Connect with us

ជីវិតកម្សាន្ដ

អេដ វីន សម្រេចសាងផ្នួសបន្ទាប់​ពីបាននៅក្រៅឃុំ​

បានផុស

នៅ

តារា​សម្តែង​ប្រុស​ដែល​ផ្ទុះ​រឿងអាស្រូវ​ប្រើ​ហិង្សា​លើ​អតីត​គូស្នេហ៍​រហូត​ឈានដល់​ជាប់ពន្ធនាគារ​ជាង​២​ខែ​ លោក អេដ​ វីន បានសម្រេច​ទៅ​កោស​ក់សាងផ្នួស​ដើរតាម​គន្លង​វិន័យ​ព្រះធម៌​។​

ការ​សាង​ផ្នួង​ជាសង្ឃ​ពី​សំណាក់​តារា​សម្តែង អេដ ​វីន នេះ​ បន្ទាប់ពី​លោក​ត្រូវបាន​តុលាការ​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ​កាលពី​ថ្មីៗ​នេះ​ ក្រោយ​តុលា​ការស​ម្រេច​ឃុំខ្លួន​លើ​ករណី​ប្រើ​ហិង្សា​លើ​អ្នកនាង សុទ្ធ បញ្ច​កា ​ដែលជា​អតីត​សង្សា​បណ្តូលចិត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបី​មានការ​ចែករំលែក​នូវ​រូបភាព​ដែល​តារា​ប្រុស​លោក អេដ​ វីន ទៅ​កោស​ក់សាង​ផ្នួស​បែបនេះ​ក៏​ពិតមែន ​ប៉ុន្តែ​មិនមាន​ប្រភព​ណាមួយ​បញ្ជាក់​ទេ​ថា​ លោក​បួស​នៅ​វត្ត​ណា​ឡើយ ​ខណ​:​មានមតិ​មួយ​ចំនួន​យល់ថា​ ការ​សាង​ផ្នួស​របស់ អេ​ដ​ វីន គឺ​គោល​បំ​ណង​ដើម្បី​សងគុណ​ម្តាយ​ដែល​ទើប​ស្លាប់​កាលពី​ថ្មីៗ​ គ្រា​ដែល​លោក​កំពុង​ជាប់ទោស​នៅ​ពន្ធនាគារ​ព្រៃ ស​។​

គួររម្លឹកថា​ តារា​សម្តែង​លោក អេ​ដ​ វីន នៅ​រសៀល​ថ្ងៃទី​២៣ ​ខែមិថុនា ​ឆ្នាំ​២០២១​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ កង​រាជអាវុធហត្ថ​ រាជធានី​ភ្នំពេញ​ បញ្ជូន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស​ ឃុំខ្លួន​បណ្តោះអាសន្ន​។​ ការបញ្ជូន​ខ្លួន​នេះ​ គឺធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​៖ ៤៤៣ ៥” ញ​”​ដ​.​ឃ​.​ដ​ចុះ​ថ្ងៃទី​២៣ ខែមិថុនា ​ឆ្នាំ​២០២១​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម