Connect with us

ជីវិតកម្សាន្ដ

សុខ រ៉ាស៊ី បង្ហើបតម្រុយវាំងននខ្មៅ រឿងក្ដីជាមួយលោក អ៊ិន សុភិន​

បានផុស

នៅ

ករណី​រឿង​ក្តីក្តាំ​រវាង​ពិធីករ សុខ រ៉ាស៊ី និង​លោក អ៊ិន សុ​ភិន កាលពី​ថ្មីៗ​នេះ​ត្រូវបាន​លោក សុខ រ៉ាស៊ី សម្រេច​ដាក់ពាក្យ​ប្តឹង​ទៅដល់​តុលាការ​ហើយ​ ក្រោយ​ការសម្របសម្រួល​គ្នា​លើក​ទី​១​នៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ពុំ​ទទួលបាន​លទ្ធ​ផល​។​

យ៉ាងណាមិញ ​បន្ទាប់ពី​រឿងរ៉ាវ​នេះ​ហាក់​មាន​ការស្ងប់​ស្ងាត់​មួយរយ​:​នោះ លោក សុខ រ៉ាស៊ី ក៏បាន​បង្ហើប​ពី​ត​ម្រុយ​ថា ​សម្រាប់​វាំងនន​ខ្មៅ​នឹង​បង្ហាញ​ឆាប់ៗ​នេះហើយ​។​ លោក សុខ រ៉ាស៊ី បាន​លើកឡើងថា​ វាំងនន​ខ្មៅ​ជិត​បង្ហាញ​ហើយ​អ្នក​ជំ​ពាក់លុយ​ខ្ញុំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សុខ រ៉ាស៊ី​ បានបញ្ជាក់​បែបនេះ​ថា​ អ្នកខ្លះ​គេ​ឆ្ងល់​ថា​កូ​វីដ​គាត់​អត់​មាន​លុយ​សង​ទេ​ដឹង​បង​ទា​គាត់​ពេលនេះ​? ​ខ្ញុំ​ប្រាប់​ទៅវិញ​ថា បើ​អត់លុយ​មែន មិនមែន​ព្យាយាម​គេច​ទេ តេ​ក៏​មិន​លើក ហើយ​សុំ​ឲ្យ​សង​ខ្ញុំ​មួយខែ​៥០០​ដុល្លារ​ក៏បាន​ ទុក​ខ្ញុំ​បង​ធនាគារ​។​

លោក សុខ រ៉ាស៊ី បន្ថែមថា​ គេ​មិន​ខ្វល់​ គេ​មាន​លុយ​ តែ​គេ​មិន​ព្រម​សង​យើង យើង​ឈឺចាប់​ទេ​? មួយខែ មួយខែបង់​ធនាគារ បង់​ផ្ទះ បង់​ឃ្លាំង បើក​លុយ​កម្មករ អ្នកណា​ជួយ​យើង​?​ បាន​ខ្ញុំ​ឆ្អែត​ចិត្ត​គេ​មាន​លុយ​មានទ្រព្យ​មិន​ហ៊ាន​លក់​សង​យើង​ ចុះយើ​ង​ពិ​បាកបាន​អ្នកណា​ជួយ​?​។​

លោក សុខ រ៉ាស៊ី ធ្លាប់​បញ្ជាក់ប្រាប់​កម្ពុជា​ថ្មី​ដែរ​ថា​ ករណី​រឿង​ក្តីក្តាំ​របស់លោក​បាន​ចូលដល់​តុលា​ការ​ហើយ​ដោយ​លោក​សង្ឃឹមថា ​យុត្តិធម៌​នឹង​មាន​ចំពោះ​ជនរងគ្រោះ​ដូច​រូបលោក ​ព្រោះ​រឿងនេះ​ភាគី​ដែល​ជំពាក់​លុយ​ហាក់​មាន​ចេតនា​ផ្គើន​ណាស់​។​

លោក សុខ រ៉ាស៊ី បាន​បន្តថា​ នៅក្នុង​ពាក្យបណ្តឹង​របស់លោក​ដែល​ដាក់​ទៅ​តុលាការ​នោះ​ គឺ​ប្តឹង​ទាមទារ​លោក អ៊ិន សុ​ភិន ចំនួន​២​ចំណុច​គឺ​១.​ប្តឹង​ទារលុយ​ដែល​ជំពាក់​ថ្លៃជួល​ឆាក​ចំនួន​១៥,៧០០​ដុល្លារ ​និង​២.​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៣៥,០០០​ដុល្លារ​។​

ជុំវិញរឿងរ៉ាវខាងលើនេះ លោក អ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្ស ​កម្ពុ​ជាថ្មី​ មិនទាន់​អាច​ស្វែងរក​ការ បកស្រាយ​បាន​នៅឡើយ​ទេ​ គិត​រហូតមកទល់​ពេលនេះ ​ខណ​:​មហាជន​ជាច្រើន​កំពុង​រង់ចាំ​មើល​លទ្ធផល ពី​តុលាការ​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម