Connect with us

ជីវិតកម្សាន្ដ

ថតស្ប៉តម្ដងៗមិនក្រោម១០ម៉ឺនដុល្លារ ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ចុះប្រូម៉ូដផ្លែមៀនប៉ៃលិន ជូន​ពលរដ្ឋមិនគិតប្រាក់មួយដុល្លារ

បានផុស

នៅ

ប្រិយមិត្ត ដែលតាមដានព័ត៌មានសិល្បៈ ប្រហែលជាបានដឹងហើយថា តម្លៃខ្លួននៃការថតស្ប៉តម្ដងរបស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត គឺពិតជាថ្លៃខ្លាំងណាស់។ ការថត​ស្ព​តរបស់​កំពូល​រា​តា​ចម្រៀង​ទាំងពីរ គឺ​មួយ​ស្ប៉តៗ​តម្លៃ​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​នោះឡើយ ប៉ុន្តែ​ថ្មីៗ​នេះ​កំពូល​តារាចម្រៀង​ទាំងពីរ​ បែរជា​ចុះទៅ​ថត​ផ្សព្វផ្សាយ​ផ្លែ​មៀន​តា​ង៉ែ​ន ជូន​បងប្អូន​ប្រជាកសិករ​ខ្មែរ​យើង​នៅឯ​ខេត្តបាត់ដំបង ដោយ​មិន​គិត​ប្រាក់​សូម្បី​មួយ​ដុល្លារ​នោះឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត បានធ្វើ​ដំណើរ​ជាច្រើន​រយ​គីឡូ អមដំណើរ​ជាមួយ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​ពាណិជ្ជករ​ល្បីឈ្មោះ​រះ​គ្រប់​រដូវ ដែល​បាន​ចុះទៅ​ប្រមូល​ទិញ​ផ្លែ​មៀន​តា​ង៉ែ​ន របស់​បងប្អូន​ប្រជាកសិករ​ខ្មែរ​នៅឯ​ខេត្តបាត់ដំបង ស្រប​ពេលដែល​ប្រជាក​សិរ​ក​កំពុងតែ​ទុំ​ជោរ​ជ្រុះ​មិនមាន​ឈ្មួញ​ចុះមក​ជួយ​ទិញ​។

​ការចុះ​ប្រមូល​ទិញ​របស់​អ្នកឧកញ៉ា និង​រួមជាមួយ​កំពូល​តារាចម្រៀង​ល្បីៗ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត​ជាខ្លាំង ខណៈដែល​ពួកគាត់​កំពុងដ​ង្ហៅ​រក​ឈ្មួញ​ចុះមក​ទិញ​កសិផល​របស់គាត់​ដូច​សព្វមួយដង​។​

​ក្នុង​ទឹកមុខ​សប្បាយរីករាយ អា​ម្មរណ៍​ចាក់​ដោត​មិន​ខ្លាច​នឿយហត់ លោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បាន​សម្ដែង​ការសប្បាយ ព្រមទាំង​បាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​។ លោក​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ដាំ​ផ្លែ​មៀន​ក្រអូប​ក៏ដូចជា​តា​ង៉ែ​ន​កុំ​អស់សង្ឃឹម ប្រមុខ​រដ្ឋាភិបាល​ក៏ដូចជា​សប្បុរសជន​មួយចំនួនធំ​ បាន​យកចិត្តទុកដាក់​បងប្អូន មិន​ឲ្យ​បងប្អូន​នៅ​ឯក​ការ​ឡើយ​។

​លោក​បន្តថា “​ជាក់ស្ដែង​ដូច​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដោយ​មើលឃើញ​ពី​ទុក្ខ លំបាក​របស់​បងប្អូន​ប្រជាកសិករ គ្មាន​ទីផ្សារ​លោក​បាន​ចុះ​ផ្ទាល់ ដើម្បី​ប្រមូល​ទិញ​ពី​បងប្អូន​រហូតដល់​ទៅ ១០០០​តោន ហើយ​យកទៅលក់​ក្នុងតម្លៃ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ផ្សេងទៀត​១​គីឡូ​ត្រឹមតែ​១៩០០​រៀល​ប៉ុណ្ណោះ​”​។​

​ជាមួយគ្នានេះ កាលពី​ថ្ងៃទី​៦ ម្សិលមិញ អ្នកឧកញ៉ា​ម្ចាស់​បុរី ឡេង ណា​វ៉ា​ត្រា បាន​អញ្ជើញ​ចុះ​សម្របសម្រួល​បែងចែក​ផ្លែ​មៀន​រាប់រយ​តោន​ទាំង​កណ្តាល​ភ្លៀង​ទៅតាម​បណ្តាល​ខេត្ត​ក្រុង​ចំនួន​ដូចជា ខេត្តកំពង់ស្ពឺ តាកែវ កំពត ក្រុង​កំពង់សោម ខណៈ​ខេត្តកំពង់ស្ពឺ កំពត អ្នកឧកញ៉ា​ក៏បាន​អញ្ជើញ​ទៅ​លក់​ដោយ​ផ្ទាល់ដៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ស្នាម​ញញឹម​ភក្តី​ភាពជា​ជាតិខ្មែរ​តែមួយ ទាំងយប់​អធ្រាត្រ​។​

​លើសពីនេះទៅទៀត អ្នកឧកញ៉ា​វ័យក្មេង​ចិត្ត​ក្លាហាន​ចេញមុខ​ជួយ​ប្រជាពលរដ្ឋ​គ្រប់​ស្ថានភាព​កាលៈទេសៈ បាន​នឹង​អញ្ជើញ​ទៅ​ចុះ​លក់​ផ្លែ​មៀន​ផ្ទាល់​នៅ​ក្រុង​កំពង់សោម​នៅថ្ងៃនេះ​បន្តទៀត ដើម្បី​ឲ្យ​បង​ប្អូន​អ្នក​កំពង់សោម​បាន​ភ្លក់​រសជាតិ​ផ្លែឈើ​ខ្មែរ​យើង​។​

​បន្ថែម​លើ​នេះ ការទិញ​មក​លក់​ខាតដើម ខាត​កម្លាំង​ពលកម្ម ខាត​ថ្លៃ​ដឹកជញ្ជូន​នេះ គឺ​ក្នុងន័យ​មួយ​ជួយ​សម្រួល​ទុក្ខលំបាក​បងប្អូន ហើយ​ម្យ៉ាង​ចង់​ឲ្យ​ពុក​ម៉ែ​បងប្អូន​អ្នក​ខេត្ត​ផ្សេងៗ បាន​ភ្លក់​រសជាតិ​ផ្លែ​មៀន​តា​ង៉ែ​ន​ឲ្យ​បាន​ច្រើន​ផងដែរ​។​

​សូមបញ្ជាក់ថា ការចុះ​ប្រមូល​ទិញ​ដល់​ចម្ការ និង​បែងចែក​ផ្ទាល់​របស់​អ្នកឧកញ៉ា​នៅពេលនេះ ដោយមាន​ការចង្អុលបង្ហាញ​ដោយផ្ទាល់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា កាលពី​ថ្ងៃទី​០៣ កញ្ញា​នេះ បានធ្វើ​ដំណើរ​ចុះមក​ប្រមូល​ទិញ​ផ្លែ​មៀន​របស់​ប្រជាពលរដ្ឋ​ កំពុង​ជួប​បញ្ហា​ខ្វះ​ទីផ្សារ នៅ​ខេត្តបាត់ដំបង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម