Connect with us

ជីវិតកម្សាន្ដ

ក្រោយ​ធ្លាក់ខ្លួន​ឈឺ​នាយ ក្រិន បាត់​ដំណឹង​ឈឹង​ពី​សិល្បៈ

បានផុស

នៅ

ភ្នំពេញ ៖ តារា​កំប្លែង​មាឌ​ល្អិត​អភ័ព្វ​ស្នេហ៍​លោក ទេស សុជន ហៅ​នាយ ក្រិន បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​កាលពី​ថ្មីៗ​កន្លង​ទៅនោះ​ គឺ​រហូត​មក​ទល់​ពេលនេះ​នា យ​ហាក់​បាត់​ដំណឹង​សូន្យឈឹង​ពី​អាជីព​សិល្បៈ​តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាជន​និង​អ្នកគាំទ្រ​កត់សម្គាល់​ថា ​ការ​បាត់​ដំណឹង​របស់​នាយ ក្រិន នេះ​គឺ​ចាប់តាំងពី​នាយ​ជួប​រឿង​អកុសល​ត្រូវ​ភរិយា​លួច​ផិតក្បត់​មាន​សហាយស្មន់ រហូត​ឈានដល់​ផ្លូវ​លែងលះគ្នា​។ ​មិនតែប៉ុណ្ណោះ​អាជីព​បើកហាង​របស់​នាយ ក្រិន ក៏​ត្រូវបាន​បិទទ្វារ​ទាំង​ស្រុង​ព្រោះ​ក្ស័យ​ធន់​។

ដោយសារ​ហេតុផល​នេះ​ទើប​កាលពី​ចុងឆ្នាំ​២០១៩ នាយ ក្រិន បានសម្រេច​វេច​បង្វេច​និង​នាំ​កូនៗ​ទាំង៣​នាក់​យ៉ាង​កម្សត់​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ដើម្បី​ទៅ​រស់​នៅ​ឯ​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​។ ប៉ុន្តែ​ក្រោយមក​ក៏មាន​ដំណឹង​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​។

យ៉ាងណាមិញ​ដោយសារតែ​ការ​បាត់​មុខ​យូរ​ពី​អាជីព​សិល្បៈ​ទើប​មាន​ទស្សនិកជន​និង​អ្នកគាំទ្រ​មួយ​ចំនួន​កើត​ចម្ងល់​និង​នាំគ្នា​សួរនាំ​ពី​រឿងរ៉ាវ​របស់​នាយ ក្រិន។ ​ប៉ុន្តែ​ទោះបីជា​បែបនេះ​ក៏​ពិតមែន​គឺ​ពុំទាន់​មាន​ប្រភព​ណាមួយ​បញ្ជាក់​ទេ​ថា​នាយ ក្រិន បច្ចុប្បន្ន​កំពុង​ធ្វើ​អ្វី​ឡើយ​ខណៈ​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​១៤ ខែសីហា​ ឆ្នាំ​២០២១​នេះ​ មិនអាច​ទាក់ទង​សួរនាំ​តាម​ទូរសព្ទ​ពី​នាយ ក្រិន បានទេ៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម