ជីវិតកម្សាន្ដ
នាយ ត្រង់ដឺ និងនាយ វ៉ាងដឺ គឺជាមនុស្សតែមួយ ?
ភ្នំពេញ ៖ ដោយមានចម្ងល់ពីមហាជននិងអ្នកគាំទ្រនូវសមាសភាពរវាងនាយត្រង់ដឺ និងនាយវ៉ាងដឺគឺ ជាមនុស្សតែមួយនោះឥឡូវនេះមានប្រភពទម្លាយការពិតពីបុគ្គលទាំង២រូបនេះហើយ។
យោងតាមការបញ្ជាក់នៅលើផេកចៅកម្ពុជាបានលើកឡើងថា កន្លងមកមានបងប្អូនជាច្រើនតែងតែយល់ច្រឡំថា “នាយត្រង់ដឺ និងនាយវ៉ាងដឺ គឺជាមនុស្សតែមួយ”ដែលតាមការពិតជាក់ស្ដែងពួកគាត់មិនមែនជាមនុស្សតែមួយទេប៉ុន្តែពួកគាត់មានឈាមជ័រតែមួយជាឪពុក និងកូន។
លោក យិន បឿន ហៅនាយ ត្រងដឺ គឺជាតារាកំប្លែងប្រចាំប្រទេសកម្ពុជានាមុនឆ្នាំ១៩៧៥។ ត្រង់ដឺមានដើមកំណើតមកពីខេត្តបាត់ដំបងដែលមានឪពុកឈ្មោះ យិន ផានិងម្តាយឈ្មោះបូ។ លោកយិន បឿន បានទទួលមរណភាពក្នុងឆ្នាំ១៩៧៧ ក្នុងសម័យកាលដ៏មហាសែនខ្មៅងងឹតហៅមិនឮ”កម្ពុជាប្រជាធិបតេយ្យ១៩៧៥-១៩៧៩”នៅតំបន់រាម។
ប្រភពបន្តថា មុនពេលលោកលាចាកលោកនេះទៅ នាយ ត្រង់ដឺ បានបន្សល់ទុកស្នាដៃសម្ដែងជាច្រើន រួមមានដូចជា ទឹកភ្នែកនាងគ, ចំប៉ាថោង, ជ័យប្រាជ្ញ, សំគមបាញ់លលក, ព្រះពាយផាត់, អាប៊ុលកាសេម, ច័ន្ទគ្រឿហ្វា, បញ្ចពណ៌ទេវី, កាត់កន្ទុយ លាបកំបោរ, ដៃឯក៣២, អាឡេវ និងរតនាវង្ស ជាដើម។
ចំណែកឯលោកយិន សារឹម ហៅនាយវ៉ាងដឺឯណេះ វិញ គឺជាកូនប្រុសរបស់នាយ ត្រង់ដឺ ដែលបងប្អូនយើងភាគច្រើនតែងតែយល់ច្រឡំថា ពួកគាត់គឺជាមនុស្សតែមួយ។ នាយ វ៉ាងដឺ គឺជាតារាកំប្លែងដែលមានឈាមជ័រនិងទេពកោសល្យដូចឪពុករបស់លោកដែរ។
យ៉ាងណាមិញមុនពេលលោកលាចាកលោកនេះទៅក្នុងឆ្នាំ២០០៤នាត វ៉ាង ដឺ បានបន្សល់ទុកស្នា ដៃទាំងរឿងកំប្លែងនិងខ្សែភាពយន្តជាច្រើនដែលស្នាដៃចុងក្រោយរបស់លោកគឺរឿងខ្មោចបួនសាសន៍ (ផ្នែកកំប្លែង)៕
ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទឹកស្ទឹងសង្កែខាងក្រោមទំនប់សាលាតាអន រីងគោក ពលរដ្ឋប្រឈមការដឹកជញ្ជូនបើកបរកាណូតមិនបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោក មានកប៉ាល់ដឹកទំនិញជាង៦០០ គ្រោងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែម