ឌី សូនីតា ទម្លាយជំនឿសែនព្រះខែក្រោយសម្រេចបានបំណងធំ​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ឌី សូនីតា ទម្លាយជំនឿសែនព្រះខែក្រោយសម្រេចបានបំណងធំ​

បានផុស

នៅ

តារាចម្រៀង ឌី សូ​នី​តា មុននេះ​បាន​ទ​ម្លាយ​ប្រាប់​នូវ​រឿង​វ៉ា​វ​និង​ជំនឿ​របស់ខ្លួន​លើ​ការ​សែន​ព្រះ​ខែ​ខណ​:​ដែល​បំណង​នាង​ក៏ត្រូវ​បានសម្រេច​ក្រោយពេល​ការ​បន់ស្រន់​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ស្រី ឌី សូ​នី​តា កន្លងមក​ត្រូវបាន​គេ​មើល​ឃើញ​ថា​ សម្រាប់​អាជីព​សិល្ប​:​របស់​នាង​ហាក់​មាន​ការ​ជោគជ័យ​ច្រើន ​លើសពីនេះ ឌី សូ​នី​តា បច្ចុប្បន្ន​បាន​ក្លាយជា​អ្នក​ម្តាយ​មួយរូប​ក្រោយ​បែកធ្លាយ​សម្ព័ន្ធភាព​តារា​ប្រុស ច​ន អេ​ឡិច​ហ្សូ​រ៉ា យូរ​ឆ្នាំ​មក​នោះ​។​

ដោយឡែក​ទាក់ទង​នឹង​រឿង​ជំនឿ​នៃ​ការ​សែន​ព្រះខែ​ឯណោះ​វិញ​ត្រូវបាន ឌី សូ​នី​តា ប្រាប់​ឲ្យ​ដឹង​បែបនេះ​ថា​ សែន​ព្រះ​ខែ​ឆ្នាំមុន​ និង​សែន​ព្រះ​ខែ​ឆ្នាំនេះ ​បាន​ដូច​ចិត្ត​ដែល​ប៉ងប្រាថ្នា គិត​ទៅ​ពូជ​ខ្ញុំ​ខ្សែ​ខាង​ព្រះខែ​។​ នាង​ថា​”​កាល​កំណើត​ខ្ញុំ​ក៏​ម្តាយ​ខ្ញុំ​សុំ​ខ្ញុំ​ពី​ព្រះ​ខែ ដល់ពេល​កំណើត​អូន​ស្មា​យ៍​ក៏​ខ្ញុំ​សុំ​គាត់​ពី​ព្រះ​ខែ​ដែរ​”​។​

ឌី សូ​នី​តា បាន​និយាយ​បន្តថា​ កាល​ឆ្នាំមុន​ម៉ែ​សែន​ព្រះ​ខែ​កូន​នៅក្នុង​ពោះ​ម៉ែ​នៅឡើយ ​តែ​ឆ្នាំនេះ​ម៉ែ​សែន​ព្រះ​ខែ​កូន​ម៉ែ​សែន​ជាមួយ​ម្តាយ​បានសម្រេច​ដូច​កាលម៉ែ​ប៉ង​ឆ្នាំមុន​។​ ប៉ង​សុំ​វង់​ភ័ក្ត្រ​កូន​ម៉ែ​ឲ្យ​ល្អ​ផូ​ផង់​ដូច​ព្រះ​ខែ​ពេញវង់​ឥឡូវ​ពេលនេះ​បាន​ដូច​ចិត្ត មូល​ដូច​ព្រះ​ខែ​បាំង​ឆ័​ត្រ មូល​ជាង​បាល់​ទៀត​កូន​។​

តាមរយ​:​ការលើកឡើង​ខាងលើ​នេះហើយ​ដែល សូ​នី​តា បញ្ជាក់​ពី​បំណង​ដែល​នាង​ទទួលបាន​ពី​ការ​សែន​ព្រះ​ខែ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​១​ខ្នង​ នៅ​ឃុំ​ខ្វាវ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ៊ឹម ជីវ៉ា រំភើប​ស្រក់​ទឹកភ្នែក​ក្រោយ​ទទួល​បាន​កាដូ​ចិញ្ចៀនពេជ្រ​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បើក​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ឡើងវិញ

ព័ត៌មានជាតិ៣ ម៉ោង មុន

សុខ រ៉ាស៊ី ពោល​ពាក្យ​អស់សង្ឃឹម​លើ​ករណី​បណ្តឹង​របស់​ខ្លួន​ ខណៈ​ពឹង​តុលាការ​ក៏​គ្មាន​តម្រុយ​យុត្តិធម៌

ព័ត៌មានជាតិ៣ ម៉ោង មុន

រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រមាណ ២.១២៨ លាន​ដុល្លារ​សម្រាប់​បន្ទុក​បុគ្គលិក​ក្នុង​ឆ្នាំ ២០២២

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services