Connect with us

ជីវិតកម្សាន្ដ

ឆន ស្រី​ណេ​ត កូន​ខ្មែរ​កម្ពុជា​ក្រោម​ដំបូង​គេ ​ត្រៀម​ដណ្តើម​មកុដ​បវរកញ្ញា​ចក្រវាល​កម្ពុជា​២០២១

បានផុស

នៅ

កម្មវិធី​បវរកញ្ញា​ចក្រវាល​កម្ពុជា​២០២១(Miss Universe Cambodia 2021)​គ្រោង​នឹងធ្វើ​ឡើង​នាពេល​ឆាប់ៗ​នេះ​ ដោយ​ក្នុង​នោះ​គេ​ឃើញ​មាន​បេក្ខនារី​មកពី​បណ្ដា​ខេត្ត​ក្រុង​ទូទាំងប្រទេស​កម្ពុ​ជា​បានដាក់​ពាក្យ​ចូលរួម​ប្រកួត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គោលបំណង​នៃ​ការដាក់​ពាក្យ​ចូលរួម​ប្រកួត​នេះ​ គឺ​ដើម្បី​ដណ្តើម​មកុដ​និង​តួនាទី​តំណាង​ឲ្យ​ជាតិ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។​ ដោយឡែក​អ្វីដែល​គេ​ចាប់​អារ​ម្មណ៍​នោះ​ គឺ​ក្នុងចំណោម​នេះ​ក៏មាន​បេក្ខភាព​មួយរូប​កញ្ញា ឆន ស្រី​ណេ​ត ជា​ស្ត្រី​ដំបូង​គេ​បង្អស់​ដែល​មាន​កំណើត​លើ​ទឹកដី​កម្ពុជា​ក្រោម​មក​ដាក់ពាក្យ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​នេះដែរ​។​

​កញ្ញា ឆន ស្រី​ណេ​ត ដែល​ត្រូវ​បាន​គេ​ដឹងថា​ ជា​កូនខ្មែរ​កម្ពុជា​ក្រោម​ដំបូង​គេ​ត្រៀម​ដណ្តើម​មកុដ​បវរ​កញ្ញា​ចក្រវាល​កម្ពុជា​២០២១​នោះ ​បច្ចុប្បន្នកំពុង​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល​និង​ផ្ទុះ​ការសរសើរ​ពី​សម្រស់ និង​សមត្ថភាព​របស់​នាង​គ្រប់គ្នា​។​

​តួយ៉ាង​ពេលនេះ​បេក្ខភាព​កម្មវិធី​បវរកញ្ញា​ចក្រវាល​កម្ពុជា​២០២១ ឆន ស្រី​ណេ​ត បានធ្វើ​ឲ្យ​មហាជន​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​ទៀត ​ក្រោយ​នាង​បង្ហោះ​រូប​ភាព​បង្ហាញ​សម្ផស្ស​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន ​ខណៈមានការ​លើកឡើងថា​ នាង​ជា​តារា​ស្រី​ម្នាក់​ដែល​ហ៊ាន​ចាយរាង​សិចស៊ី​សាក​សមជា​បេក្ខភាព​ត្រៀម​ដណ្តើម​មកុដ​កម្មវិធី​បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២១​។​

​កញ្ញា ឆន ស្រី​ណេ​ត បញ្ជាក់ថា​នាង​មាន​អាយុ​២៤ ឆ្នាំ​កើត​នៅ​ខេត្ត​ព្រះ​ត្រពាំង​(​កម្ពុជា​ក្រោម​)​ដែល​ឪពុក​ម្ដាយ​របស់​នាង​ជា​ជនជាតិខ្មែរ​។​ បច្ចុប្បន្ន​នាង​ជា​គ្រូបង្រៀន​ក្បាច់​ហាត់ប្រាណ​និង​ជា​អ្នក​បង្ហាញ​ម៉ូត (Freelance)​នៅ​រាជធានី​ភ្នំពេញ​។ ​ឆន ស្រី​ណេ​ត បាន​បង្ហាញ​ឲ្យ​អ្នកគាំទ្រ​វិស័យ​បវរកញ្ញា​ឃើញ​ថា ​នាង​ពិត​ជា​មាន​សមត្ថ​ភាព​មិន​ធម្មតា​ដែល​មហា​ជន​និង​បេក្ខភាព​រួម​វង់​ប្រកួត​មិនគួរ​មើលរំលង៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៦ នាទី មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី ហាមដាច់ខាតដាក់ កាតព្វកិច្ចឱ្យអាណាព្យាបាល់បង់ថ្លៃ សម្រាប់ការសិក្សាជំនាន់ថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ម្ដាយឳពុកខ្លះកាន់ជើងកូនពេក ប្រើហ្វេសប៊ុកជះកំហឹង ដាក់គ្រូបង្រៀនព្រោះប្រដៅកូនខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រី ជំរុញឱ្យបង្កើនការទំនាក់ទំនងរវាងអាណាព្យាបាលជាមួយសាលារៀន  

Sokha Hotels

ព័ត៌មានពេញនិយម