ជីវិតកម្សាន្ដ
វណ្ណា ស័ក្តិ ប្រាប់មូលហេតុចេញពីផលិតកម្មចាស់ ចូលទ្រនំថ្មី ខណៈត្រៀមនាំកូនស្រីទៅជាមួយដែរ
ទស្សនិកជន ពិតជាបានស្គាល់គ្រប់គ្នាហើយ នូវតារាចម្រៀងសំនៀងមនោសញ្ចេតនាលោក វណ្ណា ស័ក្តិ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោក យាយ ណយ សំណាង វីរសិល្បករផ្នែកកំប្លែង និងអាយ៉ៃ។
លោក វណ្ណា ស័ក្តិ កន្លងមក គឺជាតារាចម្រៀងដែលទទួលបានការគាំទ្រ និងប្រជាប្រិយភាពច្រើន ដោយមិនចាញ់តារាចម្រៀងរួមជំនាន់ឡើយ។ មិនតែប៉ុណ្ណោះ លោកក៏បានបញ្ចេញស្នាដៃបទចម្រៀងល្បីៗមួយចំនួន គ្រាឈរឈ្មោះប្រចាំផលិតកម្មអ៊ឹម(M)។ ប៉ុន្តែក្រោយមកអាជីពសិល្បៈ លោក វណ្ណា ស័ក្តិ ហាក់ស្ងប់ស្ងាត់ទៅវិញ ក្រោយលេចឮដំណឹងចាក់ចេញពីទ្រនំចាស់(ផលិតកម្ម)។ ម្យ៉ាងទៀតថ្មីៗនេះ ក៏មានការលើកឡើងថា វណ្ណា ស័ក្តិ បានហក់ចូលផលិតកម្មថ្មី ដោយមានស្នាដៃបទចម្រៀងចេញជាបន្តបន្ទាប់ផងដែរ។
ជុំវិញព័ត៌មាននេះដែរ សាមីខ្លួនលោក វណ្ណា ស័ក្តិ បានថ្លែងប្រាប់ឲ្យដឹងថា ជាការពិតបច្ចុប្បន្នលោកបានចាកចេញពីផលិតកម្មអ៊ឹមហើយ ដោយពេលនេះ មានវត្តមានថ្មីនៅផលិតកម្មHB។លោកបញ្ជាក់ថា ការចាកចេញពីទ្រនំចាស់អ៊ឹម គឺពុំមានបញ្ហាអ្វីទេ ព្រោះចប់កុងត្រា(កិច្ចសន្យា)។
លោក វណ្ណា ស័ក្តិ និយាយបន្តទៀតថា ការបង្ហាញវត្តមាននៅក្នុងផលិតកម្មថ្មីនេះ លោកបានចេញចម្រៀង៣បទហើយ ខណៈក៏មានបទថ្មីត្រៀមចេញបន្តបន្ទាប់ នាពេលខាងមុខ។ដោយឡែក ទាក់ទងការសួរនាំរឿងនាំកូនស្រីចូលច្រៀង នៅផលិតកម្មជាមួយ ត្រូវបានលោកបញ្ជាក់ដោយខ្លីថា កំពុងចរចាជាមួយថៅកែផលិតកម្ម៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង