Connect with us

ជីវិតកម្សាន្ដ

ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោ លោកគ្រូ រស់ សេរី បានទទួលមរណភាព

បានផុស

នៅ

នេះ​ជា​ដំណឹង​ដ៏​សោកសៅ​និង​ក្រៀមក្រំ​បំ​ផុត​សម្រាប់​ក្រុមគ្រួសារ​និង​មហាជន​អ្នកគាំទ្រ​ដែល​និយម​ស្នេហា​លើ​វិស័យ​ក្បាច់គុណ​ល្បុក្កតោ​ខ្មែរ​ ក្រោយ​មាន​ព័ត៌មាន​ថា​ លោកគ្រូ រស់ សេរី ព្រឹទ្ធាចារ្យ​ក្បាច់​គុណ​ល្បុក្កតោ​ខ្មែរ​ទទួលមរណភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ​:​ដំណឹង​នេះ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​រួមទាំង​សិស្ស​របស់​លោកគ្រូ រស់ សេរី សម្តែង​ការ​រន្ធត់ចិត្ត​ជាមួយ​ការផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ផងដែរ​។ ​លោកគ្រូ រស់ សេរី ស្លាប់​ដោយ​សារ​ជំងឺ​រោគគាពាធ​ស្ថិតនៅ​មន្ទី​រពេទ្យ​ខេត្តសៀមរាប​។​

ដោយឡែក​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កលោក អូន វណ្ណ​សាក់ បាន​រៀបរាប់ថា​ ក្រុមគ្រួសារ​ខ្ញុំ​មានទុក្ខ​ជា​ទម្ងន់​ដោយ​ស្វាមី​អ្នក​ម្ដាយ​ខ្ញុំ​ទទួលមរណភាព​នៅក្នុង​មន្ទី​រពេទ្យ​ខេត្តសៀមរាប​ ដោយសារ​ជំងឺ​រោគា​ពាធ​។​ លោកឪពុក​ជា​ចាស់ព្រឹទ្ធាចារ្យ​ក្បាច់គុណ​ល្បុ​ក្កតោ​ប្រចាំ​ខេត្តសៀមរាប​ ជា​អ្នក​អភិរក្ស​និង​ការពារ​វប្បធម៌​ស្មើ​ជីវិត​ដល់​ដង្ហើមចុងក្រោយ​។​

លោក​បន្ថែមថា​ ការបាត់បង់​លោកគ្រូ​ព្រឹទ្ធាចារ្យ​ គឺជាការបាត់បង់​លោកឪពុក​បាត់បង់​មរ​តមនុស្ស​រស់ និង​ធនធាន​ដ៏​កម្រ​សម្រាប់​ក្រុមគ្រួសារ​និង​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​ សូម​បួងសួង​វិញ្ញាណក្ខន្ធ​លោក​ឪ ពុក​ទៅកាន់​ឋាន​បរមសុខ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម