ដួង សុខគា លើកដៃអង្វរអ្នកដឹកនាំក្មេងៗកំប្លែងកុំប្រើពាក្យអសីលធម៌ ឬកាយវិការមិនសមរម្យ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ដួង សុខគា លើកដៃអង្វរអ្នកដឹកនាំក្មេងៗកំប្លែងកុំប្រើពាក្យអសីលធម៌ ឬកាយវិការមិនសមរម្យ

បានផុស

នៅ

ដោយ​មើលឃើញ​ភាព​អសីលធម៌​លោក ដួង សុខ​គា បានធ្វើការ​អំពាវនាវ​និង​ស្នើ​ដល់​ក្រុម​អ្នក​ដឹកនាំ​ក្មេងៗ​ក្នុងការ​សម្តែង​ និង​កំប្លែង​ត្រូវ​គិត​ឡើង​វិញ​អំពី​ការប្រើប្រាស់​នូវ​ពាក្យសម្តី​ ឬ​រាល់​កាយវិការ​ដែល​មិន​សមរម្យ​ដែល​នាំ​ឲ្យ​ប៉ះពាល់​សង្គម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខ​ទទូច​របស់​តារា​ល្បីឈ្មោះ​លោក ដួង សុខ​គា នេះ​ បន្ទាប់ពី​គេ​សង្កេតឃើញថា​ កន្លងមក​តែងមាន​ការរិះគន់​ដោយ​បង្ហាញ​ការមិន​ពេញចិត្ត​លើ​ទង្វើ​នៃ​ការដឹកនាំ​សម្តែង​ និង​កំប្លែង​មួយចំនួន​ដែល​កើតឡើង​ចំពោះ​ក្មេងៗ​ដែល​ដឹកនាំ​ដោយមនុស្សចាស់​។​

លោក ដួង សុខ​គា បាន​លើកឡើងថា ​ខ្ញុំ​សូម​អង្វរ​អ្នក​ដឹកនាំ​ក្មេងៗ​លេង​កំប្លែង ​សូមមេត្តា​កុំ​នាំគ្នា​ឱ្យប្រើពាក្យ​អសីលធម៌​កាយវិការ​មិន​សមរម្យ​ឱ្យសោះ​។ ​គេ​ជា​ទំពាំង រឿង​សើច​សប្បាយ​មិនចាំបាច់​ឈ្លើយ​ទេ កាច​ក៏​មិន​ចាំ​អសីលធម៌​ដែរ សូមមេត្តាអ​ធ្យា​ស្រ័យ​។​

តាមរយ​:​ទស្សន​:​របស់លោក ដួង សុខ​គា​ ខាងលើនេះ​ មាន​ទស្សនិកជន​ជាច្រើន​បានបង្ហាញ​ការគាំ​ទ្រ​ ខណ​:​មាន​ខ្លះទៀត​បាន​បញ្ចេញមតិ​ថា គាំ​ទ្របងប្រុស​ប៉ុន្តែ​កំប្លែង​ក្រុមខ្លះ​គ្មាន​វិជ្ជាជីវៈ​ទេបង បើ​គេ​មិន​ប្រើពាក្យ​ចឹ​ងៗ​ រក​កន្លែងសើច​គ្មានឡើយ​ ពិសេសពេល​មាន​ពិធីកាត់សក់ការជាដើម ​សំបូរ​ ណាស់​ភាសា​ពុំគប្បី​។​

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Ann ChanTha​លើក​ឡើង​ថា ត្រូវ​ហើយ​មា​នកំប្លែង​ខ្លះ​លេង​ទៅហើយ​មាន​ពាក្យ​មិន​សមរម្យ​ច្រើនណាស់​។​ ជុំវិញ​បញ្ហា​នេះ​ លោក ដួង សុខ​គា បានបញ្ជាក់​បន្ថែមថា​ លោក​បារ​ម្ភ​ក្មេង​រៀន​តាម បាត់​ភាពថ្លៃថ្នូរ សុខសាន្ត​របស់​ខ្មែរយើង​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡាន​ធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា ខណៈ​មានទឹក​ហូរ​កាត់​នៅ​យប់​នេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ៣ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services