Connect with us

ព័ត៌មានជាតិ

សិល្បករ​ជើងចាស់ ប្រាប់​តិកនិក​យក​ពិន្ទុវគ្គតម្រង់​ទិស​កម្មវិធីវង់តន្ត្រីខ្មែរដូវកាលទី២

បានផុស

នៅ

កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី​២ បានឈានមកដល់វគ្គតម្រង់ទិសហើយ។ នៅក្នុងសប្ដាហ៍នៃវគ្គតម្រង់​ទិស​នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់នូវមតិយោបល់មួយចំនួនទាក់ទងនឹងក្បួនខ្នាត តិកនិក និងគន្លឹះសំខាន់ៗពីសំណាក់គណៈកម្មការមេប្រយោគទាំង ៤ រូប ដើម្បីឲ្យបេក្ខជនទាំង៣០ក្រុម និងទោល បានសិក្សា​រៀនសូត្រ និងត្រៀមខ្លួនឲ្យបានល្អបន្ថែមទៀតនៅវគ្គជម្រុះជាបន្តបន្ទាប់។ ជាពិសេស បេក្ខជនទាំងអស់ ក៏បានជួបជាមួយអ្នកជំនាញ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលអំពីបច្ចេកទេស របៀបថតវីដេអូតាមទូរស័ព្ទ ក៏ដូចជាកាមេរ៉ា ឲ្យមានគុណភាពប្រកបដោយវិជ្ជាជីវៈផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការផ្ដល់អនុសាសន៍ជូនទៅកាន់បេក្ខជន ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ យន់ ខៀន បានលើកឡើងថា សម្រាប់បេក្ខជនលេងឧបករណ៍តន្ត្រីបុរាណជាទោល ត្រូវលេងឲ្យត្រូវបទ ត្រូវផ្អែម និងត្រូវរត់តាមទឹកដៃ រីឯបេក្ខជនជាក្រុម ត្រូវរឹតខ្សែឲ្យស៊ីគ្នា ចាប់ផ្ដើមនិងចប់ឲ្យស្រុះគ្នា កុំឲ្យភ្លាវ ហើយអ្នកច្រៀងត្រូវមានទឹកដមសំនៀង មនោសញ្ចេតនា និងកាយវិការគួបផ្សំគ្នា។

ចំណែក លោកស្រីព្រឹទ្ធាចារ្យ អ៊ុក សុផា បានប្រាប់ដល់បេក្ខជន ដែលប្រកួតលើវិញ្ញាសា ចម្រៀងអាយ៉ៃ និងចាប៉ី ត្រូវផ្ដោតការយកចិត្តខ្ពស់ទៅលើ សំឡេង ភ្លេង និងខ្លឹមសារចាប់ចួន ព្រោះថាចំណុចទាំងនេះ គឺជាលក្ខខណ្ឌវិនិច្ឆ័យនៃការដាក់ពិន្ទុ។ ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យ ព្រឿង ឈៀង បានមានប្រសាសន៍ថា ការរើសបេក្ខជនជយលាភី៣ក្រុម ក្នុងទម្រង់ខុសៗគ្នា មកផ្ទឹមគ្នា ការប្រៀបធៀបគ្មានខ្នាតដូចវិទ្យាសាស្ត្រទេ ប៉ុន្តែគណៈកម្មការនឹងរកវិធីសាស្ត្រវាយតម្លៃឲ្យសុក្រឹត និងគតិយុត្តិ មិនឲ្យបេក្ខជនខកចិត្តឡើយ។

លោកស្រីសាស្រ្តាចារ្យ អ៊ុយ លតាវណ្ណ ក៏បានថ្លែងលើវេទិកាផងដែរថា ស្នាដៃល្ខោននិយាយ​ និងល្ខោនយីកេដែលល្អ គឺអាស្រ័យលើអ្នកនិពន្ធល្អ អ្នកដឹករឿងល្អ និងអ្នកសម្ដែងល្អ ជាពិសេសត្រូវរើសប្រធានបទល្អ ចាប់ខ្លឹមសារ និងគំនិតឲ្យបានច្បាស់លាស់។

កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ក្រោមប្រធានបទ “សិល្បៈបុរាណចម្រុះ” នឹងមានដំណើរការនៃការប្រកួតចំនួន ៨ វគ្គ ដើម្បីស្វែងរកម្ចាស់ជយលាភីទាំងបីរូប ដែលម្ចាស់ជយលាភីលេខ៣ នឹងទទួលបានប្រាក់រង្វាន់ ៤,០០០,០០០ រៀល, ម្ចាស់ជយលាភីលេខ២ នឹងទទួលបានប្រាក់រង្វាន់ ៨,០០០,០០០រៀល និងម្ចាស់ជយលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ១២,០០០,០០០រៀល។

កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ នឹងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨យប់តទៅ និងផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ហើយនៅថ្ងៃសៅរ៍សប្ដាហ៍នេះ គឺជាវគ្គជម្រុះដោយគណៈកម្មការ ដែលនឹងមានការជម្រុះបេក្ខជនចំនួន ១០ក្រុម ឬទោល ចេញពីកម្មវិធីផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម