Connect with us

ជីវិតកម្សាន្ដ

កញ្ញា នេ​ត រក្សា បវរកញ្ញា​លំដាប់​រង​ទី​៣​ ត្រូវ​ស្ថាប័ន MCU​ប្រកាស​ដក​តំណែង​យ៉ាង​អាថ៌កំបាំង​

បានផុស

នៅ

​អ្នកគាំទ្រ​និង​មហាជន​ពិត​មានការ​ភ្ញាក់​ផ្អើល​គ្រប់គ្នា​ ខណៈ​សុខៗ​ស្រាប់តែ​ផ្ទុះ​ដំណឹង​ថា​កញ្ញា នេ​ត រក្សា ដែលជា​បវរកញ្ញា​លំដាប់​រង​ទី​៣ ​ត្រូវ​បាន​ស្ថាប័ន​MCU​ប្រកាស​ដក​តំណែង​យ៉ាង​អាថ៌កំបាំង​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណឹង​ភ្ញាក់ផ្អើល​នេះ ​បន្ទាប់ពី​គេ​ឃើញ​លោក​ ម៉ែន និមល​រ័ត្ន នាយក​ប្រតិបត្តិ​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រ​វាល​កម្ពុជា​ បាន​ធ្វើការ​ប្រកាស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​ នឹង​មាន​ការ​ផ្ទេរ​តំណែង​ដោយ​បំពាក់​ឆៀង​បវរកញ្ញា​លំដាប់​រង​ទី​៣​ទៅ​ឲ្យ​កញ្ញា សួន ពិសី ដែល​ជា​បវរកញ្ញា​លំដាប់​រង​ទី​៤​វិញ​។ លោក ម៉ែន និមល​រ័ត្ន បាន​បញ្ជាក់​បែបនេះ​ថា​ ខ្ញុំ​បាទ​នឹង​រៀបចំ​ប្រគល់​ខ្សែ​ឆៀង​តំណែង​3rd RunnerUp MUC 2020​ជូន​ដល់ក​ញ្ញា សួន ពិសី​ ចំពោះ​ការគោរព​ការងារ​ឬ​និយាយ​សាមញ្ញ​ថា Real Queen​។​ ប៉ុន្តែ​ចំពោះ​មូលហេតុ​បន្ថែម​លោក​មិនបាន​លម្អិ​ត​អ្វី​ឡើយ​។​

​ដោយឡែក​សម្រាប់​កញ្ញា នេ​ត រក្សា ដែលជា​បវរ​កញ្ញា​លំដាប់​រង​ទី​៣​ ត្រូវបាន​ស្ថាប័ន​MCU​ប្រកា​សដក​តំណែង​នោះ​ នាង​មិនបាន​ឆ្លើយតប​អ្វី​ទេ​គ្រាន់តែ​លើកឡើង​ដោយ​ខ្លី​ថា​ សូម​នៅ​ស្ងៀម​សិន​។​ ជុំវិញ​រឿង​រ៉ាវ​នេះ​ទស្សនិកជន​ក៏​កំពុង​រង់ចាំ​តាមដាន​ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម