Connect with us

ជីវិតកម្សាន្ដ

ជ័យ សុ​វ៉ាត បង្ហាញ​ឆន្ទៈ​មោះមុត​ក្នុងនាម​កងទ័ព​អាវស​ ចាត់​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ​៖ តារាចម្រៀង​លោក ជ័យ សុ​វ៉ាត កន្លង​ត្រូវ​បាន​មហាជន​ដឹង​ហើយ​ថា​លោក​សុខចិត្ត​ទម្លាក់​ចោល​ក្បាល​មេក្រូ​ និង ​សម្លៀកបំពាក់​អ្នកចម្រៀង​ មក​គ្រង​ឯកសណ្ឋាន​ជា​គ្រូពេទ្យ​ជួរមុខ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​វត្តមាន​ជា​គ្រូពេទ្យ​ជួរមុខ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ​នៃ​សមាគម​គ្រូពេទ្យ​ធីតា​ដើម្បី​ចូលរួម​សកម្មភាព​ជួយសង្គ្រោះ​អ្នកជំងឺ​កូ​វី​-១៩​របស់​លោក​ជ័យ សុ​វ៉ាត នេះ​បាន​ធ្វើ​ឲ្យ​មហាជន​គាំទ្រ​និង​សរសើរ​ខ្លាំង​ចំពោះ​ទឹកចិត្ត​លះបង់​ដ៏​ធំធេង​នេះ​។

ដោយឡែក​មុន​នេះ​ បន្តិច​លោក​ជ័យ សុ​វ៉ាត បា​នបង្ហា​ញ​ឆន្ទៈ​ដ៏​មោះមុត​របស់ខ្លួន​ក្នុងនាម​កងទ័ព​អាវ​ស​ចូលរួម​ប្រយុទ្ធប្រឆាំង​ចាត់​កូ​វីដ​-១៩​ផងដែរ។

ជ័យ សុ​វ៉ាត បាន​រៀបរាប់​សំណេរ​ថា ​«​ការ​វិល​ត្រឡប់​ចូល​សមរភូមិ​វិញ កងទ័ព​អាវ​សម្នាក់​នេះ​មិន​ចុះ ចាញ់ ហើយក៏​មិន​រុញ​រា​ដាច់ខាត ដើម្បី​ប្រទេស​របស់​យើង​ឆាប់​វិល​មក​រក​ការ​សប្បាយ​និង​មិន​មាន​ភាព​ភ័យខ្លាច​វិញ​ដោយសារ​មេរោគ​ចង្រៃ​នេះ​។

​លោក​បន្ត​ថា​ ក្រុម​៣​មណ្ឌល​ទួល​ពង្រ​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​បងប្រុស​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​បងស្រី​ជំទាវ ពេ​ជ ច័ន្ទ​មន្នី សមាគម ន៍ TYDA ក្រុម​យើងខ្ញុំ​នឹង​ប្តេជ្ញាចិត្ត​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​មួយ​នេះ​ឱ្យបាន​ជោគជ័យ​ត្រឡប់​ទៅ​គេហ​ដ្ឋា​ន​វិញ​ដោយ​សុខ​សុ​វត្តិភាព​ទាំងអស់គ្នា។

ជា​មួយ​គ្នា​នេះ​ដែរ​ ម្ចាស់​បទ «​ស្រលាញ់​អូន​ដល់​កាន់​ឈើ​ច្រ​ត​»​ លោក ជ័យ សុ​វ៉ាត ក៏​បន្ដ​ដោយ​ថ្លែង​អំណរ​ដល់​ថ្នាក់ដឹកនាំ​ដែល​បាន​ផ្ដល់​ឱកាស​និង​បាន​បង្កើត​សមាគមន៍​ដ៏​ល្អឥតខ្ចោះ​មួយ​នេះ​ឡើង​មក​ដើម្បី​ប្រជាជន​ខ្មែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១១ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម