Connect with us

ជីវិតកម្សាន្ដ

លីវ ជីលី ប្រតិកម្មក្រោយមានការប្រៀបធៀបរវាងនាងនិងអតីតបវរកញ្ញាមួយរូបទៀត

បានផុស

នៅ

​កញ្ញា លីវ ជី​លី ដែលជា​Miss Grand Cambodia2020​បាន​បញ្ចេញ​ប្រតិ​កម្មហាក់​មិន​សប្បាយចិត្ត​ក្រោយមានការប្រៀបធៀប​រវាង​នាង​ទៅនឹង​អតីត​បវរកញ្ញា សេង រដ្ឋា ដែល​ត្រូវបាន​ផ្លាស់ប្តូរ​តំណែង​កាលពីថ្មីៗ​កន្លងទៅ​។​

ការបង្ហាញ​អារម្មណ៍​ដោយ​មិន​ពេញចិត្ត​ពី​សំណាក់​តារា​ស្រី លីវ ជី​លី នេះ​ កើតឡើង​បន្ទាប់ពី​មានការ​បង្ហោះ​នៅលើ​ផេ​ក​Theam Cambodia​ដោយ​បាន​និយាយថា ​មក​មើល​ការប្រកួត​Bikini​របស់ សេង ​រដ្ឋា ក្នុងការ​ប្រកួត​Miss Grand Cambodia2020​វគ្គ​ប្រកួត​បឋម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​លើកឡើង​ទៀតថា ​បើសិន ជេ​លី ប្តូរ​ទៅ សេង រដ្ឋា វិញ​ថា​តើ​តំណែង​អ្វីដែល​នាង​ទទួលបាន​នៅក្នុងការ​ប្រកួត​Miss Grand International20 20?​។ ​ដោយសារ​មានការ​បញ្ចេញ​បែបនេះ​ទើប​ធ្វើឲ្យ លីវ ជី​លី ប្រតិកម្ម​ឆ្លើយតប​ដោយ​ការមិន​ស​ប្បាយ​ចិត្ត​។​

កញ្ញា លីវ ជី​លី បាន​ឆ្លើយតប​បែបនេះ​ថា​ “​នាង​ខ្ញុំ​មិន​ខ្វល់​ថា ​អ្នកជា​នរណា​TeamCambodia​សុំ​កុំ​យក​ឈ្មោះ​នាង​ខ្ញុំ​ទៅធ្វើជា​ប្រធានបទ​ដោយ​ចេតនា​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​”​។​

គួររម្លឹកថា ​កញ្ញា លីវ ជី​លី ដែល​ត្រូវបាន​ឡើងមកកាន់តំណែង​Miss Gra nd 2020​ជំនួស​អតីត​កញ្ញា សេង រដ្ឋា កាលពី​កន្លង​ទៅ​ក៏​ធ្លាប់បាន​ប្រកាស​ស្នើរ​ដល់​មហាជន​អ្នកគាំទ្រ​វិស័យ​កញ្ញាឯក​ជួយផ្តល់​ជា​កម្លាំងចិត្ត​និង​បញ្ចេញមតិ​ក្នុងន័យ​កែលម្អ​ជាជាង​ការរិះគន់​បែប​ជាន់ពន្លិច​ផងដែរ​៕​

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

អង្កការយូនីដូ និងក្រសួងឧស្សាហកម្ម ជំរុញចាប់ផ្តើម​បង្កើត​សួនឧស្សាហកម្មបៃតងនៅកម្ពុជា

ព័ត៌មានជាតិ៣៤ នាទី មុន

សមត្ថកិច្ចបង្ក្រាបទីតាំង ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់ នៅស្រុកទឹកផុស

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ទីក្រុងប៉េកាំង ជំរុញអាស៊ីអាគ្នេយ៍ ជួយទប់ស្កាត់ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យឆាបឆួលដល់គ្រប់គ្រងលែងបាន

កីឡា៥៦ នាទី មុន

រាល់ការប្រកួតធំៗ មឿន សុខហ៊ុច ជួប​ការខកចិត្តច្រើនជាងគេ

ព័ត៌មានជាតិ៥៨ នាទី មុន

​មេក្រុមហ៊ុនធំ​នៅ​ចិន លើក​គម្រោង​ស្ថាបនា​ផ្លូវជាតិ ៥០​សេ កំពង់ឆ្នាំង-កំពង់ធំ និង​ផ្លូវ​កំពត​-វាលរិញ ក្នុងជំនួប​ជាមួយ​សម្តេច​ ហ៊ុន សែន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម