Connect with us

ជីវិតកម្សាន្ដ

អេដ វីន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ខណៈ សុទ្ធ បញ្ចកា បង្ហាញការឈឺចាប់ខ្លាំង​

បានផុស

នៅ

តារា​សម្តែង​ប្រុស​លោក អេដ​ វីន បន្ទាប់ពី​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សរយ​:​ពេល​ប្រមាណ​២​ខែ​ពេលនេះ ​ស្រាប់តែ​មានការ​បង្ហើប​ថា​ លោក​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន​។​ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​អតីត​សង្សារ​អ្នកនាង សុទ្ធ បញ្ចកា​។​

អ្នកនាង សុទ្ធ បញ្ច​កា បានលើកឡើង​ថា ​លោក អេដ ​វីន ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ហើយ​។​ប៉ុន្តែ​លោក ​អេដ​ វីន ក្រោយ​ដោះលែង​នៅក្រៅ​ឃុំ​ គឺ​ពេលនេះ​មិនបាន​មក​រួមរស់​ ឬ​ត្រូវ​គ្នា​ជាមួយ​នាង​វិញ​ទេ ​ពោលគឺ អេ​ដ ​វីន បាន​វិលត្រឡប់​ទៅ​សាង​សេចក្តីសុខ​ជាមួយ​អតី​ត​គូស្នេហ៍​ចាស់​វិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែ​ហេតុផល​នេះហើយ​ទើប​អ្នកនាង សុទ្ធ បញ្ចកា បាន​ទម្លាយ​សារ​រៀបរាប់​ពី​រឿង​ក្នុងចិត្ត​យ៉ាង​វែង​អន្លាយ​ធ្លាប់​សាង​សេ្នហា​ជាមួយ​លោ​ក អេ​ដ ​វីដ កន្លងមក​។

​អ្នកនាង សុទ្ធ បញ្ច​កា ​បានបញ្ជាក់​នៅក្នុង​សំណេរ​ដ៏​ឈឺចាប់​នោះ​ថា​ អី​ដែលហួសចិត្ត​គឺគេនៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ តែ​ធម្មតា​មិនអាច​ដើរហើរ​សេរី​ទេ ​តែគេ​និង​គូស្នេហ៍​គេជិះឡាន​ឌុប​គ្នា​នៅ​ម្តុំ​ផ្សារ​ដើម​គរ​ធម្មតា​ដូច​គ្មាន​រឿង​អី្វ​កើតឡើង ។​

បញ្ចកា បន្ថែមថា​ ប្រាប់​ទៅ អេ​ដ​ វីន ផង ខ្ញុំ​លែង​ឈឺ​ហើយ​ ​ដល់​វេន​ដែល​ខ្ញុំ​សង​ទាំង​ការ​ទាំង​ដើម​។ ​ខ្ញុំ​ដឹងថា ​ពេលនេះ​គេ​នៅក្រៅ​ឃុំ សុវត្ថិភាព​ខ្ញុំ​មិនល្អ​ទេ ​ដូច្នេះ​ខ្ញុំ​នឹងដាក់​ពាក្យបណ្តឹង​ការពារ​គ្រួសារ​និង​កូន​អោយ​ហើយ​។​ គេ​សួរថា​ បណ្តឹងអាជ្ញា​ជាប់គុក​តែ​២ខែ​ទេ​ហី ជាក់ស្តែង​តាមច្បាប់​ពី​២​ឆ្នំាំ​ទៅ​៥​ឆ្នាំ​តើ​។​

គួររម្លឹកថា ​តារា​សម្តែង​លោក អេ​ដ​ វីន នៅ​រសៀល​ថ្ងៃទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២១​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ កង​រាជអាវុធហត្ថ​ រាជធានី​ភ្នំពេញ ​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស​ ឃុំខ្លួន​បណ្តោះអាសន្ន​។ ​ការបញ្ជូន​ខ្លួន​នេះ ​គឺធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​៖ ៤៤៣ ៥” ញ​”​ដ​.​ឃ​.​ដ​ ចុះ​ថ្ងៃទី​២៣ ខែមិថុនា ​ឆ្នាំ​២០២១​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៣ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១៨ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤២ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម