Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​ធំៗ​ចំនួន​៣ រួមគ្នា​បណ្ដាក់​ទុនវិនិយោគ​បង្កើត​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា​

បានផុស

នៅ

ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​ធំៗ​ចំនួន​៣ រួមមាន​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប របស់លោក​ជំទាវ ហ៊ុន ម៉ា​ណា ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប មាន​ទូរទស្សន៍ CBS និង Digital Sky របស់​អ្នកឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​គ្រុប របស់លោក​ឧកញ៉ា អ៉ឹង ឆៃ​ងួន បាន​រួមគ្នា​បណ្ដាក់ទុន​វិនិយោគ​ដើម្បី​បង្កើត​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា​តែមួយ ដោយ “​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀង​បណ្ដាក់ទុន​វិនិយោគ​រួមគ្នា​ ដើម្បី​បង្កើត​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា​តែមួយ ដោយ “​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា​”​នេះ​បាន​ធ្វើឡើង​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ​ដែល​ចុះហត្ថលេខា​រួមគ្នា​ដោយ​លោកជំទាវ ហ៊ុន ម៉ា​ណា អ្នកឧកញ៉ា គិត ម៉េង និង​លោក​ឧកញ៉ា អ៉ឹង ឆៃ​ងួន ។

​ពិធី​ចុះហត្ថលេខា​ខាងលើនេះ គឺជា​កិច្ចព្រមព្រៀង​បន្ថែមទៀត​លើ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​រវាង​ភាគី​ទាំង​៣ កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅ​។​

​សូមបញ្ជាក់ថា “​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា​” បង្កើតឡើង​ក្នុង​គោលបំណង​បង្កើត ក្រុមហ៊ុនចម្រុះ​រវាងរ​ដ្ឋ​និង​ឯកជន​សម្រាប់​គ្រប់គ្រង “​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ​” ដើម្បី​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ឈានទៅ​សម្រេច​ឲ្យ បាន​តាម​ផែនការ​របស់​អាស៊ាន និយាយ​ជារួម និង​និយាយ​ដោយឡែក ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានកំណត់​យក​ឆ្នាំ​២០២៣ ជា​កាលបរិច្ឆេទ​នៃ​ការដាក់​ឲ្យ​ដំណើរការ​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរទស្សន៍​អាណា​ឡូ​ក​ឯកជន​ទាំងអស់ មកប្រើប្រាស់​សេវា​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ និង​បន្ត​ការផ្សាយ​ព្រម​គ្នា ជា​ប្រព័ន្ធ​អាណា​ឡូ​ក និង​ប្រព័ន្ធ​ឌីជីថល​ស្របគ្នា​មុននឹង​ដល់​ដំណាច់ឆ្នាំ​២០២៥ ដែលជា​កាលបរិច្ឆេទ​ស​ម្រា​ប់​បិទ​ការផ្សាយ​ទូរទស្សន៍​តាម​ប្រព័ន្ធ​អាណា​ឡូ​ក​ជា​ស្ថាពរ​។​

“​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ​” ដែលជា​ក្រុមហ៊ុនចម្រុះ​រវាង​រដ្ឋ​និង​ឯកជន​ថ្មី​នេះ នឹង​ផ្តល់ជូន​នូវ​សេវា​ថ្នាល​ទូរទស្សន៍​ឌីជីថល​ផ្សាយ​តាម​ប្រព័ន្ធ DVB-T2 ដែលមាន​ប៉ុស្តិ៍​ច្រើន​ប្រភេទ​សម្បូរបែប សំដៅ​លើកស្ទួយ វិស័យ​ព័ត៌មាន អប់រំ ចំណេះដឹង សិល្បៈ​កម្សាន្ត កីឡា និង​ទស្សនីយភាព​ត្រជាក់ៗ ដែល​នាំមក​នូវ​ភាព​សុខដុមរមនា​ដល់​ក្រុមគ្រួសារ​កម្ពុជា​។

​លោកជំទាវ ហ៊ុន ម៉ា​ណា ប្រធាន​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប បាន​មានប្រសាសន៍ថា “​ខ្ញុំ​ពិតជា​មាន​សេចក្ដីសោមនស្ស​រីករាយ​ក្នុងការ​សហការគ្នា​បង្កើត​ថ្នាល​ទូរទស្សន៍​ឌីជីថល​នេះ ហើយក៏​ជា​ផ្នែក​មួយ​ផងដែរ ក្នុងការ​គាំទ្រ​ការផ្សព្វផ្សាយ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បច្ចុប្បន្ន​កម្ពុជា​កំពុងមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទាំងអស់ ក្រោម​ម្លប់​សន្តិភាព និង​ស្ថេរភាព​នយោបាយ​“​។

​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​មានប្រសាសន៍ថា “ យើងខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ចាប់​ដៃគូ​សហការគ្នា​បង្កើត​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា និង​មាន​មោទនភាព ​ដែល​បាន​ចូលរួមចំណែក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​សោតទស្សន៍ និង​ផ្សព្វផ្សាយ ឲ្យ​ទៅជា​ប្រព័ន្ធ​ឌីជីថល​ពេញលេញ និង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ចូលរួម​សម្រេច​ឲ្យ​បាន​សេដ្ឋកិច្ច សង្គម​ឌីជីថល​កម្ពុជា ស្របតាម​គន្លង ឧស្សាហកម្ម​បច្ចេកវិទ្យា​ឌីជីថល​ជំនា​ន់ទី​៤​។

​ដោយឡែក លោក​ឧកញ៉ា អ៉ឹង ឆៃ​ងួន ប្រធាន​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​គ្រុប ក៏បាន​លើកឡើង​ផងដែរ​ថា “​ថ្នាល​ទូរទស្សន៍​ឌីជីថល​នេះ នឹង​នាំមក​នូវ​ទស្សនីយភាព​និង​ស្តង់ដា​ថ្មីស្រឡាង​មួយទៀត​ដែលមាន​កម្រិត​ផ្សាយ គុណភាព​ខ្ពស់ ច្បាស់​ត្រជាក់​ភ្នែក ពី​កម្រិត HD ដល់ UHD 4K ។ ទូរទស្សន៍​ឌីជីថល​នេះ​ជា​ថ្នាល​ប្រមូលផ្តុំ​នៃ​កម្មវិធី​សិល្បៈ កម្មវិធី​កំសាន្ត កម្មវិធី​ព័ត៌មាន ភាពយន្ត តន្ត្រី និង ទស្សនីយភាព ដ៏​សម្បូរបែប​ជាច្រើន​ទៀត ដែល​ធានា​នូវ​ការផ្តល់ជូន​ចំណី​ចក្ខុ​ដ៏​រីករាយ​ជូន​ទស្សនិកជន​ទូទាំងប្រទេស ក្នុង​កន្លែង​តែមួយ “One-Stop Media Services” ។

​លោក​ឧកញ៉ា អ៉ឹង ឆៃ​ងួន បាន​បន្តថា​នេះ​ជា​ភាព​រីកចម្រើន​មួយ​ដ៏​ធំ​ក្នុង​វិស័យ​សោតទស្សន៍ និង ផ្សព្វផ្សាយ ស្របតាម​គោលនយោបាយ​រដ្ឋាភិបាល​សម្រាប់​សង្គម​ឌីជីថល​កម្ពុជា ឲ្យ​ដើរ​ស្របតាម​គន្លង ឧស្សាហកម្ម​បច្ចេកវិទ្យា​ឌីជីថល​ជំនា​ន់ទី​៤ ដូច្នេះ​ការផ្លាស់ប្តូរ​រូបរាង​ថ្មី និង​បទពិសោធន៍​នៃ​ការ​កម្សាន្ត​នេះ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា អាច​ដើរ​តាម​បច្ចេកវិទ្យា​ឈានមុខ​ទន្ទឹមនឹង​ឆាក​អន្តរជាតិ ដោយ​ទស្សនិកជន​អាច​ទស្សនា​រាល់​ទស្សនីយភាព​ដែល​ផលិតឡើង​មានគុណ​ភាព​ស្តង់ដា​ខ្ពស់ ច្បាស់​ត្រជាក់​ភ្នែក ពី​គេហដ្ឋាន ឬ​មើល​តាម​ទូរសព្ទដៃ គ្រប់​វេលា គ្រប់​ទីកន្លែង នៅលើ​ថ្នាល​តែមួយ​។ នេះ​ក៏​ជាការ​លើកទឹកចិត្ត​ដល់​ផលិតករ ឲ្យ​ផលិត​នូវ​ទស្សនីយភាព​មាន​គុណភាព​ខ្ពស់​បន្តទៀត ដែលមាន​ថ្នាល​អាច​បង្ហាញ​ស្នាដៃ​របស់ខ្លួន​ទៅកាន់​ពិភពលោក ។

​សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​នីមួយៗ​បាន​បម្រើ​ទស្សនីយ​អារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និង​សិល្បៈ​កម្សាន្ត ក្នុង​វិស័យ​សោតទស្សន៍ ជូន​ប្រជាជន​កម្ពុជា​អស់​រយៈពេល ២៥ ឆ្នាំ​មកហើយ រហូតមកដល់​ពេលនេះ ផ្អែកលើ​បទពិសោធន៍ ជំនាញ និង​ធនធានមនុស្ស ក្រុមហ៊ុន​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​នឹង​អភិវឌ្ឍ​ឧស្សាហកម្ម​សោតទស្សន៍​និង​ផ្សព្វផ្សាយ​ឲ្យ​ទទួលបាន​ជោគជ័យ​។ សូម​រំលឹកថា​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប រួមមាន ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន ប៊ី​ធី​វី និង​វិទ្យុ​បាយ័ន​។​

​រីឯ​ក្រុមហ៊ុន​ទូរទស្សន៍ CBS រួមមាន​ប៉ុស្តិ៍​ទូរទស្សន៍ CTN, CTN International, CNC, MyTV, CBS Digital, TMS, វិទ្យុ​ភ្នំពេញ​៩៤MHz និង Legend Tiger ។ ចំណែក​ក្រុមហ៊ុន Digital Sky រួមមាន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ចំនួន ៣ ដូចជា (១)​ថ្នាល​ទូរទស្សន៍​ឌីជីថល​ប្រព័ន្ធ DVB-T/T2 (២)​ថ្នាល​ទូរទស្សន៍​ឌីជីថល​ផ្កាយរណប​ប្រព័ន្ធ DTH (៣)​ថ្នាល​ទូរទស្សន៍​ឌីជីថល​តាម​ទូរស័ព្ទដៃ​ប្រព័ន្ធ OTT និង​ផលិត​ប៉ុស្តិ៍​ទូរទស្សន៍​ខ្លួនឯង​ចំនួន ១១ ប៉ុស្តិ៍ ដូចជា OneTV Sabay, OneTV Drama, OneTV Kids, OneTV Music, OneTV Cinema, OneTV Discovery, OneNews, OneTV Movie HD, OneTV Sport9, OneTV Sport11, OneTV-E-school ។

​ចំណែក​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​គ្រុប រួមមាន ប៉ុស្តិ៍​ទូរទស្សន៍​ហង្ស​មាស រស្មី​ហង្ស​មាស វិទ្យុ​ហង្ស​មាស​និង​រស្មី​ហង្ស​មាស​, ផលិតកម្ម​WE, Pleng Records, ក្រុមហ៊ុន​ពិធីការ និង​សារព័ត៌មាន​២៤​ម៉ោង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម