Connect with us

ជីវិតកម្សាន្ដ

ស្លុតចិត្ត! តារាជើងចាស់ រិទ្ធ សារី ធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងជួបជីវភាពខ្វះខាត

បានផុស

នៅ

ភ្នំពេញ៖ បន្ទាប់ពីបាត់មុខលើវិថីសិល្បៈអស់រយៈពេលយូឆ្នាំមកនោះ ពេលនេះស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើលថា តារាសម្តែងជើងចាស់លោកតា រិទ្ធ សារី បច្ចុប្បន្នបានធ្លាក់ខ្លួនឈឺធ្ងន់ស្ថិតក្នុងវ័យជរា និងកំពុងជួបជីវភាពខ្វះខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពដែលផ្តល់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​ Leak Hana បានលើកឡើងថា សិល្បករជើងចាស់ លោកតា រិទ្ធ សារី បានធ្លាក់ខ្លួនឈឺមួយរយៈមកហើយ ដោយសារតែវ័យរបស់គាត់ក៏កាន់តែជ្រេ ទើបធ្វើឱ្យសុខភាពទ្រុឌទ្រោម និងចុះខ្សោយខ្លាំង។

ប្រភពបានបន្តថា មិនត្រឹមតែមានជំងឺធ្ងន់នោះទេ សព្វថ្ងៃតារាជើងចាស់រូបនេះកំពុងជួបបញ្ហាជីវភាពខ្វះខាតផងដែរ ខណ:គាត់រស់នៅឯស្រុកកំណើតនាទឹកដីខេត្តបាត់ដំបង។ លោក រិទ្ធ សារី មានវ័យ៨០ឆ្នាំ ដូច្នេះសូមអំពាវនាវដល់សប្បុរសជនដើម្បីឧបត្ថម្ភថវិកាជួយសង្គ្រោះគាត់ផង។

សូមបញ្ជាក់ថា ស្ថិតក្នុងវ័យ៨០ឆ្នាំ លោកតា រិទ្ធ សារី បច្ចុប្បន្នកំពុងមានជំងឺរួមរឹតប្រចាំកាយគួរឱ្យសង្វេគ។ មិនតែប៉ុណ្ណោះលោកតាក៏ត្រូវចិញ្ចឹមចៅៗ២នាក់នៅក្នុងបន្ទុក ព្រោះឪពុកម្តាយរបស់គេចេញទៅធ្វើការងារនៅប្រទេសថៃហើយ ហើយត្រូវជាប់គាំងនៅទីនោះដោយសារបញ្ហាជំងឺកូវីដ-១៩ ទើបធ្វើឱ្យជីវភាពរបស់គាត់កាន់តែជួបការលំបាក៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម