Connect with us

ជីវិតកម្សាន្ដ

Mak Prin រួមគ្នាជាមួយអ្នកគាំទ្រ ធ្វើប្រអប់សម្ភារ ចែកជូនដល់អ្នកជំងឺកូវីដ និងបុគ្គលិកជួរមុខទាំងអស់

បានផុស

នៅ

តារាសម្តែងប្រុសប្រចាំប៉ុស្តិ៍លេខ ៣ ថៃ Mak Prin Suparat បានរួមគ្នាជាមួយអ្នកគាំទ្ររបស់លោក ធ្វើប្រអប់សម្ភារចែកជូនអ្នកជំងឺកូវីដ ១៩ និងបុគ្គលិកជួរមុខទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា​ ​ក្រោយ​ផ្ទុះ​រាតត្បាត​នេះ​ម្ដង​ទៀត​ ថៃ​ជួប​នៅ​បញ្ហា​ជា​ច្រើន​ទាំង​សម្ភារ​វិជ្ជសាស្ត្រ​ និង​របស់​ប្រើប្រាស់​ផ្សេងៗ។ ឃើញ​ដូចនេះ​តារាប្រុសស្រីគ្រប់គ្នា​ បាន​ងាក​មក​ធ្វើ​សប្បុរសធម៌​តាម​សមត្ថភាព ​និង​កម្លាំង​ដែល​មាន​រៀងៗ​ខ្លួន។

ជាក់ស្ដែង កាលពីថ្មីៗនេះ តារាសម្តែងប្រុស​សង្ហា​លោក Mak Prin Suparat និងអ្នកគាំទ្រផ្ទះ Mak Pantip បា​នរួមគ្នារៃអង្គាស​ប្រាក់​​ ដើម្បីទិញរបស់របរចាំបាច់ដូចជាឧបករណ៍ PPE អាល់កុល ​ម៉ាស់ មួក​ ស្រោមជើង​ ស្រោមដៃ​ ថ្នាំ​ដុសធ្មេញ សាប៊ូដុសខ្លួន សាប៊ូ​បោកខោអាវ​ កន្សែងពោះ​គោ ​ទឹក​លាង​ចាន ​ដើម្បីយកទៅប្រគល់ឲ្យ​អ្នកជំងឺ​កូវីដនៅក្នុងមន្ទីរពេទ្យ។ ជាពិសេស​រួម​ទាំង​បុគ្គលិកនិងអ្នកស្ម័គ្រចិត្ត មកពីទីភ្នាក់ងារ​ដែលជួយប្រជាជនក្នុងវិបត្តិនេះ មាន ៧កន្លែងផ្សេងគ្នា។

លោក​បាននិយាយថា“ ជំងឺរាតត្បាតកូវីដ -១៩ នេះពិតជាធ្ងន់​និងមានរយៈ​ពេលយូរ​ ដូច្នេះខ្ញុំនិងអ្នកគាំទ្រ​ចង់ក្លាយជាកម្លាំងសម្រាប់ក្រុមគ្រូពេទ្យ​ គិលានុបដ្ឋយិការ ​បុគ្គលិកស្ម័គ្រចិត្ត និងក្រុមឈរជើង​នៅគ្រប់​ភ្នាក់ងារ​ដែលលះបង់កម្លាំងកាយចិត្ត ខិតខំធ្វើការដើម្បីយើងទាំងអស់គ្នា​ជាជនជាតិថៃ។ តាមរយៈការបញ្ជូនសំភារៈចាំបាច់ដល់អ្នក ខ្ញុំ​សង្ឃឹម​ថា វានឹងមានប្រយោជន៍ ជួយបំពេញបន្ថែមកម្លាំងរបស់អ្នករាល់គ្នា។

ខណៈពេលវាគ្រាន់តែជាអ្វីបន្តិចបន្តួច ដែលយើងអាចធ្វើបាននៅពេលនេះ យើងកំពុងធ្វើវាដោយ​យកចិត្តទុកដាក់ ជំនួស​ឲ្យ​ការដឹងគុណពីដួងចិត្តរបស់បងប្អូនប្រុសស្រី​ថៃ​ទាំងអស់ សូមអញ្ជើញ​មកចុះ។ យើងទាំងអស់គ្នានឹងប្រយុទ្ធ​ជាមួយគ្នា ជួយចែករំលែក​និង​បន្តការ​គាំទ្រ​របស់​យើង​ ដើម្បី​ឆ្ពោះទៅមុខជាមួយគ្នានេះ”៕

ប្រែសម្រួល​៖​ សាងស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖Mike បរិច្ចាគរបាំងមុខនិងម៉ាស១១,០០០ កេស ដល់មន្ទីរពេទ្យជួបការលំបាក ដោយសារកូវីដនៅ ថៃ

ចុចអាន៖អស់ពីបរិច្ចាគនិងជួយ Min បើកមីនីម៉ាតចល័ត ផ្ដល់អាហារហូបចុកឥតគិតថ្លៃដល់ជនរងគ្រោះដោយកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម