Connect with us

ជីវិតកម្សាន្ដ

តារាខ្មែរល្បីៗ៥រូបក្លាហានបើកចំហស្នេហ៍ភេទដូចគ្នា

បានផុស

នៅ

ភ្នំពេញ៖ តាមការកត់សម្គាល់បច្ចុប្បន្នគេឃើញមាន មហាជនខ្មែរមួយចំនួនបានបង្ហាញស្នេហាស្រឡាញ់ភេទដូចគ្នារបស់ពួកគេជាសាធារណៈ។ ជាមួយគ្នានេះ នៅក្នុងរង្វង់សិល្បៈក៏ធ្លាប់មានការទម្លាយថា មានតារាប្រុសមួយចំនួនបានភ្ជាប់ចំណងស្នេហាភេទដូចគ្នានេះដែរ។

មិនខុសគ្នាប៉ុន្មានទេ កន្លងមកក៏មានការទម្លាយដែរថា ក្នុងចំណោមនោះគឺមានតារាស្រីមួយចំនួនផងដែរដែលបាន និងកំពុងភ្ជាប់ចំណងស្នេហាភេទដូចគ្នា។ ពួកគេសុទ្ធសឹងតែមានចិត្តក្លាហានបើកចំហចំណងស្នេហានេះផងដែរ។ ជាក់ស្តែងពេលនេះ យើងសូមបង្ហាញតារាប្រុស-ស្រីខ្មែរ៥រូបដែលហ៊ានទទួលស្គាល់ការពិត។

១. តារាកំប្លែង ម៉ា ដូណា កាលពីកន្លងទៅត្រូវបានទស្សនិកជនដឹងថា តារាប្រុសរូបនេះបានបង្ហាញភាពស្និទ្ធស្នាលដោយបើកចំហរសម្ព័ន្ធភាពស្នេហាជាមួយបុរស់ម្នាក់ដោយគ្មានការលាក់លាមឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ផេនខេក គឺជាពិធីការិនីភេទទី៣ដ៏មានប្រជាប្រិយភាព ខណៈគេក៏ដឹងថានាងបានវះកាត់កែកូនប្រ អប់លេខទៅជាមនុស្សស្រីពេញលក្ខណៈ។ ប៉ុន្តក្រោយមកក៏ត្រូវទម្លាយថា តារារូបនេះបានភ្ជាប់ចំណងស្នេហាជាមួយបុរសម្នាក់រហូតត្រៀមចូលរោងការទៀតផង។

៣. តារាភេទទី៣ យ៉េយ៉េ គឺតារារូបនេះមិនខុសពីមិត្តភក្តិនោះទេដោយនាងបានរកឃើញបុរសម្នាក់ភ្ជាប់និស្ស័យស្នេហាយ៉ាងត្រជាក់ចិត្ត ខណៈនាងសារភាពថា ស្គាល់ និងស្រលាញ់គ្នា៤ឆ្នាំហើយ។

៤. តារាចម្រៀង អេននី ហ្សាម ក៏បានទម្លាយរឿងបង្កាត់ភ្លើងស្នេហ៍ភេទដូចគ្នាបង្ហាញជាសាធារណៈផងដែរ។ ពេលនេះនាងបានបង្ហាញភាពផ្អែមល្ហែមខ្លាំងជាមួយសង្សារស្រីបណ្ដូលចិត្តជាសាធារណៈតាមរយៈការធ្វើដំណើរកម្សាន្តលើឆ្នេរសមុទ្រជាដើម។

៥. តារាសម្តែង និងពិធីការិនីកូនកាត់ខ្មែរ អាល្លឺម៉ង់ កញ្ញា​ ម៉ៃយ៉ា តារាសម្តែងរូបនេះបានភ្ជាប់ចំណងស្នេហ៍ជាមួយនារីអ្នកជំនួញអាហារដ្ឋានដ៏ល្បី។ មិនបារម្ភការរិះគន់ពេបជ្រាយទេ តារាស្រីរូបនេះបានបណ្តើរគូស្នេហ៍ភេទដូចគ្នាទៅសាងភាពផ្អែមល្ហែមនៅស្ទើរគ្រប់ទីកន្លែង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម