Connect with us

ជីវិតកម្សាន្ដ

ហង្ស ម៉ា​រី​នី ទម្លាយ​រឿង​ពិត​នៅ​ពី​ក្រោយ​ខ្នង​របស់​ស្ត្រី​គ្រប់រូប​ ដែល​ស្វាមី​គួរ​ស្វែងយល់​

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់ពី​សាង​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​អ្នកនាង ហង្ស ម៉ា​រី​នី មួយ​រយៈ​ចុងក្រោយ​នេះ​ក៏បាន​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ក្រោយពី​រៀបការ​រួមរស់​សាង​សុភ​មង្គល​ជាមួយ​ស្វាមី​នឹង​ជោគជ័យ​លើ​មុខ​ជំនួញ​លក់​ផល​ផល​អន​ឡាញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត ហង្ស ម៉ា​រី​នី ក្រោយពេល​រៀបការ​ត្រូវ​បាន​គេ​ដឹងថា ​នាង​និង​ស្វាមី​បច្ចុប្បន្ន​គឺ​ទទួល​បាន​ចំណង​ដៃ​កូន​ចំនួន​២​នាក់ ​ខណៈដែល​ពេលនេះ​គ្រួសារ​របស់​នាង ​បាន​រស់​នៅ​យ៉ាង​មាន​សេចក្តី​សុខ​បំផុត។ ​ទន្ទឹម​គ្នា​នេះ​ នាង​បាន​ទម្លាយ​អារម្មណ៍​ពិត​ពី​តួនាទី​ជា​ប្រពន្ធ​និង​ម្តាយ​ដែល​នារី​គ្រប់រូប​គួរ​ស្វែងយល់។

តារា​ស្រី​ហង្ស ម៉ា​រី​នី​ បាន​បង្ហោះ​រូបភាព​ភ្ជាប់​ខ្លឹមសារ​បែបនេះ​ថា​ អូន​ដឹង​ថា​ បង​អាច​រក​ស្រី​ស្អាត​ហើយ ក្មេង​ជាង​អូន​បាន​ដោយ​ងាយ​មាន​មិន​ខ្វះ ​ប៉ុន្តែ​បង​មិនអាច​រក​ស្រី​ណា​ម្នាក់​ដែល​ស្រឡាញ់​បង​ខ្លាំង​ជាង​អូន​ហើយ​ល្អ​ជាង​អូន​បានទេ។

​នាង​បន្ត​ថា ​ប្រពន្ធ​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​តុប​តែងខ្លួន​ឱ្យ​ស្អាត​គ្រប់ពេល​ដូច​ស្រី​ក្រៅ​ប៉ុន្តែ​ប្រពន្ធ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​នៅក្បែរមើ​ល​ថែ​ប្តី​និង​កូន​បាន​គ្រប់ពេលវេលា​គ្រប់​វិនាទី​។ ​នេះ​ហើយ​ជីវិត​ជា​ប្រពន្ធ​ពេល​មាន​ប្តី​ស្រឡាញ់​ប្តី​ជាង​ខ្លួន ​ពេល​មាន​កូន​ស្រឡាញ់​កូនជាង​ជីវិត​នេះ​ជា​រឿង​ពិត​របស់​ស្ត្រី​គ្រប់រូប​។

ហង្ស ម៉ា​រី​នី បន្ថែមថា​ ជីវិត​ប្តី​ប្រពន្ធ​ពាក្យ​ថា​ស្រ​ឡាញ់​មួយ​ម៉ាត់​គឺ​មិន​គ្រប់គ្រាន់​ទេ​ត្រូវមាន​ព្រហ្មវិហារ ធម៌ មេត្តា​ស្រឡាញ់​អាណិត​យល់ចិត្ត​មើល​ថែ​យោគយល់​អត់​អោន​អធ្យាស្រ័យ​លើកលែង​ជាពិសេស​គឺ​ភាព​ស្មោះត្រង់​ចំពោះ​គ្នា​។​ ប្រពន្ធ​ស្អាត​ងាយ​រក​ណាស់ តែ​តែ​ប្រពន្ធ​ល្អ​រកបាន​ដោយ​កម្រ​។

​អ្នកនាង ហង្ស ម៉ា​រី​នី គឺជា​តារា​សម្តែង​ស្រី​មួយ​ដួង​ដែល​ធ្លាប់​ទទួលបាន​ការគាំទ្រ​ច្រើន​តាម​រយៈខ្សែ ភាពយន្ត​មួយចំនួន​។​ មិនតែប៉ុណ្ណោះ​កន្លងមក​នាង​ក៏​ធ្លាប់​ទទួល​បាន​ការ​សរសើ​រ​ពី​សកម្មភាព​មនុស្ស ធម៌​ជួយ​សង្គម​ផងដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម