Connect with us

ជីវិតកម្សាន្ដ

ដោយសារ​វិបត្តិ​កូ​វីដ​ធ្វើ​ឲ្យ​តារា​ជើងចាស់ ទេព រិន្ទ​ដា ត្រូវរ​បូត​ការងារ​ធំ​មួយចំនួន​ចេញពី​ក្នុង​ដៃ

បានផុស

នៅ

ភ្នំពេញ ៖ កំឡុង​ពេលដែល​ជំងឺ​កូ​វីដ​-១៩​បាន​នឹង​កំ​ពុង​រាតត្បាត​មាន​រយៈពេល​ប្រមាណ​២​ឆ្នាំ​គេ​សង្កេត ឃើញ​មាន​អ្នក​សិល្បៈ​ជាច្រើន​បាន​បាត់បង់​ប្រាក់​ចំណូ​ល​ស្ទើរតែ​ទាំងស្រុង​ពី​ការ​ច្រៀង​សម្ដែង​និង​ថត​ភាពយន្ដ​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែ​ហេតុផល​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​តារា​ខ្មែរ​មួយចំនួន​ងាក​មក​បន្ថែម​អាជីព​ថ្មី​ដើម្បី​ទប់ទល់​កុំ​ឲ្យ​ប្រឈម​ជួប​វិបត្តិ​សេដ្ឋកិច្ច​។ ​ដោយឡែក​ងាក​មក​តារាភាពយន្ត​ល្បីឈ្មោះ​លោក ទេព រិន្ទ​ដា​រ៉ូ ថ្មីៗ​នេះ​ក៏បាន​ត្អូញត្អែរ​ពី​រឿងរ៉ាវ​នេះ​ផងដែរ​។

​តារា​ជើងចាស់​មាន​ប្រជាប្រិយភាព​លោក ទេព រិន្ទ​ដា​រ៉ូ បានលើកឡើង​ក្នុង​សំណេរ​ថា «​ដោយសារ កូ​វីត​ចង្រៃ ធ្វើ ឱ្យ ការងារ​មួយចំនួនធំ​ត្រូវបាន​ផ្អាក តែ​ពេលខ្លះ​ការងារ​ដែល​មិនអាច​ខក​បាន​ក៏​តម្រូវ ឱ្យពួក​យើង​ត្រូវតែ​ធ្វើ​ដោយ​ខានមិនបាន យើង​មិន​ហ៊ាន ជួបគ្នា ព្រោះ តែ ខ្លាច នេះ​ជាការ​ងារ ដោះ ទាល់ ដើម្បី​បាន​បន្ត បញ្ចាំង ជូន​ទស្ស​និក ជន » ។

លោក ទេព រិន្ទ​ដា​រ៉ូ បន្តទៀតថា​ជា​បទពិសោធ​ន៍​ការងារ​ថ្មីស្រឡាង​មួយទៀត​ក្នុង​អាជីព​សម្តែង​របស់ ខ្ញុំ ក្នុង​វិស័យ​ភាពយន្ត​ក្នុង​សម័យ​កូ​វីដ​សូម មើល​កំ​សាន្ត​មុន​ពេល​ហាត់ប្រាណ​។ ​សូមមាន​សំណា​ង ល្អ សុខ ភាពល្អ នឹង សុវត្ថិភាព ឈ្នះ កូ​វីត​ចង្រៃ ទាំងអស់គ្នា ។​

​ជាមួយគ្នា​នោះគេ​សង្កេតឃើញថា​ ដោយសារ​បញ្ហា​នេះ​លោក ទេព រិន្ទ​ដា​រ៉ូ ក៏ត្រូវ​បង្ខំចិត្ត​ថត​សកម្មភាព​សម្ដែង​ដោយ​ខ្លួនឯង​ពី​ចម្ងាយ ដើម្បី ផ្ញើ​ឲ្យ​អ្នក​ដឹក នាំ​កាត់​បញ្ចូល​ក្នុង​សាច់រឿង​បញ្ចាំង​ជូន​បងប្អូន​ទស្សនា ដែល​សកម្មភាព​សម្ដែង បែប នេះ គឺ ជា បទពិសោធន៍​ថ្មី​មួយ​សម្រាប់​រូបលោក​ក្នុង​វិស័យ​ភាពយន្ដ​ផងដែរ៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម