Connect with us

ជីវិតកម្សាន្ដ

លោក អ៊ីង សំអុល អ្នកនិពន្ធជោគជ័យក្នុងការតែងសៀវភៅដោះប្រស្នា និងព្រះធម៌

បានផុស

នៅ

លោក អ៊ឹង សំអុល ជាអតីតសិស្សអ្នកនិពន្ធជំនាន់ទី២៤  បានសិក្សាផ្នែកនិពន្ធ ក្នុងការសរសេរប្រលោមលោក និងកំណាព្យ តែលោកបែរជាជោគជ័យទៅលើការតែងនិពន្ធសៀវភៅផ្នែកដោះប្រស្នា និងសៀវភៅព្រះធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹង សំអុល មានអាយុ៦៨ឆ្នាំ រស់នៅ ភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានរៀបរាប់ពីជីវប្រវត្តិថា ក្រោយពីសិក្សាការតែងនិពន្ធមានចំណេះដឹងមក លោកបែរជាបែកគំនិតទៅលើជំនាញក្នុងការសរសេរសៀវភៅដោះប្រស្នា និងសៀវភៅព្រះធម៌ទៅវិញ បន្ទាប់ពីចូលជាសមាជិកអ្នកនិពន្ធខ្មែរមក។

ជំនាញក្នុងការសរសេរប្រលោមលោកផ្នែកដោះប្រស្នានេះ លោកបញ្ជាក់ឱ្យដឹងថា៖ “ខ្ញុំសរសេរបានសៀវភៅមាន ព្រះធម៌វន្ទា សៀវភៅ ព្រះខ័នលោហរាជ ដែលបានចេញជាសៀវភៅ ចៅប្រស្នាមានភាគ២ ភាគ៣ ភាគ៤ ភាគ៥ និងភាគទី៦។ ហើយបានប្រែជាសៀវភៅព្រះនិពាន្ធរាជផងដែរ។”

លោកបញ្ជាក់ទៀតថា លោកក៏មានចេញជាសៀវភៅ ភាគទី៧ ដែលបានប្រែទៅជាសៀវភៅ ធម៌មានចំណងជើងឈ្មោះថា សៀវភៅ ចិ.បិ.លិ។ លោកបន្តថា ការបោះពុម្ពសៀវភៅដោះប្រស្នា និង សៀវភៅ ព្រះធម៌ទាំងអស់នេះ គឺជាការចូលរួមចំណែកគឺចង់បង្ហាញវិជ្ជាថ្មីមួយដែល​មាន​នៅក្នុងបច្ចុប្បន្នភាព ហើយលោកក៏បានចាប់ផ្ដើមសរសេរនៅក្នុងឆ្នាំ២០០០ ដល់ឆ្នាំ២០០៩ និងបានចេញជាសៀវភៅ ចៅប្រស្នារាជា ភាគទី១ ទី២ និងទី៣ នៅក្នុងឆ្នាំ២០១០ និងមានដល់ភាគ៩ ដោយមានលក់នៅគ្រប់បណ្ណាគារក្នុងរាជធានីភ្នំពេញផងដែរ។

ទាក់ទងនឹងការសមាធិវិញ លោក អ៊ឹង សំអុល បង្ហាញថា៖ “ខ្ញុំបានរៀនវិជ្ជាផ្នែកសមាធិចប់នៅស្រុកខ្មែរ និងនៅ ប្រទេសថៃ បានទទួលជោគជ័យជាស្ថាពរ។”

លោកបានរំលឹកឡើងវិញពីអតីតកាលថានៅ ឆ្នាំ១៩៧០ លោកធ្វើជាទាហ៊ាន។ មកដល់ឆ្នាំ១៩៧៥ សម័យ ប៉ុល ពត ជាកសិករ និងមកដល់ឆ្នាំ១៩៨២ ធ្វើជាគ្រូបង្រៀនបាន៣ ឆ្នាំ។ មកដល់ឆ្នាំ១៩៨៥ ខ្ញុំធ្វើគ្រូពេទ្យ នៅឃុំកំពង់សិលា។ រហូតមកដល់ឆ្នាំ២០០០ លោកបានចេញទៅសមាធិបានសម្រេចព្រះធម៌ក្នុងការដោះប្រស្នាតែម្ដង។

សព្វថ្ងៃលោករស់នៅខេត្តព្រះសីហនុ មានកូន៨នាក់ ប្រុស៤នាក់ ស្រី៤នាក់។ ប្រពន្ធឈ្មោះ អ៊ុច សុវណ្ណនី មានអាយុ៦៦ឆ្នាំ។ លោកនៅតែចុះឡើងភ្នំពេញនៅពេលដែលមានកម្មវិធី​ប្រជុំ​របស់​សមាគមអ្នកនិពន្ធម្ដងៗ។

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម