ជីវិតកម្សាន្ដ
ក្រោយផ្អាកថតភ្លាមៗ! JTBC បានបញ្ជាក់ម្ដងទៀត តារាសម្ដែងទាំងអស់បានធ្វើតេស្ត អវិជ្ជមានកូវីដ១៩
នៅថ្ងៃទី ២៥ ខែវិច្ឆិកានេះ JTBC បានបញ្ជាក់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នាថាតួសម្ដែង និងសមាជិកក្រុមការងារ ដែលត្រៀមថតរឿងភាគ «Snowdrop» នាពេលខាងមុខសុទ្ធតែបានធ្វើតេស្តិ៍អវិជ្ជមានកូវីដ១៩។Jisoo សមាជិករបស់ BLACKPINK ដើរជាតួឯកស្រី
គួររម្លឹកផងដែរថា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា JTBC បានប្រកាសផ្អាកថតសម្ដែងភ្លាមៗដោយសារតែតារាសម្ដែងតួរងម្នាក់ បានធ្វើតេស្តវិជ្ជមានកូវីដ១៩។ មកដល់ពេលនេះថ្ងៃទី ២៥ JTBC បានបញ្ជាក់ពីការធ្វើតេស្តអវិជ្ជមាននៃអ្នកទាំងអស់ដែលមានទំនាក់ទំនងជាមួយតួសម្តែងម្នាក់នោះ។
នេះបើយោងតាមការបញ្ជាក់ពី JTBC ថា «ពួកយើងមិនអាចបញ្ជាក់ពីថ្ងៃកំណត់នៃការថតរឿងដែលបានគ្រោងទុកនោះទេ ប៉ុន្តែយើងគ្រោងនឹងបន្តការថតក្នុងពេលឆាប់ៗនេះ។ស្របពេលដែលមានការអនុលោមតាមគោលការណ៍បង្ការនៃការការពារកូវីដ១៩។»តារាសម្ដែង Jung Hae In ដើរជាតួឯកប្រុស
គួរបញ្ជាក់ជាថ្មីម្ដងទៀតថា រឿងភាគ «Snowdrop» គឺគ្រោងនឹងចាក់ផ្សាយនៅឆ្នាំ ២០២១ ដោយចូលរួមសម្ដែងពី Jung Hae In, Jisoo សមាជិករបស់ BLACKPINK, Jang Seung Jo, Kim Hye Yoon និងច្រើនទៀត។ ទន្ទឹមនឹងនេះតួសម្ដែង និងសមាជិកក្រុមការងារផ្សេងៗទៀតនាបច្ចុប្បន្ន បានបញ្ជាក់តេស្តលទ្ធផលអវិជ្ជមានកូវីដ១៩៕
អត្ថបទផ្ដល់ដោយ៖Porman
ចុចអាន៖សម្ដែងរឿងថ្មីរួមគ្នាលើកដំបូង Gong Yoo និង Park Bogum បញ្ចេញរូបជាមួយគ្នាយ៉ាងស្និទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ