Connect with us

ជីវិតកម្សាន្ដ

បេក្ខជន ៨​ក្រុម និង​ទោល ក្នុង​វគ្គ​ជម្រុះ​ដោយ​គណៈកម្មការ​សប្ដាហ៍​ទី​៣

បានផុស

នៅ

​កន្លង​ផុត​ទៅ​អស់​ពីរ​សប្ដាហ៍ ពេលនេះ​វគ្គ​ជម្រុះ​ដោយ​គណៈកម្មការ ក្នុង​កម្មវិធី​វង់​តន្ត្រី​ខ្មែរ រដូវ​កាល​ទី​២ បាន​ឈាន​មកដល់​សប្ដាហ៍​ទី​៣​ហើយ ដែល​បេក្ខជន ៨​ក្រុម និង​ទោល​ផ្សេងទៀត នឹង​បង្ហាញ​សមត្ថភាព​តាមរយៈ​វីដេអូ​សម្ដែង​របស់​ខ្លួន ជូន​ទៅ​កាន់​គណៈកម្មកា​រទាំង ៤​រូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​សប្ដាហ៍​ទី​៣​នេះ មាន​សមាសភាព​បេក្ខជន​ដូចជា​៖

១. បេក្ខជន ក្រុម​មរតក​អង្គរ មកពី​ខេត្តសៀមរាប​

២. បេក្ខជន ហ៊ាង សុ​ហាន មកពី ខេត្តសៀមរាប​

៣. បេក្ខជន សេង អូន មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

៤. បេក្ខជន ក្រុមយុវជន​សាមគ្គី ១២៥ មកពី​រាជធានី​ភ្នំពេញ​

៥. បេ​ក្ខ​នារី ស៊ី ចន្ទ​សុជាតា មកពី​រាជធានី ភ្នំពេញ​

៦. បេក្ខជន ក្រុម​មន្ទីរ​វប្បធម៌​ខេត្ត​កែប មកពី​ខេត្ត​កែប​

៧. បេក្ខជន ក្រុម​យុវជន​នគរ​ត​ន្ត្រី​បុរាណ​ខ្មែរ មកពី​រាជធានី​ភ្នំពេញ​

៨. បេក្ខជន ក្រុម​យុវជន​ល្ខោនខោល​កម្ពុជា មកពី​រាជធានី​ភ្នំពេញ​

​គួរ​រំឭក​ថា វគ្គ​ជម្រុះ​ដោយ​គណៈកម្មការ គឺ​មាន​ការបែងចែក​ជា ៤​សប្ដាហ៍ ហើយ​សប្ដាហ៍​ទី​៤ គឺជា​ថ្ងៃ​ប្រកាស​លទ្ធផល​រួម របស់​បេក្ខជន​ទាំង ៣០​ក្រុម និង​ទោល​ផង​ដែរ ដើម្បី​ស្វែងរក​បេក្ខជន​ឆ្នើម ២០​ក្រុម និង​ទោល ឆ្ពោះទៅកាន់​វគ្គ​កំពូល​ទាំង​២០ ឬ Top20​។

​ជាមួយគ្នា​នោះ កម្មវិធី​វង់​តន្ត្រី​ខ្មែរ រដូវ​កាល​ទី​២ ដែល​រៀបចំ និង​ផ្ដួចផ្ដើម​បង្កើត​ឡើង ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ស្វាយរៀង គាំទ្រ​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សមាគម​មិត្ត​តន្ត្រីករ នឹង​មាន​ការ​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ BTV រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង ៧​យប់​តទៅ និង​ការផ្សាយ​បន្ត​ផ្ទាល់​លើ​ផេ​ក​ផ្លូវការ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង​ផងដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម