Connect with us

ជីវិតកម្សាន្ដ

ព្រាប សុវត្ថិ សម្តែងការចងចាំអនុស្សាវរីយ៍និងស្នាដៃសិល្បៈរាប់មិនអស់ដែលកវី ហ៊ុយ ពុធ បន្សល់ទុកឲ្យ

បានផុស

នៅ

មិនខុសពីសិល្បករ-សិល្បការិនីល្បីៗនោះទេ សម្រាប់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បន្ទាប់ពីទទួលដំណឹងមរណភាពរបស់ផលិតករដ៏ឆ្នើមលោក ហ៊ុយ ពុធ បានបង្ហាញការសោកស្តាយ និងរន្ធត់ចិត្តខ្លាំង។

ជាមួយគ្នានេះលោក ព្រាប សុវត្ថិ ក៏បានរម្លឹកនូវការចងចាំរាល់អនុស្សាវរីយ៍ និងស្នាដៃសិល្បៈជាច្រើនរាប់មិនអស់របស់ព្រឹទ្ធាចារ្យសិល្ប:លោក ហ៊ុយ ពុធ ដែលបានបន្សល់ទុកដល់រូបលោក និងសិល្បករសិល្បការិនីជាច្រើននាក់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារក៏បានថ្លែងសារចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារ លោកហ៊ុយ ពុធ ផងដែរ។ លោកបានរៀបរាប់ថា ខ្ញុំបាទ ព្រាប សុវត្ថិ និងក្រុមគ្រួសារមានការសោកស្ដាយនិងក្រៀមក្រំបំផុត ក្រោយពីបានទទួលដំណឹងដ៏រន្ធត់ដែលលោកអ៊ំ ហ៊ុយ ពុធ បានទទួលមរណភាព នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ។

អនុស្សាវរីយ៍ និងស្នាដៃសិល្បៈជាច្រើនរាប់មិនអស់របស់លោកអ៊ុំដ៏ល្អៗ ដែលបានបន្សល់ទុកដល់រូបខ្ញុំបាទនិងសិល្បករ-សិល្បការិនីជាច្រើននាក់ ច្រើនឆ្នាំមកទល់ពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃ ហើយមិនអាចបំភ្លេចបាន ។

លោកអ៊ុំជាលោកគ្រូ ជារៀមច្បង ជាអ្នកដឹកនាំម្នាក់ដ៏ល្អ សម្រាប់រូបខ្ញុំ ក៏ដូចជាសិល្បករ សិល្បការិនី ។ គ្រប់ស្នាដៃរបស់លោកអ៊ុំ នឹងស្ថិតនូវក្នុងបេះដូងសិល្បករ សិល្បការិនី និងទស្សនិកជនខ្មែររហូត។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកអ៊ុំ ហ៊ុយ ពុធ សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម