Connect with us

ជីវិតកម្សាន្ដ

អតីត​តារាភាពយន្ត​ខ្មែរ​ទសវត្ស​៦០​អ្នកស្រី ណុប យ៉ា​ដា ទទួលមរណភាព​នៅ​ប្រទេស​បារាំង​

បានផុស

នៅ

ភ្នំពេញ ​៖​ នេះ​ជា​ដំណឹង​សោកសៅ​និង​ក្រៀមក្រំ​បំ​ផុត​ត​សម្រាប់​មហាជន​និង​ក្រុមគ្រួសារ​សាច់ញាតិ​រប ស់​អ្នកស្រី ណុប យ៉ា​ដា អតីត​តារាភាពយន្ដ​ខ្មែរ​ជើ ង​ចាស់​ក្នុង​ទស្សវត្ស​ឆ្នាំ​៦០​ដោយ​អ្នកស្រី​បានទទួល មរណភាព​ក្នុង​ជន្មាយុ​៨១​ឆ្នាំ​ដោយសារ​រោគាពាធ នៅ​ប្រទេស​បារាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រុម ព្រះ​សូរិយា​បាន​លើកឡើងថា​ ដំណឹង​មរណភាព​នៃ​អតីត​តារាភាពយន្ត​ខ្មែរ ណុប យ៉ា​ដា តួឯក​ក្នុង​ខ្សែ ភាពយន្ត​រឿង រិ​រិទ្ធី​វង្ស ឬ នរកលោកិយ​។​លោកស្រី ណុប យ៉ា​ដា អតីត​តារាភាពយន្ត​ខ្មែរ​មួយរូប​កាលពី​ទសវត្ស​៦០​ដែលមាន​ភ័ព្វសំណាង​បាន​រួច​ផុតពី​ការស្លាប់​ក្នុង​របប​ខ្មែរក្រហម​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០២១​នា​គេហដ្ឋាន​របស់លោក​ស្រី​នា​ខេត្ត​មួយ​ក្បែរ​ក្រុង​ម៉ា​រ៍សី​ប្រទេស​បារាំង​ក្នុង​ជន្មាយុ​៨១​ឆ្នាំ​ដោយ​រោគាពាធ​។

ប្រភព​បន្តថា ​នេះ​ជា​ដំណឹង​ដ៏​សែន​សោកស្តាយ​រក​ទីបំផុត​គ្មាន​សម្រាប់​ក្រុមព្រះ​សុរិយា​ក្រុម​អ្នក​ស្រាវ ជ្រាវ​មរតក​ចម្រៀង​និង​ភាពយន្ត​ខ្មែរ​ពី​អតីត​ក៏​ដូច ជា​បងប្អូន​ប្រជាជន​ខ្មែរ​ដែល​ស្រឡាញ់​គាំទ្រ​មរតក​សិល្បៈ​ខ្មែរ​នា​សម័យ​យុគមាស​។​ ការបាត់បង់​លោក​ស្រី​គ្មាន​ថ្ងៃ​វិលត្រឡប់​មកវិញ​នេះ​ប្រៀប​ដូច​ជា​បាត់បង់​វត្ថុ​ដ៏​មានតម្លៃ​មួយ​របស់​ប្រជាជាតិ​ខ្មែរ​។

លោកស្រី ណុប យ៉ា​ដា ដែល​មហា​ទស្សនិកជន​ប្រាកដ​ជា​ស្គាល់​លោកស្រី​យ៉ាងច្បាស់​តាមរយៈ​ខ្សែ​ភាព​យន្ត​ខ្មែរ​ជា​ច្រើន​ដូចជា​កូ​លាប​ស្រពោន​រឿង​ពេ​ជ្ឃ ឃាត​ក្រមុំ រឿង​បក្សី​ចាំ​ក្រុង រឿង​ចៅ​ស្រទបចេក ពិសេស​រឿង​ស្រមោល​អតីតកាល​និង​រឿង​នរក​លោកិយ​។​ តាមរយៈ​នេះ​មាន​មហាជន​ជាច្រើន​បាន​បង្ហាញ​ការ​សោកស្តាយ​និង​រំលែក​ទុក្ខ​គ្រប់គ្នា​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម