Connect with us

ជីវិតកម្សាន្ដ

បេក្ខជនឆ្នើមណាខ្លះ អាចឆ្ពោះទៅវគ្គកំពូលទាំង១០ ក្នុងកម្មវិធី “វង់តន្ត្រីខ្មែរ” នាល្ងាចថ្ងៃសៅរ៍នេះ

បានផុស

នៅ

ពីរសប្ដាហ៍កន្លងទៅ កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ ដែលមានបេក្ខជនចំនួន ១៥ ក្រុមនិងទោលចូលរួមប្រកួតបានបង្ហាញទេពកោសល្យសិល្បៈទម្រង់បុរាណ ដោយប្រឹងប្រែងអស់ពីសមត្ថភាពនៅក្នុងវគ្គកំពូលទាំង២០។ ទន្ទឹមនឹងនេះ ឈានមកកាន់សប្ដាហ៍ទី៣ ដែលជាសប្ដាហ៍ចុងក្រោយនៃវគ្គកំពូលទាំង២០ នៅសល់បេក្ខជន ៥ក្រុមទៀតប៉ុណ្ណោះ ដែលនឹងចូលខ្លួនបញ្ចេញសមត្ថភាពរៀងៗខ្លួន ទៅតាមវិញ្ញាសាដែលខ្លួនបានចាប់ តាមរយៈវីដេអូសម្ដែង។

បេក្ខជនប្រកួត ៥ ក្រុមនិងទោលក្នុងវគ្គកំពូលទាំង២០ នាសប្ដាហ៍ទី៣ រួមមាន៖

១. បេក្ខជន ក្រុមយុវជននគរតន្ត្រីបុរាណខ្មែរ មកពីរាជធានីភ្នំពេញ ដែលទទួលបានវិញ្ញាសា “បទប្រោសព្រំគ្រូធំ (ត្រាក់ធំ)”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. បេក្ខជន សេង អូន មកពីខេត្តឧត្តរមានជ័យ ដែលទទួលបានវិញ្ញាសា “បទខ្មែរយោលទោង”

៣. បេក្ខជន ក្រុមយុវជនសាមគ្គី១២៥  មកពីរាជធានីភ្នំពេញ  ដែលទទួលបានវិញ្ញាសា  “បទអណ្តើកស៊ីត្រកួន”

៤. បេក្ខជន ក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង មកពីខេត្តព្រៃវែង ដែលទទួលបានវិញ្ញាសា “រឿងម៉ាក់ភូយុងកែវ”

៥. បេក្ខជន ក្រុមយុវជនខ្មែរថែមរតកដូនតា មកពីខេត្តកណ្ដាល ដែលទទួលបានវិញ្ញាសា “បទសាធុការ”

កាន់តែពិសេស និងរន្ធត់ជាមួយកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ក្នុងវគ្គកំពូលទាំង២០សប្ដាហ៍ទី៣ ដ្បិតក្រោយពីការបង្ហាញសមត្ថភាពរបស់បេក្ខជន ៥ក្រុម និងទោលខាងលើនេះ គណៈកម្មការនឹងធ្វើការបូកសរុបពិន្ទុ និងវិនិច្ឆ័យលើបេក្ខជនទាំង២០ក្រុមនិងទោល រួចទស្សនិកជននឹងបានជ្រាបថា តើបេក្ខជនក្រុមនិងណាខ្លះដែលមានឱកាស និងភ័ព្វវាសនាបានទៅវគ្គបន្ត ហើយបេក្ខជនក្រុមនិងទោលណាខ្លះដែលនឹងត្រូវបានជម្រុះចេញពីកម្មវិធី។

គួររំឭកថា កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ រៀបចំនិងផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធ​យុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ និង​មានការចាក់ផ្សាយលើកញ្ចក់​ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨យប់តទៅ និងការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕

ចុចអាន៖ ថ្ងៃភ្ជុំបិណ្ឌជិតមកដល់ ឧកញ៉ា ឡេង និមល កុម្ម៉ង់ទិញរថយន្តទំនើប Rolls-Royce ពីរគ្រឿង ខ្ទង់លានដុល្លារ

ចុចអាន៖ នាយ ត្រង់​ដឺ និង​នាយ វ៉ាង​ដឺ គឺជា​មនុស្ស​តែមួយ ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម