Connect with us

ជីវិតកម្សាន្ដ

ល្អ​ណាស់! ព្រះវិហារ​អាយុកាល​១០០​ឆ្នាំ បាន​ស្រោច​សង់​ឡើងវិញ​

បានផុស

នៅ

​បច្ចុប្បន្ន មាន​និន្នាការ​នៃ​ការ​វាយ​កម្ទេច​វិហារ​ចាស់ ដើម្បី​សាងសង់​វិហារ​ថ្មី​ស្ទើរ​នៅ​គ្រប់​ខេត្ត​ក្រុង ហើយ​បញ្ហា​នេះ​ បាន​បណ្តាល​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​យ៉ាង​ក្តៅគគុក ក្នុង​ស្រទាប់​មហាជន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះវិហារ​នៃ​វត្ត​ទួល​ខ្សាច់ ហៅ​វត្ត​កោះ​ផ្តៅ ជា​វិហារ​បុរាណ​មួយ​ក្នុងចំណោម​វិហារ​ដែល​គ្រោង​វាយ​កម្ទេច​ចោល​។ ព្រះវិហារ​នេះ ស្ថិត​នៅ​ក្នុង​វត្ត​ទួល​ខ្សាច់ ភូមិ​កោះ​ផ្តៅ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ ព្រះវិហារ​វត្ត​កោះ​ផ្ដៅ កសាង​នៅ​រវាង​ឆ្នាំ​១៩២០-១៩៣០​។ ក្រៅពី​វិហារ​ចំណាស់ នៅមាន​សំណង់​ចេតិយ​ដែល​សង់​នៅ​ព​.​ស​.២៤៦៥ (​គ​.​ស​.១៩២១) ហើយ​ចេតិយ​នេះ​រង់ចាំ​សប្បុរសជន​ជួយ​ជា​ថវិកា​សម្រាប់​ការជួសជុល​និង​ពង្រឹង​។ ក្នុងសម័យ​ខ្មែរក្រហម ព្រះវិហារ​នេះ ក្លាយជា​កន្លែង​កាត់​សម្លៀកបំពាក់ (​សម្រាប់​កម្មាភិបាល​) និង ជា​ជង្រុក​ស្រូវ​។

ដោយសារ​កត្តា​មនុស្ស ធម្មជាតិ និង​អាយុកាល ធ្វើ​ឲ្យ​ព្រះវិហារ​មួយ​នេះ​ទទួលរង​ការខូចខាត​។​ ដោយ​យល់ឃើញ​ពី​សារសំខាន់​នៃ​សំណង់​បុរាណ​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ស្វែងរក​ថវិកា​សម្រាប់​ក្រុម​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ដើម្បី​ជួសជុល​។ ក្នុង​ការងារ​ជួសជុល ក្រុមការងារ​ជំនាញ បាន​រក្សា​នូវ​ទម្រង់​និង​បច្ចេកទេស​បង្គំ​នានា​តាម​លំ​អាន​ចាស់ មានដូចជា​៖ គ្រឿង​បង្គុំ​ដំបូល ក្បឿង និង គ្រឿង​លម្អ​ស្ថាបត្យកម្ម​នៅ​ដំបូល រួមមាន ហោជាង នាគ​ដងក្តារ នាគ​ចែង ព្រំ​ដំបូល ជហ្វារ កិន្នរ គ្រុឌ ក្បាច់ចម្លាក់​តាម​សសរ​ត្រូវ​ជួសជុល​និង​ចម្លង​ឡើងវិញ​តាម​ទីតាំង​ដែល​បាត់​និង​ខូចខាត​។ ដោយឡែក​គំនូរ​បុរាណ​ក្នុង​ព្រះវិហារ ក្រុមការងារ​មិនបាន​ជួសជុល​នោះទេ ដ្បិត​ផ្ទៃ​គំនូរ​ជិត​៨០%​នៅ​ល្អ ហើយ​ម្យ៉ាងទៀត ដោយសារ​មាន​ព័ត៌មាន​ផ្សេងៗ ទាក់ទង​នឹង​សម័យ​ខ្មែរក្រហម ហេតុនេះ​ក្រុមការងារ​រក្សាទុក​នៅ​ដដែល​។

​ក្រៅពី​ការជួសជុល​ពង្រឹង​រចនា​សម្ព័ន្ធ​ព្រះវិហារ ក្រុម​ជំនាញ​បាន​ទាក់ទង​មន្ត្រី​សារមន្ទីរ​ទួលស្លែង​ឲ្យ​ចុះ​សិក្សា ប្រមូល​ចងក្រង និង​ស្រង់​ទិន្នន័យ​នានា​នៅលើ​ជញ្ជាំង​ដែល​ទាក់ទង​នឹង​សម័យ​ខ្មែរក្រហម​។ ជា​លទ្ធផល ក្រុមការងារ​ប្រមូល​ទិន្នន័យ​ពី​គំនូស​សញ្ញា​លើ​ជញ្ជាំង បាន​ចំនួន​៨៣​ផ្ទាំង​។ ខ្លឹមសារ​រួម​នៃ​ទិន្នន័យ​ដែល​ស្រង់​បាន គឺ​បង្ហាញ​ពី​កំណត់ហេតុ​ការងារ​ប្រចាំថ្ងៃ គំនូស​សញ្ញា​ជា​ចំនួន សារ​នយោបាយ​បដិវត្តន៍​របស់​ខ្មែរក្រហម ព្រមទាំង​រូប​ទាហាន​ជាដើម​។ ឧទាហរណ៍​៖ «[​ថ្ងៃទី​] ២.​ប៉ាស់​៨ [​កាត់ដេរ​] សំពត់​២ ខោ​១ អង់រឹង​១, …[​ថ្ងៃទី​] ១៨. ប៉ាស់​១ អាវ​ក្មេង​១, …[​ថ្ងៃទី​]២៩ ឈឺ​…» «…​មិត្ត​យើង​អើ​ង ប្រទេស​កម្ពុជា​» «១.៣.១៩៧៨» និង​ឃ្លា​មួយ​សំខាន់​គឺ «​កម្ពុជា​ប្រ​.​ធិបតេយ្យ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​នឹង​ភ្លឺស្វាង​នឹង​ទ័ព​បដិវត្ត​កម្ពុជា​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា ប្រជាជន​…» ។

​ព្រះវិហារ​នេះ ជួសជុល​រួចរាល់​ទាំងស្រុង​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១​។​

ប្រភព៖ អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម