Connect with us

ជីវិតកម្សាន្ដ

ពិធីករ សុខ រ៉ាស៊ី ស្នើដល់តុលាការជួយពន្លឿនរឿងក្តីរបស់ខ្លួនជាមួយលោក អ៊ិន សុភិន

បានផុស

នៅ

ករណី​បណ្តឹង​របស់​ពិធីករ​លោក សុខ រ៉ាស៊ី លើ​លោក អ៊ិន សុ​ភិន រហូតមកដល់​ពេលនេះ​នៅ​មិន​ទាន់​មាន​ច្រកចេញ​ឬ​ដំណោះស្រាយ​នៅឡើយ​ទេ​ ខណ​:​ពាក្យបណ្តឹង​របស់លោក សុខ រ៉ាស៊ី បាន​ដាក់​ចូលទៅ​តុលាការ​រួចហើយ​កាលពី​ថ្មីៗ​នេះ​។​

ដោយសារតែ​ហេតុផល​ស្ងប់ស្ងាត់​នេះ​ទើប​លោក​ សុខ រ៉ាស៊ី បានចេញ​មុខ​ស្នើ​សុំ​និង​អំពាវ​នាវ​យ៉ាងទទូច​ដល់​ប្រព័ន្ធតុលាការ​ឲ្យ​ជួយ​ព​ន្លឿ​ន​រឿងក្តី​នេះ​ផង​ដើម្បី​ស្វែងរក​យុត្តិធម៌​ចំពោះ​ជន​រងគ្រោះ​ដូចជា​រូបលោក​ផ្ទាល់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ រ៉ាស៊ី បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នៅរ​សៀល​ថ្ងៃទី​២៨​ ខែកញ្ញា ​ឆ្នាំ​២០២១​ថា​ មក​ដល់ពេល​រឿង​រ៉ាវ​ក្តីក្តាំ​របស់លោក​ គឺ​កំពុង​ស្ថិតនៅ​ដៃ​តុលាការ​ប៉ុន្តែ​មិនទាន់​ឃើញ​មានការ​កោះហៅ​ទៅ​ដោះស្រាយ​នៅ​ឡើយ​ទេរ​វាង​លោក​ជាដើម​បណ្តឹង​ និង​លោក អ៊ិន សុ​ភិន ដែល​ជំពាក់​លុយ​ជាង​១​ម៉ឺន​ដុល្លារ​។​

ពិធីករ សុខ រ៉ាស៊ី បន្តថា ​”​ខ្ញុំ​សូម​ស្នើ​ដល់​ស្ថាប័ន​តុលា​ការ​មេត្តា​ពិនិត្យ​និង​ជួយ​ព​ន្លឿ​ន​រឿងក្តី​នេះ​ផង ​ព្រោះ​ខ្ញុំ​ជា​ជនរងគ្រោះ​តែង​ទទឹង​រង់ចាំ​នូវ​ដំណោះស្រាយ​ដើម្បី​ភាពយុត្តិធម៌​ពី​ករណី​ដែល​គេ​បាន​កេងប្រវ័ញ្ច​កម្លាំង​ញើស​ឈាម​ខ្ញុំ​នេះ​”​។​ លោ​កថា ​ខ្ញុំ​ពិតជា​មិន​សប្បាយចិត្ត​ពេល​ឃើញ​បុគ្គល​នោះ​ហាក់​មិន​ខ្វល់​អំពី​រឿងនេះ​ខណ​:​ខ្ញុំ​បច្ចុប្បន្ន​ត្រូវ​លក់​ផ្ទះ លក់​ឡាន​ដើរ​សងបំណុល​គេ​ជំនួយ​នោះ​។​

លោក សុខ រ៉ាស៊ី បន្ថែមថា លោក​ដឹង​អំឡុងពេលនេះ​ជា​ដំណាក់កាល​ជំងឺ​កូ​វីដ​-១៩​ទើប​រឿងក្តី​របស់លោក​ហាក់​នៅ​ទ្រឹង ​ដូច្នេះ​សង្ឃឹមថា​ យុត្តិធម៌​និង​មាន​សម្រាប់​លោក​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

ជុំ​វិញ​ករណី​នេះដែរ​កម្ពុជា​ថ្មី​ មិនទាន់​អាច​ស្វែងរក​ការបកស្រាយ​ពី​លោក អ៊ិន សុ​ភិន បានទេ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម