Connect with us

ជីវិតកម្សាន្ដ

ត្រឹម​១២​ដុល្លារ​ លី ម៉ា​រី​ណា ត្រូវគេ​គំរាម​ប្តឹង​បិទ​ហាង​

បានផុស

នៅ

តារា​សម្តែង​អ្នកនាង លី ម៉ា​រី​ណា បាន​បង្ហាញ​ការខកចិត្ត​ខ្លាំង​លើ​នារី​ម្នាក់ ​ដែល​ផ្ញើ​សារ​គំរាម​ប្តឹង​ទៅ​ក្រសួងមហាផ្ទៃ​ ដើម្បី​បិទ​ហាង​របស់​នាង​ព្រោះ តែ​រឿង​ទិញ​អាវ​មួយ​តម្លៃ​១២​ដុល្លារ​ដោយ​នារី​រូ​ប​នេះ​អះអាងថា​ មាន​ប្តី​ធ្វើការ​នៅ​ទីនោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកនាង លី ម៉ា​រី​ណា បាន​រៀបរាប់​ដោយ​ហួសចិត្ត​ថា​ ថ្ងៃនេះ​ប្រពន្ធ​ពូ​នៅ​ក្រសួងមហាផ្ទៃ​ឈ្មោះ​អី្វ​ទេ​ទិញ​អាវ​១២​ដុល្លារ​ពាក់​ហើយ​ បែក​ព្រុយ​ហើយ​មក​គំរាម​ប្តឹង​ឲ្យ​ទទួលខុសត្រូវ​ចង់​ឲ្យ​ក្រសួង​ចុះមក​ឆែកឆេរ​បិត​ហាង​របស់ខ្ញុំ​។​ ចង់​សើច​ឲ្យ​រហែក​មាត់​ទេ​សម្បូរ​លុយ​ប្តឹង​ម្ល៉េះ។​

​តារា​ស្រី​អ្នកនាង ម៉ា​រី​ណា បាន​បន្ត​ថា​ត្រឹម​អាវ​តម្លៃ១២​ដុល្លារ​សោះ​ ប្រពន្ធ​ក្រសួងមហាផ្ទៃ​ណា​ទេ​លោក​អើយ​(​ភ្លេច​ប្រាប់​អាវ​ខ្ញុំ​កំពុង​ពាក់​នឹង​ហើយ​គេ​ចង់​ប្តឹង​)១២​ដុល្លារ​អាវ​លឿង​។ ​នាង​ថា​ចង់​ប្តឹង​ឲ្យ​គេ​បិទ​រោងចក្រ​មែន​ចែ​១២​ដុល្លារ​ប្រពន្ធ ឬ​សង្សារ​ឬមួយ​ក៏​ស្រី​លោកពូ​ក្រសួងមហាផ្ទៃ​មួយណា​ចង់​ប្ដឹង​។​

​អ្នកនាង លី ម៉ា​រី​ណា បាន​និយាយ​ក្នុង​ការ​Live​ដែរថា​ ព្រោះតែ​អាវយឺត​តម្លៃ​១២​ដុល្លារ​បើ​ចង់​ប្តឹង​ចេញ​មុខ​មក​ គឺ​នាង​រង់ចាំ​ជានិច្ច​។ ​យ៉ាងណា​មិន​នារី​ដែល​គំរាម​ប្តឹង​នោះ ​ត្រូវ​បាន​អ្នកនាង ម៉ា​រី​ណា​ហៅ​ឈ្មោះ​ថា នី​កា ប៉ុន្តែ​នាង​មិន​បញ្ចេញ​ឲ្យ​ឃើញ​មុខមាត់​ពិត​បុគ្គល​នោះទេ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម