្សាន្ដ

ហង្ស ម៉ារីនី ព្រួយបារម្ភ និងអំពាវនាវសូមប្រុងប្រយ័ត្នមេរោគកូវីដ-១៩ ដែលតា

បានផុស

នៅ

ភ្នំពេញ៖ ខណៈមេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delta) កំពុងឆ្លងរាលដាលចូលដល់កម្ពុជា តារាសម្តែង ហង្ស ម៉ារីនី បានបង្ហាញក្តីព្រួយបារម្ភ និងអំពាវនាវមហាជនបង្កើនកាប្រុងប្រយ័ត្នគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានៃការអំពាវនាវនេះដែរ តារាស្រីអ្នកនាង ហង្ស ម៉ារីនី បានធ្វើការបន់ស្រន់ដល់ទេវតាជួយតាមថែរក្សាឃុំគ្រងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដើម្បីរួចចាកផុតពីជំងឺដ៏កាចសាហាវនេះ។

អ្នកនាង ហង្ស ម៉ារីនី បានលើកឡើងថា៖ “សូមព្រះតាមជួយថែរក្សាបងប្អូនខ្មែរយើងឱ្យជៀសផុតពីជំងឺនេះផងចុះ។ បងប្អូន អាថ្មី [មេរោគកូវីដ-១៩ ប្រភេទ ដែលតា] មកទៀតហើយសូមបង្កើនកាប្រុងប្រយ័ត្នឲ្យបានកាន់តែខ្ពស់ណា៎! ជាពិសេស អ្នកមានម្តាយឪពុកចាស់ៗនិងកូនតូចៗ”។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) រាជរដ្ឋាភិបាលបានដាក់ចេញវិធានការពង្រឹងទប់ស្កាត់ជាបន្ទាន់។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តខេត្តមួយចំនួនដូចជា ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន​ ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម