Connect with us

ជីវិតកម្សាន្ដ

តារាល្បីៗ៥រូបសម្តែងការសោកស្តាយនិងរំលែកទុក្ខចំពោះ​មរណភាពអ្នកគ្រូពេទ្យស្លាប់ដោយជំងឺកូវីដ

បានផុស

នៅ

ដំណឹង​នៃ​ការស្លាប់​របស់​អ្នកគ្រូ​ពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់​ ដោយសារ​ជំងឺ​កូ​វីដ​-១៩​បានធ្វើ​ឲ្យ​មហាជន​និង​មិត្តភ័ក្ដិ​រួមការ​ងារ​ព្រមទាំង​ក្រុមគ្រួសារ​សម្តែង​ក្តី​រន្ធត់​ចិត្តខ្លាំង​។​

ដោយឡែក​ងាក​ចាប់អារម្មណ៍​មក​មើល​តារា​សិល្ប​:ល្បីៗ​របស់​ខ្មែរ​ចំនួន​៥​រូប​ឯណេះ​វិញ​ ក៏​មិន​ខុសគ្នា​ពី​មហាជន​ដែរ ​គឺ​ពួកគេ​សុទ្ធតែ​សម្តែង​ការ​សោក​ស្តាយ ​និង​រំលែក​ទុក្ខ​ចំពោះ​មរណភាព​អ្នកគ្រូ​ពេទ្យ​ដែល​ស្លាប់​ដោយសា​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ប្រុស​-​ស្រី​របស់​ខ្មែរ​ទាំង​៥​ដួង​ដែល​ផ្ញើ​សារ​រំ​លែក​ទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​ជាមួយ​ក្រុមគ្រួសារ​អ្នកគ្រូ​ពេទ្យ​នោះ​រួមមាន​៖

១.​តារាចម្រៀង​សំនៀង​ផ្អែម​កញ្ញា សុខ ពិសី បាន​សម្តែង​ការរំលែក​ទុក្ខ​និង​សោកស្តាយ​ខ្លាំង​ចំពោះ​ការបាត់​បង់​នូវ​វីរៈជន​អាវ​ស​អ្នកគ្រូ​ពេទ្យ អ៊ឹម ស្រី​និ ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ និងចូលរួម​យ៉ាងសកម្ម​នៅក្នុង​បុព្វហេតុ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ ។​

២.​តារាចម្រៀង​និង​ក៏​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​លោក ជ័យ សុ​វ៉ាត ក៏បាន​ផ្ញើ​រំ​លែក​ទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​នេះ​ផងដែរ​។​

៣.​តារា​សម្តែង​ទឹកភ្នែក នី មុន្នីនាថ ក៏បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដែរ​ថា ​នាង​ខ្ញុំសូម​សម្ដែង​នូវ​ការ​សោក​ស្ដាយ​និង​ការគោរព​ចំពោះ​ការលះបង់​ដ៏​ធំធេង​ទាំង​កម្លាំង​កាយ​និង​កម្លាំងចិត្ត​ដើម្បី​ប្រយុទ្ធប្រឆាំង​CO VID-19 របស់​វីរ​:​នារី​កងទ័ព​អាវ​ស​ជួរមុខ ។​

៤.​ពិធីករ​លោក សុខ រ៉ាស៊ី បានបង្ហាញ​ការសោកស្តាយ​ដូច្នេះ​ថា ​សូម​ចូលរួម​រំលែក​ទុក្ខ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទីមួយ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ សូមអោយ​ប្អូន​ទៅបាន​សុគតិភព​។​

៥.​តារាចម្រៀង​និង​ក៏​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​លោក ឌឿ វិសាល ​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដែរ​ថា ​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​មួយ​នេះ​ផង​ ទោះ​ពួកយើង​មិនដែល​ស្គាល់គ្នា​ តែ​ពួក​យើង​ជា​មិត្ត​រួម​អាជីព​យើង​ធ្វើ​ដើម្បី​ជាតិខ្មែរ​ដូចគ្នា​។​

សូមបញ្ជាក់ថា​ អ្នកគ្រូ​ពេទ្យ​ដែល​ស្លាប់​មានឈ្មោះ អ៊ឹម ស្រី​និ ជា​គិលានុបដ្ឋាយិកា​បម្រើ​ការងារ​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ ​អ្នកគ្រូ​ពេទ្យ​បានទទួល​មរណភាព​កាលពី​យប់​ថ្ងៃទី​២៩ ខែសីហា ​ឆ្នាំ​២០២១​បន្ទាប់ពី​ប​ញ្ចូន​មក​ព្យាបាល​នៅ​ភ្នំពេញ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម