Connect with us

ជីវិតកម្សាន្ដ

រំលឹក​អតីត​តារាចម្រៀង​៤​ដួង​ធ្លាប់​សាង​ភាព​ល្បី​ល្បាញ​នៅ​ផលិតកម្ម​SSB​អំឡុង​ឆ្នាំ​២០០០

បានផុស

នៅ

​ភ្នំពេញ​ ៖​ រម្លឹក​ដល់​ឈ្មោះ​អតីត​តារាចម្រៀង​ល្បីៗ​ចំនួន​៤​ដួង​របស់​ផលិតកម្ម​SSB​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​និង​ប្រជាប្រិយភាព​កាលពី​អំឡុង​ឆ្នាំ​២០០០​ មហាជន​និង​អ្នកគាំទ្រ​ប្រាកដ​ជា​នៅចាំ​ហើយ​ស្គាល់​ច្បាស់​ជាមិនខាន​។

ចំពោះ​អតីត​តារាចម្រៀង​ប្រុស​ល្បីៗ​ទាំង​៤​ដួង​ប្រចាំ​ផលិតកម្ម​SSB​នោះ​ រួមមាន​គឺ​,​លោក ហេង ប៊ុន​លាភ ,​លោក ប៊ុន ស័​ក្ដ ,​លោក ម៉េង ប៊ុន​ឡូ​,​លោក ម៉េង ប៊ុនលី ដែល​បងប្អូន​របស់​លោក ម៉េង ប៊ុន​ឡូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.​តារាចម្រៀង​មនោសញ្ចេតនា​ម្ចាស់​បទ​«​ទឹកភ្នែក ស្វាមី​ស្រីឡង់សេ​»​លោក ហេង ប៊ុន​លាភ​បន្ទាប់ពី​បាន​បោះបង់​អាជីព​សិល្បៈ​អស់​រយៈពេល​យូរ​ឆ្នាំ​មក បច្ចុប្បន្ន​តារា​ប្រុស​រូបនេះ​កំពុង​ប្រើ​ជីវិត​រស់​យ៉ាង​សាម​ញ្ញ​ជាមួយ​ក្រុមគ្រួសារ​នៅឯ​ជនបទ​ស្រុក​ស្រែចម្ការ​យ៉ាង​មាន​សេចក្ដីសុខ​ខ្លាំង​។

២.​តារាចម្រៀង​លោក ម៉េង ប៊ុន​ឡូ ក្រោយ​ស្ងប់​ស្ងាត់​សិល្បៈ​មួយរយៈ​លោក​ក៏បាន​បង្កើត​ផលិតកម្ម​មួយ​ផ្ទាល់ខ្លួន​ដែលមាន​ឈ្មោះថា​BBL Production​ ខណៈ​បច្ចុប្បន្ន​លោក ម៉េង ប៊ុន​ឡូ ត្រូវ​បាន​គេ​ដឹង​ថា ​កំពុងតែ​រស់នៅ​ក្រៅប្រទេស និង​មានកូន​ប្រុស​ម្នាក់​ជា​ចំណងដៃ​ស្នេហ៍​ជាមួយ​ភរិយា​ផងដែរ។

៣.​លោក ប៊ុន ស័​ក្ដ ម្ចាស់​បទ​ចម្រៀង​ «​ភ្នំពេញ​នឹក​កំពង់ចាម​» បន្ទាប់ពី​សាង​កេរ្តិ៍ឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​ស្រាប់តែ​មួយរយៈ​ចុងក្រោយ​នេះ​លោក ប៊ុន​ស័ក្ដ ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ។

៤.​លោក ម៉េង ប៊ុនលី បន្ទាប់ពី​បាត់​ខ្លួន​ផលិតកម្ម SSB​លោក​ក៏បាន​ស្ងាត់​ដំណឹង​សិល្បៈ​មួយសន្ទុះ​ធំ​មកហើយ​ ខណៈ​បច្ចុប្បន្ន​មិនត្រូវ​បាន​ប្រភព​បង្ហើប​ថា​លោក​កុំ​ពុង​ប្រកប​អាជីព​អ្វី​ឡើយ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម