Connect with us

ជីវិតកម្សាន្ដ

រចនា រ៉ាវ៉ាឌី ខំនិយាយទាំងអួលដើម ក ពេលរម្លឹកដល់រឿងឈឺចាប់មួយនេះ​

បានផុស

នៅ

កញ្ញា រចនា រ៉ាវ៉ាឌី ជា​តារា​ស្រី​វ័យក្មេង​មួយ​រូប​ដែល​ទទួលបាន​ការគាំទ្រ​ និង​ក្រសោប​បាន​ទីផ្សារ​សម្តែង​ច្រើន​អំឡុង​មួយរ​យេ​:​ពេល​ចុង​ក្រោយនេះ​។​ ប៉ុន្តែ​កាលពី​ថ្មីៗ​កន្លងទៅ​ នាង​ក៏បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើលបន្ទាប់ពី​ទម្លាយ​រឿងរ៉ាវ​ឈឺចាប់​មួយ​ចំ​នួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ​:​វីដេអូ​ខ្លី​មួយ​ដែល​ត្រូវបាន​បង្ហោះ​ចែក​រំ​លែក​នៅលើ​បណ្តាញ​សង្គម​ គេ​ឃើញ​ស្រី​ស្រស់ រ៉ា​វ៉ា​ឌី ស្ថិតក្នុង​អារម្មណ៍​ក្តុកក្តួល​ខ្លាំង ​ពេលរ​ម្លឹក​ដល់​រឿង​របស់ខ្លួន​ដែល​ធ្លាប់​រង​ការរិះគន់​លើ​សមត្ថភាព​ទាំង​រូប​សម្ផស្ស​និង​សម្លេង​ជាដើម​។​

តារាស្រី រចនា រ៉ាវ៉ាឌី បានរៀបរាប់ទាំងអួលដើមក និងទឹកភ្នែករលីងរលោងថា ​កន្លងមក​មាន​គេ​និយាយថា​ សម្លេង​ស្រាល​ដូច​ខ្មោច ហើយ​មាឌ​ធាត់​ឌាំង​អញ្ចឹង​តើ​យកមក​ធ្វើ​តួកុន​ដែរ​?​។ ​បើ​យកមក​សម្តែង​ដូចជា​មិន​សម​ឡើយ​។​ នាង​ថា ​ពេលនោះ​ហើយ​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ខ្លួន​ហាក់បីដូច​បាក់​ទឹក​ចិត្ត​ខ្លាំង​។​

រចនា រ៉ា​វ៉ា​ឌី និយាយទៀតថា​ ក្រោយមកទៀត​ទើប​ដឹងថា​ អ្វីដែល​គេ​មើលងាយ​យើង​ជា​គន្លឹះ​ដែល​អាចធ្វើ​ឲ្យ​យើង​ខ្លួនឯង​កាន់តែ​រឹងមាំ​ឡើង​ ដោយ​ត្រូវ​ព​ង្រឹង​សមត្ថភាព​ខ្លួន​ធ្វើ​ឲ្យ​បាន​។​ នាង​បន្ថែមថា​នេះ​ក៏​ដើម្បី​ឲ្យ​ទឹកភ្នែក​លាង​ភាព​ទន់ជ្រាយ​របស់ខ្ញុំ​ចេញ ហើយ​ដើរ​ឆ្ពោះទៅមុខ​ជាមួយ​ភាពរឹងមាំ​របស់ខ្ញុំ​បន្តទៀត​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម