Connect with us

ជីវិតកម្សាន្ដ

តារា​សិច​ស៊ី វណ្ណ វ​ល័​ក្ខ ថា​តារា​ល្បី​កាន់តែ​ដាក់ខ្លួន​ផ្ទុយ​ពី​អ្នក​អួតខ្លួន​កុង​ត្រា​ម្តង​ខ្ទង់​ម៉ឺន​ដុល្លារ​

បានផុស

នៅ

ភ្នំពេញ ៖ ​តារា​សម្តែង​ស្រី​និយម​តុបតែង​ខ្លួន​សិច​ស៊ី​កញ្ញា វណ្ណ វ​ល័​ក្ខ បានបង្ហាញ​ការហួសចិត្ត​ ខណៈ​ប៉ុន្មា​ន​ថ្ងៃនេះ​មានការ​ជជែក​វែក​រឿង​តារា​ហ្វេ​ស​ប៊ុ​ក​ ដែល​អួតអាង​រឿង​កុងត្រា​ខ្ទង់​ម៉ឺន​ដុល្លារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ​ដែរ​កញ្ញា វណ្ណ វ​ល័​ក្ខ ក៏បាន​លើក​ការ ប្រៀបធៀប​ថា​តារា​គេ​ល្បី​គ្រប់គ្នា​ធ្វើ​មិនបាន​ដូច​គាត់​ទេ​ ព្រោះ​គេ​កាន់តែ​ល្បី​គេ​កាន់តែ​ដាក់ខ្លួន​នេះ​ជា​គំរូ​រៀមច្បង​ល្បីៗ​។ ​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​និយាយថា​ មួយរយៈ​នេះ​បើក​ហ្វេ​ស​ប៊ុ​ក​ទៅមក​ឃើញតែ​ស្រី​ស្អាត​គេ​ជឿជាក់ គ្រាន់តែ​ថត​សំអាង​សោះ​គេ​អោយ​កុងត្រា​ដល់​ទៅ​ខ្ទង់​ម៉ឺន​។

តារា​សម្តែង វណ្ណ វ​ល័​ក្ខ បាន​បន្ត​ថា ​ពិតជា​ឡូយ​នឹង​ល្អ​ភូ​ថង​ជាង​តារា​ស្រី​ល្បី​លំដាប់​ក្នុងប្រទេស​ទៀត និយាយ​នេះ​មិន​ច្រណែន​អី្វ​ទេ​គ្រាន់តែ​សរសើរ​។ ​តារា​គេ​ល្បី​គ្រប់គ្នា​ធ្វើ​មិនបាន​ដូច​គាត់​ទេ គេ​កាន់តែ​ល្បី​គេ​កាន់តែ​ដាក់ខ្លួន​នេះ​ជា​គំរូ​រៀមច្បង​ល្បី​ៗ​។

វ​ល័​ក្ខ បន្ថែម​ទៀត​ថា ​”​ក្នុង​ចំណា​ម​ស្រី​ស្អាត​១០​នាក់ សម្រាប់​ខ្ញុំ​ផ្ទាល់​គ្មាន​ខ្ញុំ​ក្នុង​នឹង​ទេ​ព្រោះ​អត់​ស្អាត​អញ្ចឹ​ង​អត់​មាន​ក្នុង​ហ្នឹង​”​។ ​ទោះបីជា​យ៉ាងណា​កញ្ញា វណ្ណ វ​ល័​ក្ខ មិនបាន​និយាយ​បញ្ចេញ​ឲ្យ​ចំឈ្មោះ​លើ​បុគ្គល​រូបនោះ​ទេ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម