អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បោះបង់ការសិក្សា២០ឆ្នាំ ទើបមានឱកាសចូលរៀនថ្នាក់មហាវិទ្យាល័យឆ្នាំនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បោះបង់ការសិក្សា២០ឆ្នាំ ទើបមានឱកាសចូលរៀនថ្នាក់មហាវិទ្យាល័យឆ្នាំនេះ

បានផុស

នៅ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​មហាជន​ស្គាល់​ថា ជា​មហាសេដ្ឋី​វ័យក្មេង​ម្នាក់​កំពុង​តែមាន​ប្រជាប្រិយ​ភាពជោគជ័យ​លើ​វិស័យ​ជំនួញបានប្រកាសជាសាធារណៈនាថ្ងៃទី២១ ខែកញ្ញា នេះ​ថា លោកនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ បន្ទាប់ពីលោកបោះបង់ចោលការសិក្សា២០ឆ្នាំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកាស​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ របស់​អ្នកជំនួញ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​រូបនេះ ស្របពេល​ដែល​លោក ក៏បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ចំនួន ១៥០ កន្លែង ដល់​និស្សិត​ក្រីក្រ ដែលមាន​បំណង​ចង់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​ដោយ​សិក្សា​ជាមួយ​រួម​ជំនាន់​ជាមួយ​លោក​ផង​ដែរ​។​

​ការប្រកាស​ចូលរៀន​ជា​និស្សិត​ឆ្នាំ​ទី​១ របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ជា​គំរូ​ដ៏​ល្អ​មួយ សម្រាប់​ប្អូនៗ​សិស្សានុសិស្ស​ដែល​ខកខាន ឬ​រង​ផល​រំខាន​ដោយសារ​បញ្ហា​កូ​វីដ​រាតត្បាត​ក្នុង​សហគមន៍ សូមកុំ​គិត​បោះបង់​ការសិក្សា​ឱ្យសោះ បើ​មានឱកាស​ត្រូវតែ​បន្ត​ចូលរៀន ដើម្បី​ក្លាយខ្លួនជា​ធនធានមនុស្ស ដែល​សង្គមជាតិ​ត្រូវការ​ជា​ចាំបាច់​។​

​ក្រៅពី​បង្កប់​នូវ​ខ្លឹមសារ​អូសទាញ​យុវជន​ទូទាំងប្រទេស​កុំឱ្យ​បោះបង់​ការសិក្សា ក្នុងស្ថានភាព​ដែល​រាជរដ្ឋាភិបាល​ កំពុងតែ​បង្ក​លក្ខខណ្ឌ​ងាយស្រួល ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា អាច​បើក​សាលារៀន​ក្នុង​កម្រិត​ទូទាំងប្រទេស​វិញ​ជា​បណ្ដើរៗ អ្នកឧកញ៉ា ដែល​ធ្លាប់មាន​ប្រវត្តិ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ​រូបនេះ ក៏​ចង់​បញ្ជាក់ប្រាប់​យុវជន​ខ្មែរ ដែល​កំពុងស្ថិត​ក្នុង​វ័យ​សិក្សា​ទូទាំងប្រទេស​ថា “​គ្មាន​ឡើយ​ពាក្យ​ថា ហួសពេល សម្រាប់​អ្នកសិក្សា​!”​។​

​បែបណា​ក្ដី អ្នកឧកញ៉ា​ដែលមាន​កូន​៣​នាក់ មាន​ប្រាក់​វាល់​លាន ទើបតែ​មានឱកាស​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​រូបនេះ មិនទាន់​ដឹងថា លោក​ជ្រើស​មុខជំនាញ​អ្វី និង​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ណាមួយ នៅឡើយ​នោះទេ​។​

​គួរ​បញ្ជាក់ថា អាហារូបករណ៍​ទាំង ១៥០ កន្លែង ដែល​ផ្ដល់ជូន​ដល់​ប្អូនៗ​និស្សិត​ក្រីក្រ​ទូទាំងប្រទេស ដែល​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ផ្ដល់ជូន​ឱ្យ​ពួកគាត់​បន្ត​រៀន​នៅតាម​សាកលវិទ្យាល័យ​ក្ នុងប្រទេស​កម្ពុជា ពួកគេ​ក៏​នឹង​ទទួលបាន​ឱកាស​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​របស់លោក​ផ្ទាល់​ថែមទៀត​ផង​។ ក្នុងនោះ​ពួកគេ​នឹង​អាច​ទទួលបាន​ប្រាក់ខែ​ចន្លោះ​ពី ៣០០ ដុល្លារ ទៅ ៤០០០ដុល្លារ ផ្អែក​ទៅតាម​សមត្ថភាព ចំណេះ ជំនាញ របស់​ពួកគេ​ជាក់ស្ដែង​។​

​សម្រាប់​ប្អូនៗ​សិស្សានុសិស្ស ដែល​ទើប​បញ្ចប់​ថ្នាក់បាក់ឌុប ចង់​ដាក់ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​នេះ អ្នកឧកញ៉ា នឹង​ចុះ​វាយតម្លៃ​ដោយផ្ទាល់ ចំពោះ​បងប្អូន​ដែលមាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ​។ សម្រាប់​ជំនាញ​ដែល​ត្រូវ​រៀន​មានដូចជា​៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង និង​ព័ត៌មានវិទ្យា​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ៤៩ នាទី មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ១ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​សុខ សម្បត្តិ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មាន​ឆ្អឹង​ដែក ប្រវែង​៧៣០​ម៉ែត្រ នៅ​តំបន់ភ្នំ​រាប

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services