Connect with us

ជីវិតកម្សាន្ដ

អតីតតារាកំប្លែង ឃ្មឹប ធ្លាក់ខ្លួនធ្វើសន្តិសុខតែក្រុមហ៊ុនមិនបើកលុយឲ្យ​

បានផុស

នៅ

អតីត​តារា​កំប្លែង​ធ្លាប់​ល្បីឈ្មោះ​ស្ថិតក្នុង​ក្រុម​នាយ កុយ គឺ​នាង ឃ្មឹ​ប បន្ទាប់ពីរសាត​ឃ្លាតឆ្ងាយ​សិល្បៈ​មួយ​រយៈមកឃើញថា ​ជីវិត​នាង​កាន់តែ​ធ្លាក់ចុះ​ដុនដាប់​ទៅៗ​ស្ទើរ​មិន​នឹកស្មាន​ដល់​ឡើយ​។​

យ៉ាងណាមិញ​ពេលនេះ​ក៏​ស្រាប់​តែមាន​ដំណឹង​ថា ឃ្មឹប​ បាន​ធ្លាក់ខ្លួន​មក​បម្រើ​ការងារ​ជា​សន្តិសុខ​បន្ទាប់​ពីផ្តាច់គ្រឿងញៀន​។ ​ប៉ុន្តែ​អ្វីដែល​គេ​អាណិត​ទៀត​នោះ គឺ​អ្នកនាង ឃ្មឹ​ប មិន​ត្រូវបាន​ក្រុមហ៊ុន​សន្តិសុខ​បើកប្រាក់​ខែ​ឲ្យ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែក​តាម​ការ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហ៊ុយ ឧ​ត្ត​ម បានលើកឡើង​ថា​ អតីត​តារា​កំប្លែង​ល្បីឈ្មោះ​នាង ឃ្មឹ​ប ធ្លាក់ខ្លួន​ដោយសារ​គ្រឿងញៀន​បាន​កែរ​ប្រែ​ជីវិត​ថ្មី​ទៅធ្វើ​សន្តិសុខ​នៅ​ក្រុមហ៊ុន​N M R (​អិន អឹម អ )​តែ​ក្រុមហ៊ុន​មិន​បើក​លុយ​អោយ​ទេ​។​

ប្រភព​បន្តថា ​ខ្ញុំ​បាន​ទាក់ទង​សូម​ការបកស្រាយ​ពី​ម្ចាស់​ក្រុមហ៊ុន តែ​ម្ចាស់​ក្រុមហ៊ុន​សន្តិសុខ​មិន​លើក​ទូរ​សព្ទ័​សោះ​ ហើយ​រដ្ឋបាល​នៅ​ក្រុមហ៊ុន​គាត់​ថា ​គាត់​មិនដឹង​ទេ​។​

ប្រភព​បន្តទៀតថា ​មាន​សន្តិសុខ​ផ្សេងទៀត​ក៏​មិនទាន់​បើក​ប្រាក់ខែ​ដែរ​ តើ​រឿងនេះ​ជា​រឿង​អយុត្តិធម៌ សម្រាប់​ពួកគាត់​ឬ​យ៉ាងណា​? ពួកគាត់​សុំ​តែ​លុយ​កម្លាំង​ញើស​ឈាម​របស់គាត់​ដើម្បី​ចិញ្ចឹម​ក្រពះ​តែ​ប៉ុណ្ណោះ ។​

ដោយឡែក​បើតាម​សម្តី​អ្នកនាង ឃ្មឹ​ប បាន​លើកឡើង​ថា ​ការងារ​ជា​សន្តិសុខ​នោះ​ នាង​បាន​ប្រាក់ខែ​តែ​១៨០​ដុល្លារ​ប៉ុណ្ណោះ ​ហើយ​នាង​ខំ​ធ្វើបាន​ពីរ​វេន ដូច្នេះ​ប្រាក់ខែ​ត្រូវ​គុណ​នឹង​ពីរ​។ ​នាង​និង​ដៃគូ​ត្រូវ​បាន​ថៅកែ​ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​មិន​បើកប្រាក់​ខែ​ឲ្យ​ទេ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម