Connect with us

ជីវិតកម្សាន្ដ

ចេតិយ​ដែល​ជា​បំណង​ចុងក្រោយ​ព្រឹទ្ធាចារ្យ គង់ ណៃ សម្រេចការ​សាងសង់​រួចរាល់​ជា​ស្ថាពរ

បានផុស

នៅ

ភ្នំពេញ​ ៖ ​ទីបំផុត​ចេតិយ​ដែល​ត្រូវ​បាន​សាងសង់​សម្រាប់​បំណង​ចុងក្រោយ​របស់​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង វែង លោកតា គង់ ណៃ បានសម្រេចការ សាងសង់​ជា​ស្ថាពរ​រួចហើយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក អ៊ឹម ជីវ៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចេតិយ​ដែល មាន តម្លៃ ប្រមាណ ជាង ២ ម៉ឺន​ដុល្លារ​ស ម្រា​ប់លោក​តា គង់ ណៃ នេះ​គឺជា​អំណោយ​លោក ជំទាវ ហ៊ុន ស៊ី ណាត នឹម ច័ន្ទ តារា និង លោក ជំទាវ ឧកញ៉ា នឹម វណ្ណៈ ដើម្បី បំពេញ បំណង​ចុងក្រោយ​របស់​លោកតា​ដែល ស្នើ​សូម លោកជំទាវ​និង​ក្រុមគ្រួសារ​កន្លងមក​។

ចេតិយ​នេះ​ត្រូវ បាន កសាង ឡើង លើ ផ្ទៃដី មួយ ក​ន្លែង​ដែល​ស្ថិតនៅ​ភូមិ​ដូង ឃុំ ស្វាយ ទង ខាងជើង​ស្រុក​កំពង់ត្រាច់​ខេត្តកំពត​។​ លោកជំទាវ ហ៊ុន ស៊ីណាត ធ្លាប់ មាន ប្រសាសន៍ លើក ឡើង ថា​មូលហេតុ​ដែលក​សាងចេតិយ​ជូន​លោកតា គង់ ណៃ ដោយ​សារ​តែ​ធ្វើតាម​ការស្នើ​សូម​និង​ជួយ​បំពេញ​បំណង​ចុងក្រោយ​របស់គាត់។

លោកជំទាវ ហ៊ុន ស៊ី ណាត មានប្រសាសន៍​ទៀតថា លោកតា គង់ ណៃ គាត់ ជួយ សង្គម និង លើកស្ទួយ​សិល្បៈ​អភិរក្ស​វប្បធម៌​លើសលប់​ទើប​លោកជំទាវ​និង​ក្រុមគ្រួសារ​សម្រេច​កសាង​ចេតិយ​តម្លៃ​ជាង​២​ម៉ឺន​ឲ្យ​សម​តម្លៃ​និង​កេរ្តិ៍ឈ្មោះ​កិត្តិយស​របស់ គាត់​តែម្តង​។

​សូមបញ្ជាក់ថា​ ក្រៅពីនោះ ដែរ​លោក ជំទាវ​និង ក្រុម គ្រួសារ ក៏ បាន ជួយ​ចិញ្ចឹម​លោកតា​រយៈពេល​៥​ឆ្នាំ​ទៀត​ដោយ​ឧបត្ថម្ភ​ជា​រៀងរាល់ខែ​ដោយ​ក្នុង​មួយខែៗ​គឺ​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​,​មី ១ កេស , ត្រីខ ១ យួរ , ទឹក​ស៊ីវ​១​យួរ និង អង្ករ ចំនួន ៥០ គីឡូក្រាម ផងដែរ៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម