Connect with us

ជីវិតកម្សាន្ដ

ដឹង​ទេ​? ថ្ងៃនេះ​ខួបកំណើត​៨៨​ឆ្នាំ​របស់​អធិរាជ​សំឡេង​មាស​លោកតា ស៊ីន ស៊ី​សាមុត​

បានផុស

នៅ

ភ្នំពេញ ៖ ​ពេល​រម្លឹក​ដល់​ឈ្មោះ​តារាចម្រៀង​ជើង​ចាស់​ដ៏​ល្បីល្បាញ​លោកតា ស៊ីន ស៊ី​សាមុត មហាជន​ពិតជា​នៅ​ស្គាល់​និង​ចងចាំ​បាន​យ៉ាង​ច្បាស់​ទោះបីជា​លោក​បាន​ចែក​ឋាន​ទៅហើយ​ក្តី​ ប៉ុន្តែ​អ្វី​ដែល​មិនអាច​បំភ្លេច​បាន​នោះ​គឺ​កេរ្តិ៍ឈ្មោះ​និង​ទឹក ដម​សំនៀង​ដ៏​ផ្អែម​ពីរោះ​តែម្តង​។

​តារាចម្រៀង​លោកតា ស៊ីន ស៊ី​សាមុត គឺជា​អ្នក​និពន្ធ​បទ​ចម្រៀង និង អ្នកចម្រៀង​ខ្មែរ​ដ៏​ល្បីល្បាញ​នា​អំឡុង​ទសវត្ស ៥០ ដល់ ៧០​។​ គាត់​មាន​រហស្សនាម​ថា​ អធិរាជ​សំឡេង​មាស​។​ យ៉ាងណាមិញ​ថ្ងៃនេះ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ថ្ងៃ​គម្រប់​ខួប​កំ​ណើត​៨៨​ឆ្នាំ​ របស់​លោកតា ស៊ីន ស៊ី​សាមុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នា​នៃ​ការ​រម្លឹក​ដល់​ថ្ងៃកំណើត​របស់​លោកតា ស៊ិន ស៊ី​សាមុត នេះ​ដែរ​គេ​ឃើញ​មាន​ទស្សនិកជន​និង​អ្នកគាំទ្រ​ជាច្រើន​បាន​បង្ហោះ​ភ្ជាប់​រូបភាព​អប​ដោយ​សំណេរ​នឹករលឹក​ដល់​អធិរាជ​សំឡេង​មាស​លោកតា ស៊ិន ស៊ី​សាមុត ផងដែរ​។

តួយ៉ាង​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកនិពន្ធ​វ័យ ក្មេង ស៊ូ ដា​ណេ បាន​សរសេរ​ថា ​ជា​ថ្ងៃ​ខួបកំណើត​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត (២៣ សីហា ១៩៣៣ )​រូប​កាយ​ឃ្លាត​បាត់​តែ​សំឡេង​នៅ​រស់​ជានិច្ច​ក្នុងសង្គម​បច្ចុប្បន្ន​។ ​សូម​សំឡេង​របស់លោក​នៅតែ​បន្ត​រស់រាន​មាន​ជីវិត​ជា​រៀងដ៏រាប​នៅក្នុង​សោ​តិ​ន្ទ្រិ​យ​មនុស្សលោក​ បើ​ទោះ​ជា​មានការ​កែច្នៃ បំភ្លៃ​យ៉ាងណាក៏ដោយ​។

សូម​ជម្រាប​ដែរ​ថា ​លោកតា ស៊ីន ស៊ី​សាមុត​ ត្រូវ​បាន​ក្រុមខ្មែរក្រហម​សម្លាប់​គាត់​នៅ​ថ្ងៃទី​១៨​ខែ ឧសភា​ឆ្នាំ​១៩៧៦​។​ លោកតា ស៊ិន ស៊ី​សាមុត ជា​វរជន​តែមួយគត់​ដែល​បាន​បន្សល់ទុក​នូវ​កេរ្តិ៍​ឈ្មោះ​ដ៏​ល្អ​សម្រាប់​ជាតិខ្មែរ​នៅ​សតវត្ស​ទី​២០​។​ វិស័យ​សិល្បៈ​សម្លេង​ចម្រៀង​សមជា​អធិរាជ​សម្លេង​មាស ស្ថិត​ដក់​ជាប់​ក្នុង​អារម្មណ៍​អ្នកចម្រៀង​ខ្មែរ​ក្រោយៗ​មក​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម